ភាគ៤ : ក្មេងរពិស

9 2 0
                                        

« អ៊ុប ! » ដោយហាមមិនស្ដាប់អេនដូឡាស៍ក៏ចាប់ទាញកាមីឡាមកថើបពិតមែន ។ ទាំងស្អាតទាំងគួរឲស្រឡាញ់ អ្នកណាហាមឃាត់ខ្លួនឯងបានទៅ ។
    " បឹបៗ ! " ដៃតូចគក់ទ្រូងនាយអេនដូខ្លាំងៗ
    « ហុឹសៗ ! » អេនដូឡាស៍ប្រលែងក្រមុំតូចវិញ មុននឹងសើចញឹមៗតិចៗ ។
    « ក្រែងពូថាពូជាមនុស្សល្អនោះអី? ម៉េចក៏ចាប់ខ្ញុំថើបបែបនេះ ? គេហៅថាកេងចំណេញលើក្មេងហើយ ! » កាមីឡា
    « មកពីក្មេងចចេស ! ឃើញទេ? ហុឹសៗ...បាត់យំហើយ ! » អេនដូឡាស៍
    « ពូខូចណាស់ ! ពូលួចយកFirst kissរបស់ខ្ញុំ ! ខ្ញុំមិនព្រម  ខ្ញុំទុកឲសង្សារខ្ញុំទេ ! » នាងតូចសម្លក់អ្នកកំលោះមិនដាក់ភ្នែកថែមទាំងលើកដៃជូតមាត់ខ្លួនឯងចេញ ។
    « អូហូ...first kissហ្អ៎េស? » អេនដូឡាស៍សួរឌឺបន្ថែម 
    « ត្រូវហើយ ! » កាមីឡា
    « បើអ៊ីចឹងយកយើងធ្វើសង្សារនាងតែម្ដងទៅ ! » អេនដូឡាស៍
     « អត់ទេ ! កាមីឡាមិនស្រឡាញ់ប្រុសចាស់ទេ ! » កាមីឡា
     « យើងទើបតែ28ឆ្នាំ មិនទាន់ចាស់ឯណា ! » អេនដូឡាស៍
     « តែខ្ញុំទើបតែ17 ! លោកពូបងខ្ញុំ11ឆ្នាំឯណោះ ! កាមីឡាមិនស្រឡាញ់ពូទេ ! » កាមីឡា
     « ហុឹសៗ...យើងនិយាយលេងទេតើ  !  ឆាប់ញុាំទៅបើមិនអ៊ីចឹងទេ យើងចាប់នាងថើបទៀតមិនខាន ! » អេនដូឡាស៍ក៏ដើរទៅរកកៅអីរបស់ខ្លួនវិញ ធ្វើខ្លួនដូចមិនបានធ្វើអ្វីខុស ។
     « ... » នាងតូចអង្គុយសម្លក់មុខនាយយ៉ាងយូរ ទើបដាច់ចិត្តញុាំអាហារពេលព្រឹកនោះ ។
     « ពូ... » មួយសន្ទុះក្រោយមកដោយឃើញថាស្ងាត់ពេក កាមីឡាក៏ហៅគេ ។
     « ហ្ហឹស? យ៉ាងម៉េច? » អេនដូឡាស៍
     « ពូឈ្មោះអី? » កាមីឡា
     « អេនដូឡាស៍ អាហ្វារីស ! » អេនដូឡាស៍
     « អូ... ពូអេនដូ ! ខ្ញុំឆ្ងល់ណាស់ ម៉េចក៏ពូមករស់នៅទីនេះ? » កាមីឡា
     « ហ្ហឹម...បញ្ហាគ្រួសារ ! យើងមកនៅទីនេះ ដោយសារកិច្ចខ្លួនមិនចង់រៀបការ ! » អេនដូឡាស៍ឆ្លើយទាំងទម្លាក់ទឹកមុខចុះ មើលទៅគេហាក់ដូចជាមិនសប្បាយចិត្តឡើយ ដែលត្រូវនិយាយពីគ្រួសារ ។
     « ពូប្រហែលជាស្រឡាញ់ភាពSingleខ្លាំងណាស់ហើយណ៎? ដល់ថ្នាក់រត់ចោលផ្ទះបែបនេះ ! » កាមីឡា
     « ឆ្កួតណាស់ ! » អ្នកកំលោះស្ទុះងើបទៅវាយក្បាលនាងក្រមុំមួយដៃភ្លឹប  ។
      « អូយពូ... ! ខ្ញុំនិយាយតាមការគិតទេតើ ! » កាមីឡា
      « ការគិតរបស់ឯង នៅក្មេងខ្ចីពេកហើយ ! » អេនដូ
      « ហិហិ ! » កាមីឡា...
      « នៅសើចទៀត? » អេនដូឡាស៍
      « សុំទោស ! » នាងប្រញ៉ាប់ប្ដូរទឹកមុខព្រោះឃើញថាអេនដូដូចជារាងខឹងនឹងខ្លួនហើយ ។

       បន្ទាប់ពីញុាំអាហារពេលព្រឹកហើយ កាមីឡាក៏សុំចេញទៅដើរមើលទេសភាពក្បែរៗផ្ទះ ឯអេនដូក៏រវល់តែរៀបចំផ្ទះមិនបានទៅតាមមើលថាកាមីឡាធ្វើអ្វីឡើយ ។
       « បាត់ទៅណាហើយ? កាមីឡា... ! » បន្ទាប់ពីរួចការងារអេនដូឡាស៍ក៏ដើររកកាមីឡា
      « ... » គ្មានការឆ្លើយតប
      « ទៅណាន៎ាក? របួសពេញខ្លួនហើយ នៅឆ្លៀតរពិសទៀត » អេនដូឡាស៍ចេញមកដើរមើលជុំវិញផ្ទះមិនឃើញនាងតូចឡើយ ។
      « កាមីឡា... ! » នាយហៅម្ដងទៀតនៅតែមិនមានការឆ្លើយតប  ។ អ្នកកំលោះកើតចិត្តព្រួយបារម្មណ៍ភ្លាម ក៏ដើរចូលទៅក្នុងព្រៃដើររកនាងតែម្ដង ។
     នាយដើរចូលទៅខាងក្នុងយ៉ាងជ្រៅស្រែកហៅយ៉ាងយូររហូតទៅដល់កន្លែងដែលមានដើមឈើធំៗក៏ឮសំឡេងក្មេងស្រីសើចកខឹកៗ...
      « គប់មិនត្រូវទៀតហើយ ! ហិហិ ! គប់ទៀតទៅមើស ! »...
      « កាមីឡា យឺស...មកដល់ទីនេះសោះ ! ន៎ែ !! នាងឆ្កួតស្អីហ្នឹង ! កុំគប់វាសម្បុកឃ្មុំទេ ! កាមីឡា ! » អេនដូឡាស៍ភ័យព្រលឹងចុងសក់ កាលបើឃើញកាមីឡាកាន់ដុំថ្មគប់សម្បុកឃ្មុំ ។
   " បឹប ! "  « យេ ! ត្រូវហើយ ! » កាមីឡាមិនឮក៏គប់មួយដុំថ្មទៀត សម្បុកឃ្មុំធ្លាក់ខ្ពូកមកដល់ដី ឃ្មុំជាច្រើនក្បាលហោះចេញមក...

       🌿To be continued 🌿

💫សណ្ដំស្នេហ៍💫Where stories live. Discover now