Jungkook + Ah Jennz

5.8K 73 2
                                    

ស្វីមមីងភូល ជាកន្លែងដែលមានមនុស្សជាច្រើនមកកំសាន្តលេងបញ្ចេញអារម្មណ៍ក្រោយពេលនឿយហត់ជាមួយការងារ ព្រោះតែទីនេះជាទីហែលទឹកមួយមានភាពស្រស់ស្អាតខ្លាំងជាងគេនៅក្នុងប្រទេសកូរ៉េ ដោយមានមហាសេដ្ឋីលំដាប់ប្រទេសជាម្ចាស់ និងជាអ្នកកាន់កាប់ច្រើនឆ្នាំមកហើយ ។

ម្យ៉ាងដោយភាពបុិនប្រសព្វនិងបុិនឆ្នៃប្រឌិតឡើងអោយទៅតាមសម័យកាលនាពេលបច្ចុប្បន្នទើបគ្រប់យ៉ាងនៅទីនេះវាអស្ចារ្យមែនទែន ។
ស្វីមមីងភូល មានសម្រាប់មនុស្សចាស់ កូនក្មេង និងយុវវ័យដែលចូលចិត្តលំហាត់ប្រាណហើយក៏មានលក្ខណះជាគ្រួសារផង ។

តែបើក្រលេកមកមើលអាងហែលទឹកជាន់លើឯនេះវិញ បែជាគ្មានមនុស្សអ៊ូអរដូចរាល់ដងទេនៅខាងក្នុងនោះមានតែទឹកត្រជាក់ៗអមជាមួយរុក្ខជាតិដែលដាំនៅក្នុងថូបក់រវិចៗប៉ុណ្ណោះ ព្រោះថា បន្ទប់នេះត្រូវបានកក់ផ្តាច់ដោយ អ្នកប្រុស ចន ទាយាទចុងក្រោយនៃ ប្រទេស បារាំង គ្រប់យ៉ាងគឺមិនត្រូវបានបើកជាសេរីអោយអ្នកផ្សេងមកលំហែដូចជាកាលពីម្សិលមិញនោះឡើយ

នេះជាបញ្ជា និងការប្រើប្រាស់ជាលក្ខណះផ្ទាល់ខ្លួន តែហ៊ានល្មើសសម្តីរបស់គេ ប្រាកដណាស់ ថាបានជាប់ទោសដោយមិនបាច់មានកំហុស ម្យ៉ាងនរណាក៏ដឹងថា ទាយាទពៅ ម្នាក់នេះ ឥតចេះប្រណីដល់នរណា ទាំងកំណាចប្រៀបបាននិងសាតាន ឈាមត្រជាក់ដៃឆៅ ព្រលះស្បែក បាញ់ស្រស់ៗមិនញញើត ព្រោះគេគិតថាគ្រប់យ៉ាងគ្មានអ្វីគួរអោយល្អមើល នរណាក៏ដូចនរណា ទុក្ខក៏គ្មានប្រយោជន៍។

ប្រឹប! ប្រឹប! សម្លេងទឹកត្រគោះបោះបោកបានបន្លឺឡើងនៅអាងហែលទឹកធំទូលាយ ខណះ រាងកាយមាំសង្ហារចំហល្វែងលើដោយស្លៀកតែខោខ្លីក្នុងពណ៌ខ្មៅរឹបរាង ងើបឡើងចេញពីទឹកពេលហែលលេងបានមួយសន្ទុះ បង្ហាញស្នាមសាក់នៅត្រង់ដៃយ៉ាងគួរអោយព្រឺជាមួយសាច់ដុំខ្ចី ត្រលុកត្រលន់សមនិងទម្រង់មុខមាំថ្គាមខ្លា សង្ហារគ្មានទាស់។

«ហ្ហឹម!...» គេគ្រហឹម សម្លឹងមើលកន្សែងពោះគោដោយយកចិត្តទុកដាក់ មុខមិនខ្ចីរីក កាយវិការរឹងឆ្កាង បើគិតអោយចំក៏ពិតជាគួរអោយរអារដូចដែលគ្រប់គ្នាបានថាពិតៗ។

Short Novel BY (Ahzāki Jēon)Where stories live. Discover now