ភាគទី០៤ : បិសាចចេះនិយាយ

3.2K 365 3
                                    

ការនិយាយរឿងការងារបានចប់ដោយរលូតប៉ុន្តែក៏មានសម្លេងបន្លឺតិចៗបែបរអ៊ូរទាំមិនឲ្យអ្នកណាលឺតែក៏នៅឲ្យលឺដដែរនឹងនាយងាកទៅសម្លក់ថ្លែងៗគេហត់នឹងឈ្លោះជាមួយណាស់និយាយមែនប៉ុន្តែហេតុអ្វីចូលចិត្តឲ្យខឹងម្លេះ?

" យូរណាស់ៗ..យូរអើយយូរ " នាយតូចរអ៊ូរង៉ាវៗមែនតែចេញបានមួយបទរបស់គេទៅគេរអ៊ូបែបច្រៀងចម្រៀងអញ្ចឹងបើសួរថាស្ដាប់បានអត់? ពិរោះអត់? ចម្លើយនោះអត់នោះទេស្ដាប់មិនបានសោះ ><

" ច្រៀងស្អីរបស់ឯង? "

" បទថ្មីហាស៎ "

" ស្ដាប់មិនកើតផងឈប់ច្រៀងទៅ " កម្រោលណាស់ប្រុសនឹងមិនចេះនិយាយល្អជាមួយគេសោះសមហើយគេហៅពូទន្សាយនោះព្រោះថាមនុស្សចាស់ចូលចិត្តស្ដីនិងទើសច្រើនបែបនេះឯង ។ ចំណែកចាស់ៗនេះឃើញហើយក្រវីក្បាលហ្មងអត់ចប់ទេពីរនាក់នឹងប្រកែកគ្នាបានគ្រប់រឿងទាំងអស់ទើសគ្នាសម្បើមណាស់ដល់អញ្ចឹងចង់ឈឺក្បាលដែរ ~,~

" ទើសច្រើនណាស់អាពូឆ្កួត "

" ឯង... "

" ប៉ាៗមើលពូទន្សាយចង់ធ្វើបាបកូនហ៎ក " ប្រញាប់រត់មកក្រោយខ្នងឡើងលឿននិងពេបមាត់ទូពិតចេះចុះពិនណាស់ខាងញិញក់នឹងខ្លាំងតែបន្តិចពេលគេរកវៃចេញតួកំសត់មកហើយគ្នាចរឹកក្មេងតែប៉ុន្នឹងឯងកុំប្រកាន់ច្រើននាំគេថាយើងក្មេងតាមដែរទេ ><
បន្ទាប់មកទៀតជុងហ្គុកក៏បាននាំនាយតូចមកហាងអាហារមួយកន្លែងតាមការប្រាប់របស់ចាស់ឲ្យមកញ៊ាំបាយជាមួយគ្នាគាត់ចង់ឲ្យក្មេងៗយល់ពីគ្នានិងស្និតស្នាលជាងមុនកុំឲ្យមកឈ្លោះគ្នាមុខគាត់ទៀតយល់គ្នាលឿននឹងបានឆាប់រៀបការនោះអី ។

" ស្លាប់!! ឯងកម្មង់ច្រើនម្លឹងៗតើញ៊ាំអស់ដែរ? "

" ពូសួរនឹងចង់មើលងាយមែន? ខ្ញុំតូចមែនប៉ុន្តែក្រពះធំណាស់ញ៊ាំអស់ទុកចិត្តបាន " និយាយរៀបរាប់និងបង្ហាញក្បាលពោះឲ្យមើលទៀតថាគេអាចញ៊ាំបានជឿទៅកុំភ័យអីរបស់ប៉ុន្នឹងអីងាយណាស់សម្រាប់គេមនុស្សចូលចិត្តញ៊ាំផងដាក់ដល់បែកពោះប្រាប់ទៅ >< អាហរនៅលើតុទាំងប៉ុន្មានគឺអស់មិនដល់មួយម៉ោងផងចានស្អាតតែម្ដងនាយបើកភ្នែកធំៗសម្លឹងទៅចាននិងនាយតូចឆ្លាស់គ្នាព្រិចភ្នែកបន្តិចអស់បាត់ពូកែញ៊ាំរបស់គេមែនមិនចេះតែអួតទេធ្វើឲ្យឃើញផ្ទាល់ភ្នែកទៀតច្បាស់ៗ ។

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now