ខេមសុីកទន់ជង្គង់ដួល មិននឹកស្មានថាកាមីឡាហ៊ានធ្វើបែបនេះ នាយបានត្រឹមតែសម្លឹងមើលទៅរាងកាយដែលអណ្ដែតទៅតាមខ្សែរទឹកជ្រោះយ៉ាងឈឺចាប់ ។ នាយបែងចែកស្នេហានិងគំនុំមិនដាច់ ពេលនេះក៏សល់តែភាពស្ដាយស្រណោះ... ។ សម្លឹងមើលអស់មួយសន្ទុះធំទើបកូនចៅជំនិតរបស់ខេមសុីកដើរចូលមកក្បែរ ពោលប្រាប់ទៅចៅហ្វាយ... ។
« យើងត្រឡប់ទៅវិញទៅ ! លោកម្ចាស់មិនគួរស្ដាយស្រណោះក្មេងស្រីម្នាក់នេះទេ ពេលនេះយើងគួរតែទៅប្រមូលយកទ្រព្យសម្បត្តិគ្រួសារនាងវិញល្អជាង ! ក្រុមម៉ាហ្វៀយើងលែងមានសត្រូវហើយ ! »
« ... » អ្នកកំលោះខេមសុីក ប្ដូរទឹកមុខមកជាឈាមត្រជាក់ភ្លាម ក្រោយពីបានស្ដាប់ហេតុផលដែលសាកសមរបស់នាយជំនិត ។
« ត្រឡប់ទៅវិញ ! » ខេមសុីកស្រែកប្រាប់ទៅកូនចៅ ឯខ្លួនងាកទៅសម្លឹងមើលទឹកជ្រោះរកកាយតូចបន្តិច តែមិនឃើញឡើយនាងធ្លាក់ទៅជ្រៅរហូតមើលលែងឃើញហើយ ទើបនាយបែរមកវិញ ដើរទៅរកឡានហើយក៏ត្រឡប់ចូលទៅទីក្រុងវិញជាមួយនឹងការបាត់បង់ ។
ចំណែកឯកាមីឡានៅពេលនេះក៏បាត់បង់ស្មារតី នាងអណ្ដែតតាមខ្សែទឹក ខ្លួនប៉ះទង្គិចនឹងថ្មជាច្រើន រាងកាយជាំ និង ពពេញដោយរបួស... ។
" ប្រឹបៗៗ ! " សម្រឹបជើងមនុស្សរត់ជាន់ស្លឹកឈើបន្លឺឡើងកណ្ដាលរាត្រីសម្ដៅមករកមាត់ទឹក... ។ អ្នកកំលោះមួយរូបកាន់ពិលឆ្លុះមើលទៅមាត់ទឹកជ្រោះខាងលើដែលនៅឆ្ងាយពីខ្លួនល្មមដែរ...
« មានរឿងអ្វីកើតឡើង បានជាសំឡេងកាំភ្លើងលាន់ឮពេញព្រៃបែបនេះ ! » អ្នកកំលោះអេនដូឡាស៍ដែលបានមករស់នៅផ្ទះលំហែក្នុងព្រៃរបស់ខ្លួន ត្រូវភ្ញាក់ពីកាលលង់លក់ព្រោះស្នូលកាំភ្លើង... ទើបក្រោកចេញមក តាំងចិត្តក្លាហានព្រោះតែការចង់ដឹងឮថាមានអ្វីកើតឡើង ។
នាយកាន់ពិលបំភ្លឺជុំវិញទីនោះ...
