ភាគទី២១ : ចូលចិត្តតែលេងគម្រាមក្មេង

En başından başla
                                    

" អនាគតប្រពន្ធយើងគួរតែមានភាពទាក់ទាញជាងនេះមិនមែនឡេឡឺដូចឯងអញ្ចឹងទេ " លឺគេថាឲ្យខ្លួនបែបនេះភ្លាមក៏ងាកមកសម្លក់ថ្លែមិនដាក់ភ្នែកខាំមាត់ក្ដាប់ដៃគ្រឺតជាខ្លាំងចរឹកគេនឹងឡិឡក់ណាស់មែន? បើមិនចូលចិត្តទេកុំលើកមកនិយាយនៅមុខរបស់គេ ។

" ឆើស..រៀបចំនិងយកសុីខ្លួនឯងទៅ " ដៃគោះតុមួយ ** ប្រាវ ** និងមិនបាននៅរៀបចំបន្តឲ្យទេធ្វើខ្លួនឯងបានក៏អញ្ជើញចុះរួចមកថេយ៍ក៏ឡើងទៅខាងលើបាត់ដោយទុកអាហារចោលនៅលើតុជុងហ្គុកសម្លឹងមើលនិងបានដកដង្ហើមធំតើគេត្រូវធ្វើខ្លួនឱងទៀតហើយ? មិនគួរសោះ

" ងក់ងរលឿនណាស់លោកអើយ " ក្រវីក្បាលហើយក៏ងើបទៅរៀបចំរបស់ដែលនៅសល់ដាក់ចូលចានឲ្យត្រឹមត្រូវរួចរាល់នាយក៏ឡើងទៅខាងលើដើម្បីហៅថេយ៍ឲ្យចុះមកញ៊ាំបាយជាមួយគ្នា ** តុកៗ ** ដៃក្រាស់គោះទ្វាឲ្យអ្នកខាងក្នុងបានលឺនិងបើកឲ្យប៉ុន្តែគឺមិនមានលឺសម្លេងឆ្លើយតបសោះនេះខឹងនឹងគេមែនទេ? និយាយបន្តិចបន្តួចសោះក៏មិនបានដែរដូចជាមិនធ្ងន់ធ្ងរអ្វីផងនឹង ។

" បើកទ្វាឲ្យតិចមក..ឬក៏ស្លាប់ក្នុងនឹងបាត់ហើយ " នៅខ្លាំងរៀងខ្លួនដដែរទោះហៅយ៉ាងណាក៏ទ្វាមិនបើកឲ្យនាយក៏សម្រេចចូលយកតែម្ដងនៅរវល់តែគោះនឹងប្រហែលមិនបានចេញមកស្រួលទេ ** ផូស ** គ្រាន់តែបើកទ្វាចូលភ្លាមខ្នោយបោះមកចំកណ្ដាលមុខតែម្ដងត្រង់របស់គេជុងហ្គុកសម្លឹងទៅម្ខាងឃើញថាថេយ៍នៅអង្គុយលើពូកសម្លក់មកគេទើបគេដើរទៅរកនិងដាក់គូទអង្គុយក្បែរនឹង ។

" ចុះទៅញ៊ាំបាយជាមួយគ្នាទៅ "

" សុីតែឯងទៅមិនឃ្លានទេ " ហៃយ៉ាសម្ដីចេញមកឈ្លើយតែម្ដងជុងហ្គុកវិញដកដង្ហើមធំគេមិនមែនជាមនុស្សដូចជានិយាយច្រើនទេមិនស្ដាប់ប្រយ័ត្នប្រើធម៌ក្ដៅទៅនៅមកប្រើពាក្យមិនល្អអញ្ចឹងទៀតគេអស់និយាយជាមួយហើយ >< នៅស្ងាត់បន្តិចនាយក៏ឡើងទៅលើពូកទៅរកថេយ៍មួយៗហើយក៏ចាប់ទាញជើងជាប់និងទាញអូសចុះមកមួយទំហឹង ។

" ធ្វើស្អី? លែង.. "

" កុំក្បាលរឹងពេកយើងឈឺដៃម្ខាងមែនតែមានកម្លាំងប្រដៅឯងណា៎ " ញាក់ចិញ្ចើមម្ខាងដោយមុខមាំកុំឃើញគេឈឺមករឹងរួសជាមួយគេនោះអត់បានទេទោះឈឺដៃម្ខាងក៏អត់បញ្ហាដែរកម្លាំងនៅមានធម្មតា ><

