ភាគទី១៧ : ខ្ញុំមិនបានបារម្ភទេ

2.8K 311 2
                                    

" តែប៉ុន្នឹងក៏រួចធ្វើដូចពិបាកណាស់ " បន្ទាប់ពីបញ្ចុកបបរឲ្យនាយរួចហើយក៏ងើបចេញពីលើគ្រែវិញនិងចុះទៅខាងក្រោមយកចានទៅទុកឲ្យត្រឹមត្រូវឯជុងហ្គុកពេលថេយ៉ុងចុះទៅបាត់ក៏ក្រវីក្បាលដកដង្ហើមធំគេមិនដឹងថាអ្នកណាប្រាប់នាយតូចទេថាគេមានគ្រោះថ្នាក់ប៉ុន្តែក៏អាចដឹងបានដែរ...បន្ទាប់មកទៀតនាយងើបចេញពីលើគ្រែទាញកន្សែងចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនចេញប៉ុន្តែចង់ប្រាប់ថាគេមានរបួសឯដៃវិញក៏ជាប់បង់ម្ខាងហើយធ្វើម៉េច?

" អួយ..ដោះតែអាវក៏ពិបាកដែរវើយ " ខំដោះចេញប៉ុន្តែមិនបានផលក៏មកធ្វើមុខស្អុយៗរអ៊ូម្នាក់ឯងបើដឹងថាឈឺពិបាកអញ្ចឹងគេមិនឈឺទេ ** ក្រាក ** ទ្វាបើកឡើងនាយតូចក៏ចូលមកខាងក្នុងដោយមានទឹកដោះគោមួយកែវផងដែរ

" ឯងមិនទាន់ទៅទៀត? "

" ថាទៅវិញហើយប៉ុន្តែអ្នកមីងប្រើឲ្យយកទឹកដោះគោមកឲ្យលោក " និយាយរួចក៏ទុកនៅលើតុហើយក៏បែរខ្នងចុះទៅវិញឯជុងហ្គុកវិញក៏ព្យាយាមដោះអាវចេញម្ដងទៀតយ៉ាងណាក៏មិនកើតដដែរងាកមកវិញថេយ៉ុងឃើញហើយសែនតឹងទ្រូងណាស់ក៏ត្រឡប់មកជួយនិងចាប់ដោះអាវឲ្យដោយមិននិយាយអ្វីច្រើនឡើយធ្វើឲ្យជុងហ្គុកបើកភ្នែកធំៗដូចជាភ័យយ៉ាងម៉េចទេ ><

" ថី? ខ្ញុំមិនធ្វើស្អីលោកទេកុំគិតច្រើនពេកឃើញថាលោកវេទនាពេកក៏ជួយបន្តិចទៅ..បានហើយចូលទៅសម្អាតខ្លួនចុះ "

" មិនបានសុំឲ្យជួយ "

" គ្រាន់បើអញ្ចឹងមិនដោះអាវឲ្យបានទៅ? ឆើស..ធ្វើមិនបានផងធ្វើឯងសម្ដីខ្លាំងទៀត " និយាយចំអន់ឲ្យនាយនិងពេបមាត់បែបជ្រេញជាពន់ពេកគេនេះសែនទ្រលាន់នឹងសម្ដីមួយនេះណាស់គិតថាឈឺទេបានមកមើលនោះបើអញ្ចឹងទេខ្ពើមឲ្យឃើញមុខផង ~,~ ជុងហ្គុកតបអ្វីមិនបានព្រោះជាការពិតដោយមិនចង់នៅប្រកែកច្រើនក៏ងើបទៅបន្ទប់ទឹកតែម្ដងទាំងមុខក្រញូវប៉ុន្តែមិនទាន់បានចូលស្រួលបួលផងម៉ាក់របស់នាយក៏ឡើងមកដល់...

" ម៉ាក់យកទឹកនិងកន្សែងមកឲ្យដើម្បីបានជូតខ្លួនកុំងូតទឹកឲ្យត្រូវរបួសណា៎កូន "

" អរគុណម៉ាក់មីង.. " ដើរមកទទួលនឹងញញឹមយ៉ាងស្រស់រួចរាល់លោកស្រីគីមក៏ចុះទៅវិញមិននៅរំខានក្មេងៗយូរទេបន្ទាប់មកថេយ៉ុងក៏ជ្រលក់កន្សែងឲ្យនិងហៅឲ្យនាយមកគេងវិញជុងហ្គុកបានត្រឹមស្ដាប់សម្ដីហ្នឹងឯងក៏ដកដង្ហើមវែងមួយទៅ ><

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now