..............

      សាលារៀន
      ជីមីន,ហូស៊ុកនិងឆុងហូនៅពេលនេះកំពុងអង្គុយលើបង់ក្រោមដើមឈរមួយកន្លែងក្បែរអគារពួកគេរៀនដើម្បីពិភាក្សានិងធ្វើលំហាត់សម្រាប់ត្រៀមប្រលងបញ្ចប់ឆ្នាំនៅខែក្រោយ ។

« ជីមីនមើលទៅឯងឥឡូវដូចជារាងគ្រាន់បើជាងមុនឆ្ងាយណាស់មិនដូចពីមុនដូចដឹកគោទៅសុីស្មៅ »ឆុងហូលាន់មាត់ក្រោយឃើញជីមីនធ្វើលំហាត់ត្រូវបានច្រើន ។

« នេះឯងសរសើរឬមិចហាស៎? »ជីមីនចងចញ្ចើមសួរនិងពិចារណាគិតពីសម្ដីឆុងហូ

« គឺគេសរសើរលាយជេរឯងហ្នឹងណាប៉ុណ្នឹងក៏មិនដឹងដែរ »ហូស៊ុកលួចសើចតិចៗនឹងជីមីន

« ហ្ហើយអាចង្រៃ! »ជីមីនយល់ន័យក៏ងាកមមជេរឆុងហូភ្លាមៗហើយឆុងហូក៏សើចឲរអឹកទៅកាន់ជីមីនវិញ ។

« ឯងនេះល្ងង់ណាស់ពាក្យប៉ុណ្នឹងក៏មិនដឹងគេសរសើរឬជេរដែរ »ឆុងហូ

« អើយៗ!..យើងវាល្ងង់ឲតែពួកអស់ឯងឆ្លាតទៅ! »ជីមីននតបទាំងមុខមិនរីក

« អឺ...យើងញោះលេងទេកុំខឹងអី»ឆុងហូ

« តែ..ថាឆុងហូយើងសួរឯងមួយបានទេ? »រំពចនោះជីមីននឹកឃើញរឿម៉្យាងដែលចង់សួរមិត្ត ។

« រឿងអី?សួរមក! »ឆុងហូ

« យើងមិនដែលឃើញម៉ាក់អញ្ចឹងឬគាត់រស់នៅក្រៅប្រទេស? »រំពេចនោះឆុងហូក៏ងាកមកសម្លឹងមុខជីមីនដោយទឹកមុខស្រពោនភ្លាមៗក្រោយលឺសំនួរដូច្នេះហើយ។

« មែនហើយតាំងពីបែកគ្នាជាមួយប៉ាមកម៉ាក់គាត់បានទៅរស់នៅបរទេសរហូតមកតែយូរៗទើបគាត់មកលេងយើងម្ដង »ឆុងហូឆ្លើយដោយមិនលាក់លៀមឡើយ ។

« យើងពិតជាសរសើរប៉ារបស់ឯងណាស់ដែលធ្វើជាម្ដាយផងធ្វើជាឪពុកផងទ្រាំចិញ្ចឹមឯងតែម្នាក់ឯងដូច្នេះ»ហូស៊ុក

« មែនហើយលោកពូពិតជាអស្ចារ្យណាស់»ជីមីននិយាយព្រមទាំងមានមោតនភាពចំពោះមនុស្សដែលខ្លួនលង់ស្រលាញ់ ។

« ខ្ញុំក៏យល់បែបនេះដែរ »ឆុងហូសារភាពដោយត្រង់ៗត្បិតតែគេមិនដែលនិយាយថាលោកប៉ាគេអស្ចារ្យចេញពីមាត់ក៏ដោយតែគេតែងតែគិតក្នុងចិត្តរហូតមក ។

មមាចប្រលែងភ្លើង🔥Where stories live. Discover now