" ឆើស..ចាស់ស្អីចូលចិត្តលេងគម្រាមក្មេង " ងាកមុខទៅម្ខាងអោបដៃងរខ្ទើតអញ្ចឹងទៅយ៉ាងណាក៏មិនព្រមចុះដែរចង់ទៅក៏ទៅម្នាក់ឯងទៅកុំមកបង្ខំគេនោះថាអត់ឃ្លានគឺអត់ហើយ.. ** អ្ហាយ ** ដោយមើលទៅនាយតូចរឹងរួសពេកជុងហ្គុកក៏ចាប់លើកដោយដៃម្ខាងដាក់លើស្មានិងចុះទៅខាងក្រោមតែម្ដងកុំពូកែខឹងពេកគេមិនពូកែលួងក្មេងទេចេះតែប្រដៅយកតែម្ដង

" អាពូឆ្កួត..ដាក់ចុះភ្លាម " ** ព្រុស ** កាយតូចធ្លាក់ចុះលើសាឡុងមួយទំហឹងភ្លាមៗដោយមិនបានដឹងមុនឡើយឯជុងហ្គុកវិញក៏ធ្វើទឹកមុខធម្មតាដូចអត់មានអ្វីកើតឡើង

" នេះញ៊ាំបាយទៅកុំរវល់តែខឹងងក់ងរពេក "

" មិនឃ្លានទេ " ក្រវីក្បាលប្រកែកនិងដាក់ចានលើតុវិញជុងហ្គុកឃើញបែបនេះក៏ងាកមកសម្លឹងមុខមាំល្អណាស់និងបានមកទាញថេយ៍ឲ្យអង្គុយលើភ្លៅរបស់គេទៀតផងចង់រើចេញក៏អត់បានដែរជើងគាបគេជាប់បាត់ហើយ ><

" សួរថាឥឡូវនេះជាឯងអ្នកឈឺឬយើងឲ្យប្រាកដ? "

" លោកនឹងហើយ " លើកដៃចុចទៅលើដៃដែលកំពុងឈឺធ្វើឲ្យស្រែកឡើងភ្លាមៗតែម្ដងគេភ្លេចខ្លួនទៅថាកន្លែងនៅឈឺច្រឡំប៉ះ

" សុំទោសៗ.. "

" ឯងធ្វើឲ្យយើងទ្រាំលែងបានហើយ " មុខបង្ហាញថាគេមិនពេញចិត្តនឹងអ្វីដែលថេយ៍កំពុងធ្វើនេះទេរួចក៏ផ្ដួលកាយតូចឲ្យមកនៅក្រោមខ្លួនគេដៃម្ខាងក៏ច្រត់ទប់ខ្លួនផ្ទៃមុខសម្លឹងគ្នាទៅវិញទៅមកជុងហ្គុកក៏ផ្ដើមមកជិតបន្តិចម្ដងៗឯថេយ៍ធ្វើអ្វីមិនត្រូវទេក៏បិទភ្នែកទាំងភិតភ័យដង្ហើមដកញាប់ៗនាយក៏ញញឹមទាំងអស់សំណើចចេះខ្លាចគេដែរ? ស្មានតែអត់ទេបន្ទាប់មកជុងហ្គុកក៏ងើបមកអង្គុយធម្មតាវិញមិនបានធ្វើអ្វីលើសនឹងទេ ។

" បិទភ្នែកធ្វើអី? " ជុងហ្គុក

" អត់ធ្វើអីទេហ៎? ហ្អឹម..ខំតែភ័យ " រឹតទ្រូងទាំងធូរចិត្តបន្តិចនិងបានងើបមកអង្គុយធម្មតាវិញជុងហ្គុកវិញចង់តែសើចទេខួរក្បាលនឹងគិតថាគេចង់ធ្វើស្អីទៅ? គ្មានរឿងល្អៗទេឬ? បានភ័យម្លឹងៗនៀក ><

" នេះឆាប់ញ៊ាំទៅនឹងបានទៅសម្រាក " ហុចចានអាហារឲ្យនាយតូចនិងអង្អែលទៅលើក្បាលថើរៗទៀតផងទើបថេយ៍ព្រម..ភ្លាមៗជុងហ្គុកក៏អោនមកជិតម្ដងទៀតរួចហាមាត់ចង់ឲ្យថេយ៍បញ្ចុកគេដែរនាយតូចក៏មិនបានថាអ្វីដែរក៏ដួសបញ្ចុកផងញ៊ាំខ្លួនឯងផងដូចគូស្នេហ៏មួយអញ្ចឹងតែតាមពិតពួកគេមិនទាន់ជាអ្វីនឹងគ្នាទេហើយក៏មិនយល់ពីចិត្តខ្លួនឯងផង ។

TO BE CONTINUED...
- PICH -

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Hikayelerin yaşadığı yer. Şimdi keşfedin