ភាគ៣ : មិនឈប់យំចាប់ថើបមិនខាន

12 3 0
                                        

    « ហ្ហឹកៗ...លោកអឺយ...ខ្មាសគេណាស់ម៉ាក់... ! » កាមីឡាពោលតិចៗម្នាក់ឯង មុននឹងលើកដៃផ្ទប់មុខដែលក្រហមនោះ ចង់យំបន្តិចសើចបន្តិច មិនអាចពន្យល់ពីអារម្មណ៍ពេលនេះ ។
     « ធំប៉ុណ្ណឹងហើយនៅស្លៀកខោក្នុងរូបតុក្កតាទៀត? » នាយអេនដូឡាស៍សួរឡើង
     « ហូយ...ពូ ! កុំសួរមីឡាបែបនេះបានទេ? »
     « ម៉េចក៏សួរមិនបាន? » អេនដូឡាស៍
     « មីឡាអៀន ! » កាមីឡាសម្លក់មុខអេនដូ សួរស្អីមិនចេះគិតបែបនេះ ។
     « ហុឹសៗ... !  បានហើយ យើងឈប់និយាយក៏បាន ! ចុះទៅខាងក្រោមញុាំអាហារពេលព្រឹកសិនមក នៅមានរឿងត្រូវនិយាយគ្នា ! » អ្នកកំលោះក៏ចុះទៅខាងក្រោមបាត់...
     ឯកាមីឡាវិញក៏ដើរមកអង្គុយលើពូកវិញ  សម្លឹងមើលរាងកាយខ្លួនឯង... ។
     « ពូម្នាក់នេះជាអ្នកលាបរបួសឲខ្ញុំឬ? ហ្ហឹម... ! » សញ្ជឹងគិតយូរៗទឹកមុខដែលក្រហមអៀនប្រៀនអម្បាញ់មិញក៏ប្រើជាស្រពោន ព្រោះតែនឹកគិតទៅដល់រឿងរ៉ាវកាលពីម្សិលមិញ សែនស្ដាយស្រណោះ...គ្រួសារដ៏មានសុភមង្គលរបស់ខ្លួន ពេលនេះនាងគ្មានទីពឹងឡើយ ក៏មិនដឹងថាបុរសដែលនាំខ្លួនមកដល់ក្នុងផ្ទះមួយនេះ អាចទុកចិត្តបានឬអត់ ។ កាន់តែគិតកាន់តែស្ដាយ...ស្ដាយដល់ថ្នាក់ស្រក់ទឹកភ្នែក ។
     « កាមីឡា... ! » អេនដូចាំយូរពេកក៏ស្រែកហៅនាងតូចពីជាន់ខាងក្រោម... ។
     « ... » ឮសម្រែករបស់អេនដូ កាមីឡាក៏ប្រញ៉ាប់ជូនទឹកភ្នែកចេញ និងសម្រួលអារម្មណ៍ ។
     « នាងល្អិតឯងរវល់ធ្វើស្អីនឹងហ៎ាស? »
     « ... » នៅតែគ្មានការឆ្លើយតប ទើបអេនដូឡាស៍ឡើងទៅជាន់ខាងលើសារជាថ្មីម្ដងទៀត ។
     " ក្រាក... "
     « យើងហៅទៅជាន់ខាងក្រោមមានឮទេ? » អេនដូឡាស៍
     « ឮហើយ » កាមីឡា
     « បើឮម៉េចក៏មិនឆ្លើយ? » អេនដូឡាស៍
     « ... » នាងតូចមិនតបម្ដងទៀត តែក៏ងើបចេញពីពូកនិងដើរចុះមកខាងក្រោមទាំងមុខស្រពោន ធ្វើឲអ្នកកំលោះអត់ឆ្ងល់មិនបាន ។

៚ជាន់ខាងក្រោម
     រាងក្រាស់លើកអាហារដែលបានចម្អិនទុករួចជាស្រេចយកមកដាក់លើតុ ហើយក៏ដួសដាក់ចានឲក្មេងស្រីដែលអង្គុយភ្លឹកនៅចំពោះមុខ ។
     « ន៎ែ... ! កាមីឡា ! » អេនដូឡាស៍ហៅកាមីឡាអស់បំពង់ក ដោយសារតែឃើញនាងភ្លឹកយូរពេក ។
     « ច៎ាស? » កាមីឡា
     « ឆាប់ញុាំទៅ រវល់តែភ្លឹកដល់ណា? »
     « ... ! »  នាងស្ងាត់ទៀតហើយ... 
     « កាមីឡា ! »
     « ពូ...! ខ្ញុំភ្លេចសួរពូ ! ហេតុអីពូស្គាល់ឈ្មោះខ្ញុំ?»
     « គឺពេលដែលយើងជួយនាងពីក្នុងទឹកមក ក៏ប្រទះភ្នែកនឹងប្រតោងខ្សែករបស់នាង គ្រាន់តែអានត្រកូលអេរ៉ាហ្វៀល យើងភ័យឡើងញ័រទៅហើយ ! » អេនដូឡាស៍
     « ពូមិនបាច់ភ័យទេ ! លែងមានម៉ាហ្វៀត្រកូលអេរ៉ាហ្វៀលហើយ ! » នាងពោលទាំងមុខស្មើធេង កែវភ្នែកពោរពេញដោយភាពសោកសៅ និងទុក្ខកង្វល់។
     « ហ៎ាស? មានន័យថា... »
     « គ្រួសារខ្ញុំស្លាប់អស់ហើយ...ហ្ហឹក...ខ្ញុំគ្មានទីពឹងទៀតទេ... » កាមីឡាចាប់ផ្ដើមយំ ចំណែកអេនដូស្ដាប់ឮហើយក៏ភ្ញាក់ផ្អើលមិនស្ទើរ ។
     « ខេមសុីកសម្លាប់គ្រួសារខ្ញុំ ...ហ្ហឹកៗ... គេថែមទាំងតាមចាប់ខ្ញុំទៀតផង...ហ្ហឹក...ខ្ញុំគ្មានអ្នកណាទៀតទេ... » កាមីឡា
     « កុំ...កុំយំអី ! នាងអាចនៅទីនេះជាមួយយើងបាន យើងនឹងការពារនាង ! ឈប់យំទៅ ! » អេនដូឡាស៍ដើរទៅក្បែរកាយតូច មុននឹងលុតជង្គង់នៅនឹងមុខនាង ។
     « ហ្ហឹកៗ... ! » កាមីឡានៅតែយំ
     « យំបែបនេះមិនស្អាតទេនាងល្អិត ! បើនាងមិនឈប់យំទេ យើងចាប់នាងថើបមិនខាន ! » អេនដូ
     « ពូនិយាយស្អី? ហ្ហឹកៗ.. » កាមីឡា
     « យើងប្រាប់ហើយថាឲឈប់យំ ! »
     « អ៊ុប ! »

🌿To be continued 🌿

💫សណ្ដំស្នេហ៍💫Tempat cerita menjadi hidup. Temukan sekarang