« ជាស្អីហ្នឹង? ហ៎ាស... ! មនុស្ស ! » អ្នកកំលោះភ្ញាក់ផ្អើលជាខ្លាំង ដែលខ្លួនបានឃើញមនុស្សស្រីកំពុងតែអណ្ដែតតាមខ្សែទឹក ក៏ប្រញ៉ាប់ដាក់ពិលទៅលើថ្មហើយក៏លោតចុះទៅជួយសង្រ្គោះជីវិតរបស់ស្រីតូច ។
អេនដូឡាស៍ហែលនាំយកនាងឡើងមកលើគោកជាមួយនឹងក្ដីព្រួយបារម្មណ៍ ។ ដាក់នាងទៅលើស្មៅហើយ អ្នកកំលោះក៏ចាប់ភ្លឹកនឹងភាពស្រស់ស្អាតរបស់កាមីឡា ។ ក្រោមពន្លឺនៃព្រះចន្ទ អេនដូអាចមើលឃើញសម្រស់ដ៏ល្អឯកនេះបានច្បាស់ គឺល្អគ្មានកន្លែងទាស់ មុខសហ្មត់រលោង , ច្រមុះស្រួច, បបូរមាត់ពណ៌ជម្ពូ , រោមភ្នែកងវែង... មើលហើយក៏មិនចង់ដកភ្នែកចេញ ។
« នាងជាមនុស្សពិតឬអត់ន៎ាក? ហេតុអ្វីក៏ល្អឥតខ្ចោះយ៉ាងនេះ? » អេនដូឡាស៍លើកដៃទៅស្ទាបលើផ្ទៃមុខរបស់កាមីឡាតិចៗ មុននឹងភ្នែកប្រទះឃើញអក្សរនៅលើខ្សែករបស់ស្រីស្រស់ ។
« កាមីឡា...អេរ៉ាហ្វៀល... ! អ្នកនាងតូចអេរ៉ាហ្វៀល?! » អ្នកកំលោះបើកភ្នែកធំៗ មិននឹកស្មានដល់ ។ អ្នកណាៗក៏ស្គាល់ឈ្មោះមួយនេះដែរ គឺជាកូនស្រីទោលរបស់ត្រកូលម៉ាហ្វៀដ៏មានអំណាច តែមិនទាន់មានអ្នកណាដឹងឡើយថាពេលនេះ ត្រកូលអេរ៉ាហ្វៀលបានដួលរលំទៅហើយ ។
" បើខ្ញុំជួយនាង ខ្ញុំអាចនឹងជួបគ្រោះថ្នាក់... ! តែ...ហុឺយ ជីវិតមនុស្សណា គឺមិនអាចបណ្ដោយឲស្លាប់ទេ ! " អេនដូគិតបន្តិចមុននឹងលើកបីនាងតូចនាំយកទៅទីលំនៅក្នុងព្រៃរបស់ខ្លួន ។
៚ ផ្ទះលំហែរបស់អេនដូឡាស៍
រាងក្រាស់ទម្លាក់នាងតូចទៅលើសាឡុងថ្នមៗ មុននឹងឡើងទៅជាន់ខាងលើរកមើលសម្លៀកបំពាក់របស់ខ្លួន ក្នុងគោលបំណងប្ដូរសម្លៀកបំពាក់ឲនាងតូច... ។
នាយចុះមកវិញជាមួយនឹងអាវពណ៌សរបស់ខ្លួននិង ខោត្រឹមជង្គង់ តែថា...នាយត្រូវប្ដូរឲនាងដែរឬ?
« ហុឺយ...បើយើងប្ដូរឲនាង យើងប្រាកដជាឃើញរាងកាយអាក្រាតរបស់នាងអស់មិនខានទេ ! មិនកើតទេ...តែបណ្ដោយឲនាងសម្រាកទាំងសើមបែបនេះក៏មិនបានដែរ ! » អេនដូមុខក្រហម និយាយម្នាក់ឯង...
