៚ថ្ងៃថ្មី
ព្រឹកព្រលឹមនៅកណ្ដាលព្រៃប្រឹក្សាឮតែសំឡេងចេចចាចនៃបក្សាបក្សី ខុសដាច់ស្រឡះកាលពីរាត្រីដែលពោរពេញដោយសំឡេងរំខាន ។
កាមីឡាបើកភ្នែកសន្សឹមៗ នាងមិនដឹងថាខ្លួនកំពុងនៅកន្លែងណា ក៏ស្ទុះងើបមួយទំហឹងធ្វើឲឈឺពេញរាងកាយដែលពោរពេញដោយរបួសនោះ ។
« អូយ...ហ្ហឹកៗ...ឈឺខ្លាំងណាស់... » ដោយសារតែធ្លាប់ជាកូនស្រីម៉ាហ្វៀ ទទួលបានការការពារដិតដល់ មិនធ្លាប់រងការឈឺចាប់ ទើបធ្វើឲកាមីឡាទន់ខ្សោយដល់ថ្នាក់នេះសូម្បីតែឈឺរបួសក៏ដល់ថ្នាក់យំដែរ ។
« ម៉ាក់...ហ្ហឹក...ប៉ា... ! » ឈឺតិចតួចក៏នឹកឃើញដល់ប៉ាម៉ាក់ ទាំងភ្លេចថាលោកទាំងពីរបានបាត់បង់ជីវិតតាំងពីម្សិលមិញទៅហើយ ។
" ក្រាក... ! " ទ្វាបន្ទប់នោះរបើកឡើងបង្ហាញឲឃើញអ្នកកំលោះអេនដូដែលកំពុងដើរចូលមក...
« អូ...ដឹងខ្លួនហើយហ្អ៎េស? នាងតូច ! » អេនដូឡាស៍
« លោកពូ...លោកពូជាអ្នកណា? ហេតុអីក៏ចាប់មីឡាមកទីនេះ ! ហ្ហឹក... » កាមីឡា
« អ្នកណាចាប់នាង? យើងជាអ្នកជួយនាងទេតើ ! »
« មិនជឿទេ ! ឲជឿបានយ៉ាងម៉េច? ពូប្រហែលជាកូនចៅរបស់ខេមសុីកផងក៏មិនដឹង ! មិនគួរ...មិនគួរឲទុកចិត្តទេ ! ហ្ហឹកៗ... » កាមីឡា
« ខេមសុីក? អាម៉ាហ្វៀដៃឆៅនោះឬ? ឆ្កួតណាស់ ! យើងធានាបានថា នាងនឹងមានសុវត្ថិភាពនៅទីនេះ ! » អេនដូឡាស៍
« ខ្ញុំមិនជឿពូទេ ! » កាមីឡា
« បើមិនជឿក៏សាករស់នៅទីនេះសិនទៅ ! » អេនដូឡាស៍
« ... » កាមីឡាក៏ស្ងាត់មាត់ នាងមិនច្បាស់ក្នុងចិត្តឡើយថាបុរសដែលនៅចំពីមុខនាងជាមនុស្សល្អឬអាក្រក់ ។ នាងបែរមុខទៅម្ខាងគេចចេញពីគេតែ បែរទៅក៏ស្រាប់តែឃើញខ្លួនឯងក្នុងកញ្ចក់ដែលនៅម្ខាងទៀតនៃបន្ទប់ ។
« អ៎ាយ ! » កាមីឡាស្រែកភ្លាត់សម្លេង នាងលើកដៃជូតទឹកភ្នែកឲស្អាត ហើយក៏បើកភ្នែកធំៗភ្ញាក់ព្រើត...
« ស្រែកស្អីហ៎ាស? » អេនដូជ្រួញចិញ្ចើម សួរនាងទាំងមិនយល់ ។
« មីឡាមិនបានស្លៀកពាក់បែបនេះទេ... នេះជាខោអាវមនុស្សប្រុសទេតើ ! » កាមីឡា
« ជាវាខោអាវរបស់យើង ! » អេនដូឆ្លើយដោយមិនស្ទាក់ស្ទើរ ។
« មានន័យថាពូ...ពូ... »
« ត្រូវហើយ យើងជាអ្នកប្ដូរសម្លៀកបំពាក់ឲនាង ! » អេនដូឆ្លើយម៉ាត់ៗមិនលាក់លៀមច្រើន ។
« ហ្ហឹកៗ...ស្លាប់ហើយ ! ចុះ...ចុះឯណាខោអាវរបស់ខ្ញុំ ? »
« នោះ ! » អេនដូចង្អុលទៅខាងក្រៅបង្អួច... ។
កាមីឡាស្ទុះងើបយ៉ាងលឿន រត់ទៅមុខបង្អួចសម្លឹងមើលទៅខាងក្រោម ។
« ... » នាងនិយាយលែងចេញ ព្រោះថាលើស្នួលនៅខាងក្រោមនោះ មានទាំងឯកសណ្ឋានរបស់នាងនិងឈុតខាងក្នុងផងដែរ... ។
« យ៉ាងម៉េច? » អេនដូឡាស៍
« ពូ... » នាងលើកដៃញ័រទទ្រឺតចង្អុលទៅឈុតក្នុងនោះ...ធ្វើឲអេនដូផ្ទុះសំណើច ។
« យើងបោកគក់ឲនាងអស់ហើយ ! » អេនដូឡាស៍
« ហ្ហឹកៗ...លោកអឺយ...ខ្មាសគេណាស់ម៉ាក់... ! » កាមីឡាពោលតិចៗម្នាក់ឯង មុននឹងលើកដៃផ្ទប់មុខដែលក្រហមនោះ ចង់យំបន្តិចសើចបន្តិច មិនអាចពន្យល់ពីអារម្មណ៍ពេលនេះ ។
🌿To be continued 🌿
YOU ARE READING
💫សណ្ដំស្នេហ៍💫
Romance" កាមីឡា អេរ៉ាហ្វៀល " ធ្លាប់តែមាននាម មានឋាណ:ជាកូនស្រីទោលរបស់ម៉ាហ្វៀ ដែលគ្រប់គ្នាលើកតម្កើននាងដូចត្បូងពេជ្រ តែជីវិតដ៏អស្ចារ្យនេះក៏បានរលាយក្នុងមួយពព្រិចភ្នែកព្រោះតែគំនុំក្នុងជំនួញសង្គមងងឹតរបស់លោកប៉ានាង។ ទីបំផុត កាមីឡាក៏បានជួបបុរសម្នាក់...គេជាពន្ល...
ភាគ២ : សង្រ្គោះជីវិតក្រមុំតូច
Start from the beginning
