" ចៅហ្វាយរើសមនុស្សមិនខុសទេ ទាំងស្អាតមានចិត្តល្អចេះជួយដោះទុក្ខសត្វលោកទៀតពិតជាគួរអោយសរសើរមែន " នាយជំនិតរូបសង្ហា លើកសរសើរឡើងធ្វើអោយអ្នកជាចៅហ្វាយញញឹមបិទមាត់មិនជិត ខុសពី ថេហ្យុង គេស្ទើរតែបោកក្បាលនៅទ្វារឡានអោយបែកភ្លាមៗទៅហើយ ។
មនុស្សចង់បត់ជើងតូច តែគេមកនិយាយថាខ្លួនចង់រំដោះសត្វលោកអោយរួចចាកផុតទុក្ខអីឯណា... ហ៉ើយ.. នេះបានថាមនុស្សមិនយល់ក្រៀមភាសានិយាយមែន ។
" ហ្នឹងហើយៗ...តែជួយបើកអោយលឿន លឿនបន្ថែមទៀតមក ហ្អឹកៗ ខ្ញុំផ្ទុះឥឡូវហើយ " ដល់ដំណាក់កាលនេះទៅហើយ ថេហ្យុង មានតែជែទូកតាមទឹកខុសគោលដៅខ្លួន មុខវិញជូរហួញខំប្រឹងទប់នោុំស្ទើរផ្ទុះតម្រង់នោមឥឡូវនេះទេ ។
" ជាប់ភ្លើងស្តុបហើយចាំ៤៥វិនាទីទៀត ទើបអាចបន្តដំណើរទៅមុខបាន " កៃជី
" អ៎ាយយយ... កម្មៗ ហ្អឹកហ្អឹក... ឈឺនោមណាស់អាប់ប៉ាអើយ " គ្រាន់តែឮភ្លាម ថេហ្យុង ប្រកាច់ប្រកិនអង្គុយទន្ទ្រាំខ្លួន ស្រែកប្រកាច់ននៀលគូតលើពូកឡានពណ៌ខ្មៅទន់ខ្មៅទន់ល្មើយ ដង្ហើយហអាប់ប៉ានេះមិនដឹងជាកម្មអ្វីទេ មនុស្សឈឺបត់ជើងតូចស្ទើរស្លាបើបែរជាមកកកស្ទះផ្លូវ និងជាប់ភ្លើងសញ្ញាចរាចរណ៍បន្ថែមទៀត ។
" អូនមិនស្រួលខ្លួនហ្អេស៎?? មើលចុះបែកញើសអោយសស្រាក់ អាជី តម្លើងម៉ាស៊ីនត្រជាក់បន្ថែម " ឃើញសភាព ថេហ្យុង មិនស្រួលកាន់តែខ្លាំង ជុងហ្គុក ធ្វើស៊ូមុខក្រាស់ខិតខ្លួនចូលក្បែរកាយតូច លើកដៃជូតញើសតាមជើងសក់ ថេហ្យុង ទាំងញ័រដៃទទ្រើក ដោយមិនភ្លេចបញ្ជាអោយ កៃជី តម្លើងម៉ាស៊ីនត្រជាក់ក្នុងឡាន ។
" អត់ទេ.. កុំបន្ថែមៗ " អូមេហ្គារូបស្រស់ រហ័សគ្រវីក្បាលហាមឃាត់ នេះបើបើកបន្ថែមលេខម៉ាស៊ីនត្រជាក់ទៀត សូមធានាថាគេនឹងបន្ទោរបង់ដាក់ពូកឡានជាមិនខាន បើវាធ្លាយចេញមករឹមៗហើយនោះ ។
" ហេតុអី?? " ជុងហ្គុក
" ភ្លើងខៀវវិញនៅ?? ខ្ញុំចង់រំដោះទុក្ខសត្វ អ្ហឹក " មិនឆ្លើយ ថេហ្យុង សួរសំណួរត្បកគេពិតជាទ្រាំលែងបានមែនហើយ ព្រះអើយ ។
YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន
ភាគទី២០:រំដោះទុក្ខសត្វ
Start from the beginning