« មិនអីទេ ! មិនអីទេ ! ធ្វើធម្មតាៗ... ! » ដៃក្រាស់លើកទៅប្រលេសឯកសណ្ឋានជាសិស្សនោះចេញម្ដងបន្តិចៗរហូតដល់អស់ មុខនាយកាន់តែក្រហម... ។
« ស្អាត...ស្អាតខ្លាំងណាស់... » នាយពោលឡើងស្រាលៗ ក្រោយពីបានឃើញរាងកាយសខ្ចីផ្នែកខាងលើរបស់កាមីឡា ដែលនៅមានអាវក្នុងតូចបិទបាំងដើមទ្រូងមូលក្លំទាំងគូរ ។
" ផាច់ ! " អេនដូឡាស៍លើកដៃទះខ្លួនឯងមួយកំភ្លៀង...
« មិនត្រូវគេងចំណេញលើក្មេងទេ អាអេនដូអឺយ... មិនមើលទេ ! មិនមើលទេ ! » នាយក៏បិទភ្នែកស្រវ៉ាដោះអាវក្នុងសើមរបស់ស្រីតូច ហើយក៏ស្រវ៉ាយកអាវសរបស់ខ្លួនមកពាក់ឲនាង បើនិយាយការពិតទៅ នាយក៏បើកភ្នែកលួចមើលខ្លះដែរ បើមិនមើលធ្វើម៉េចនឹងអាចពាក់ឲនាងបានទៅ ។
ចំណែកឯមួយកំណាត់ខាងក្រោមវិញ អេនដូមិនដឹងជាត្រូវប្ដូរឲដោយរបៀបម៉េចទេ នាយអង្គុយគិតយ៉ាងយូរទើបនឹកឃើញរត់ទៅយកកន្សែងមកគ្រប់ពីលើកាមីឡាហើយដៃក្រាស់ក៏លូនចូលទៅក្នុងកន្សែងស្រវ៉ាដោះសំពត់ចេញព្រមទាំងខោស្លីបរបស់នាងតូចទៀតផង រួចក៏ស្លៀកខោខ្លីពណ៌ខ្មៅត្រឹមជង្គង់ឲកាមីឡា ដៃចេះតែរាវស្លៀកឲដោយមិនបានមើលឃើញអ្វីទេ ប៉ុន្តែស្ទាបប៉ះកន្លែងខ្លះក៏មានអារម្មណ៍ថាព្រឺក្បាលខ្ញាកៗដែរ បើម្ចាស់រាងកាយដឹងខ្លួនមិនដឹងថាខ្មាស់អៀនប៉ុណ្ណាឡើយ ។
« យេស ! រួចរាល់ហើយ ទម្រាំតែប្ដូរខោអាវឲនាងហើយ យើងស្ទើរតែដាច់ដង្ហើមស្លាប់ ! » អ្នកកំលោះញញឹមតិចៗ មានអារម្មណ៍ថាកាមីឡាចម្លែកណាស់ នាងសន្លប់មិនបានធ្វើអ្វីសោះឡើយ តែក៏អាចធ្វើឲគេសើចផងអៀនផងម្នាក់ឯងដូចមនុស្សឆ្កួតទៅហើយ ។
អេនដូលើកបីកាមីឡាទៅរកបន្ទប់គេងរបស់ខ្លួន នាយទម្លាក់រាងស្ដើងលើពូកថ្នមៗ ។ គេថែមទាំងបានយកថ្នាំមកលាបលើរបួសនិងស្នាមជាំលើដៃជើងរបស់ស្រីស្រស់ទៀត...។
ŞİMDİ OKUDUĞUN
💫សណ្ដំស្នេហ៍💫
Romantizm" កាមីឡា អេរ៉ាហ្វៀល " ធ្លាប់តែមាននាម មានឋាណ:ជាកូនស្រីទោលរបស់ម៉ាហ្វៀ ដែលគ្រប់គ្នាលើកតម្កើននាងដូចត្បូងពេជ្រ តែជីវិតដ៏អស្ចារ្យនេះក៏បានរលាយក្នុងមួយពព្រិចភ្នែកព្រោះតែគំនុំក្នុងជំនួញសង្គមងងឹតរបស់លោកប៉ានាង។ ទីបំផុត កាមីឡាក៏បានជួបបុរសម្នាក់...គេជាពន្ល...
