Namjoon & Maya

3K 51 0
                                    

ណាមជូន & ម៉ាយ៉ា

ជីវិតគ្រួសារ ពិតជាមានរឿងច្រើនណាស់ដែលយើងមិនអាចមើលឃើញឡើយ ថានៅថ្ងៃខាងមុខនិងមានរឿងអ្វីខ្លះកើតឡើងនោះ...

ពេលខ្លះជីវិតស្នេហាប្ដីប្រពន្ធ ដែលភ្នែកអ្នកគ្រប់គ្នាសម្លឹងមើលទៅឃើញថាមានសុភមង្គលនោះ វាក៏មិនប្រាកដថាការពិត វានិងមានក្ដីសុខរហូតដែរ ហើយបើយើងក្រលេកមកមើលគ្រួសារមួយនេះវិញ កាលពីមុនប្ដីប្រពន្ធមួយគូនេះស្រលាញ់គ្នាល្អូកល្អើនខ្លាំងណាស់ នរណាៗដែលថាមិនច្រណែននោះ។

ខាងប្រុសជាអ្នកមាន គេមានសមត្ថភាព មានចំណេះដឹងនិងឆ្លាតខ្លាំងណាស់ គេគឺជា
ម្ចាស់ក្រុមហ៊ុនមួយកន្លែងនៅ សេអ៊ូល  ​មានឈ្មោះថា ណាមជូន ខារិសុន  ដែលជាបុរសល្អ ស្វាមីល្អឪពុកដ៏ល្អ ព្រមទាំងស្រលាញ់ប្រពន្ធរបស់គេខ្លាំងណាស់

មិនតែប៉ុណ្ណោះ ពួកគេមានកូនស្រីម្នាក់ជាចំណងដៃទៀតផង ឈ្មោះថា ជូនណា ប៉ុន្តែមកដល់ពេលនេះគ្រួសាររបស់ពួកគេបានប្រែប្រួល ព្រោះតែ ណាមជូន បានខិលខូចលួចមានស្រីនៅខាងក្រៅ ធ្វើអោយភរិយារបស់គេគ្រាំគ្រាចិត្តមិនស្ទើរនោះទេ.....

«ម៉ាយ៉ា....អោយបងសូមទោស...ពួក
យើងជានានិងគ្នាវិញបានទេ?? បងសុំទោសបង
ដឹងខុសហើយ....» រាងមាំអង្វរ ទឹកភ្នែកដាបថ្ពាល់

«វាហួសអស់ហើយ ជូន...លោកមានដឹងខ្លួនខ្លះទេថា...កន្លងមកលោកបានធ្វើអ្វីខ្លះដាក់ខ្ញុំនិងកូន..ហឹម??...» ម៉ាយ៉ា និយាយទៅទាំងទឹកភ្នែកចូកថ្ពាល់ ព្រោះមិននឹកស្មានទេថា ប្តីដ៏ល្អរបស់នាងក្បត់នាងជាច្រើនដង

«...»
«លោក...និយាយមិនចេញមែនទេ???"
«...បង....បង សូមទោស»

ពិតហើយ រាងមាំគេពិតជានិយាយមិនចេញមែន ប៉ុន្តែនាយក៏ចូលទៅអោបភរិយាពីក្រោយថ្នមក្នុងន័យលួងចិត្តដែលគេបានក្បត់នាង ប៉ុន្តែ ម៉ាយ៉ា ក៏បានបេះដៃគេចេញហើយបែមកទល់មុខគេតែម្ដង ហើយគេក៏បម្រុងលើកដៃជូតទឹកភ្នែកលើថ្ពាល់សម៉តរលោងរបស់ភរិយាទាំងអារម្មណ៍ដឹងខុស

ព្រោះកន្លងមករាល់ពេលដែលគេនៅជាមួយស្រី គេមិនដែលចាប់អារម្មណ៍និងទឹកភ្នែករបស់នាងឡើយ ទើបគេមិនយល់ថានាងឈឺចាប់ខ្លាំងយ៉ាងនេះ

Short Novel BY (Ahzāki Jēon)Where stories live. Discover now