"អរលោកប្រុស" មេធាវីនោះអោនគោរពជីមីនដែលព្រោះថាជីមីនបានក្លាយទៅជាភរិយាស្របច្បាប់របស់យ៉ុងហ្គីទៅហើយប៉ុន្តែមិនទាន់បានមានពីធីមង្គលការនៅឡើយទេ។

"អូ!មិនអីទេលោកមិនបាច់ធ្វើថ្នាក់នេះទេអញ្ជើញអង្គុយលេងសិនទៅណា" ជីមីនក៏ញញឹមរួចក៏អង្គុយនៅក្បែរនោះជាមួយពួកគេដែល។

"លោកប្រុសមីនសូមអញ្ញើញសុីញ៉េលើក្រដាសនេះ" 

ជីមីនក៏ងាកមើលមុខយ៉ុងហ្គីមុននឹងសុីញ៉េ។ ទីបំផុតគេក៏សម្រេចចិត្តសុីញ៉េលើក្រដាសនោះ។ បន្ទាប់មកយ៉ុងហ្គីក៏សុីញ៉េលើក្រដាសនោះដែល។

"អ្នកទាំងពីរនឹងក្លាយទៅជាប្តីប្រពន្ធស្របច្បាប់ចាប់ពីថ្ងៃនេះ" មេធាវីនោះញញឹមរួចក៏ហុចអាតាសីវុិលអោយពួកគេរួចក៏ដើរចេញទៅបាត់។

"រឿងល្អៗនឹងកើតឡើងបន្តទៀតស្វាគមន៏មកកាន់ទ្វាឋាននរក" យ៉ុងហ្គីញញឹមបន្តិចក៏អង្គុយញាំអាហារគេវិញ។

ជីមីនឈរគាំងនៅទីនោះដោយមិនអាចរកហេតុផលដោះស្រាយចេញកើតឡើយ។

"លោកប្រុសមីន" អ្នកបម្រើបានលើកបបរយកមកអោយជីមីន។ ជីមីនក៏ប្រាប់អោយគេលើទៅលើតុញាំអាហារវិញ។ គេក៏ដើរចេញពីទីនោះដើម្បីញាំបបររបស់ខ្លួន។

ល្ងាចឡើងជីមីនបានអង្គុយលេងលើទោងនៅមុខផ្ទះនឹងគិតពីជីវិតខ្លួននៅថ្ងៃមុខទៀត។នៅសុខៗយ៉ុងហ្គីក៏ចេញមកខាងក្រៅវិមាននឹងឡើងឡានទៅខាងក្រៅបាត់ដោយមិននិយាយរកជីមីនមួយម៉ាត់។ ជីមីនក៏មិនខ្វល់ក៏នៅអង្គុយលេងធ្វើមិនដឹងនៅទីនោះ។

នៅយប់អាធ្រាតយ៉ុងហ្គីបានមកវិញដោយមានស្រីម្នាក់។

"យ៉ុងហ្គី!!!អរសួស្តីតើនាងជាអ្នកណា?" ជីមីនសួរទៅមនុស្សស្រីនោះ។ ប៉ុន្តែនាងបែរជាធ្វើជាមិនលឺនឹងមិនខ្វល់ទៅវិញ។

"បង!!!តើគេជាអ្នកណា?" នាងនោះសួរទៅយ៉ុងហ្គី។

"មិនបាច់ខ្វល់ទេអូនសម្លាញ់" យ៉ុងហ្គីថើបថ្ងាសនាងនោះរួក៏ដើរទៅបន្ទប់គេដែលគេងជាមួយជីមីនមករហូតនោះ។

ជីមីនឈរសម្រក់ទឹកភ្នែកដោយមើលពួកគេកំពុងតែស្និទ្ធស្នាលគ្នា។ វាឈឺណាស់នៅពេលឃើញគេមកឆក់ប្តីបែបនេះ។ គ្មានអ្នកណាមិនស្រឡាញ់ប្តីនោះទេទោះគេធ្វើបាបប៉ុន្មានដងទៀតក៏ដោយ ទោះភេទដូចគ្នាក៏ដោយ។ ប៉ុន្តែចិត្តជាមនុស្សស្រីបើគេឆក់ប្តីពីទ្រូងគឺវាដូចជាយកកាំបិទកាប់ចិញ្ជ្រាំបេះដូងមនុស្សទាំងរស់អញ្ចឹង។

365 ថ្ងៃTahanan ng mga kuwento. Tumuklas ngayon