« ខ្ញុំគ្មានសិទ្ធ?អញ្ចឹងមានតែនាងឆេយ៉ុនស្រីថ្មីលោកទេឬទើបមានសិទ្ធ? »ជុងហ្គុកហាក់ជ្រួញចញ្ចើមក្រោយលឺអតីតភរិយាលើកឈ្មោះមិត្តស្រីជាទីស្រឡាញ់របស់ខ្លួនមកលូកឡំជាមួយ។

« កុំយកឆេយ៉ុនមកពាក់ពន្ធ័ឲសោះមីនជូ!»ជុងហ្គុកស្រែកគំហកដាក់អតីតភរិយាខ្លាំងៗទាំងកម្រាលដោយបង្ហាញពីការការពារនិងក្ដីបារម្ភរបស់ខ្លួនចំពោះមិត្តស្រីទាំងស្រុង ។

« ហេតុអីនិយាយមិនបាន!..មីស្រីឆ្លៀតឪកាសនោះវាមានតម្លៃណាស់ណាដែលឲលោកការពារវាយ៉ាង....»និយាយមិនទាន់អស់សេចក្ដីក៏ត្រូវកាត់ដោយរាងក្រាស់ភ្លាមៗ ។

« បិទមាត់!...ឆេយ៉ុនមានតម្លៃជាងនាងឆ្ងាយណាស់...ឆេយ៉ុនតែម្នាក់គត់ដែលតែងតែនៅក្បែរមើលថែរបួសផ្លូវចិត្តខ្ញុំកន្លងមកដូច្នេះនាងគ្មានសិទ្ធមកតវ៉ាអ្វីឡើយ! អញ្ជើញទៅវិញបានហើយខ្ញុំមិនជូនដំណើរទេ! »ជុងហ្គុកនិយាយរួចក៏ក្រោកដើរចេញទៅបាត់ទុកឲមីនជូអង្គុយខាំមាត់ក្ដាប់ដៃខឹងចិត្តតែម្នាក់ឯង ។

....................

កន្លងផុតទៅមួយរយះក៏ដល់ថ្ងៃប្រឡងបញ្ចប់ការសិក្សារបស់សិស្សៗថ្នាក់ទី12ដោយក្នុងនោះរួមមានជីមីន,ឆុងហូ,ហូស៊ុកផងដែរដែលមានវត្តមានក្នុងការប្រឡងដ៏ស្វិតស្វាញមួយនេះ។

« ការប្រឡងបញ្ចប់នៅពេលណាដែល? »ជុងហ្គុកហើបមាត់សួរសុីងទាំងខ្លួនកំពុងអង្គុយសុីញ៉េឯកសារនៅលើតុក្នុងការិយាល័យរបស់ខ្លួន ។

« បាទ!..ម៉ោង5ល្ងាចការប្រលងនឹងបញ្ចប់ហើយ »សុីង

« ហឹម!...អញ្ចឹងដល់ពេលនោះកុំភ្លេចរំលឹកផងព្រោះយើងចង់ទៅទទួលឆុងហូដោយផ្ទាល់ »ជុងហ្គុកនិយាយទាំងភ្នែកនៅតែដក់ជាប់និងឯកសារប៉ុន្ដែមិនថារវល់យ៉ាងណាក៏នាយព្យាយាមបំពេញតួនាទីជាអាណាព្យាបាលល្អសម្រាប់កូនប្រុសខ្លួនដូចគ្នាផងដែរ ។

« បាទ! »សុីងអោនលំទោលហើយក៏ចាកចេញទៅទុកឲជុងហ្គុកបន្ដធ្វើការរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅក្នុងការិយាល័យប៉ុន្ដែខណះនោះដែលសម្លេងទូរសព្ទដៃរបស់រាងក្រាស់បន្លឺឡើងទើបធ្វើឲនាយត្រូវផ្អាកការងារងាកមកទទួលទូរសព្ទសិន ។

មមាចប្រលែងភ្លើង🔥Kde žijí příběhy. Začni objevovat