Part26/រឿងទាសករស្នេហ៍💜 កម្លោះម៉ាហ្វៀ😈⛓

862 22 0
                                        

#ព្រឹកឡើងក្នុងវិមាន

ខូលីនចុះមកព្រមជាមួយឆឺរីដែរដើរក្បែរមកជាមួយផង នៅលើតុមានរៀបចំអាហារសឹងតែគ្រប់មុខទាំងអស់មានទាំងបង្អែម...

(ចុះអីណាសុងអុី)នាយគ្រាន់តែដាក់គូទអង្គុយភ្លាមក៏ក្រឡេកមើលចុះឡើងមិនបានឃើញវត្តមានរបស់សុងអុីក៏សួរឡើង

(អ្នកនាងសុងអុីមិនទាន់ចេញពីបន្ទប់គេងទេ
ចាហ្វាយ)អ្នកបម្រើឈរក្បែរនោះក៏ឆ្លើយឡើងធ្វើអោយខូលីនត្រូវជ្រួញចញ្ចើមបន្តិច

(បងទៅសួររកនាងធ្វើអីអូនមិនចូលចិត្តនាងទេ)ឆឺរីដែរអង្គុយក្បែរនាយក៏និយាយឡើងដោយសម្លេងញ៉ិកញ៉ក់ធ្វើអោយអ្នកបម្រើឈរក្បែរនោះជ្រេញរឹកមិនស្ទើតែមិនហា៊នបញ្ចេញមកក្រៅ

(កុំភ្លេចទៅតាមនាងអោយមកធ្វើការផងអោយសមនឹងតម្លៃលុយដែរយើងចំណាយ...បានហើយដួសបាយមក)ដោយមិនចង់អោយឆឺរីនាងសង្ស័យទើបនាយនិយាយបន្លប់
___________________

បន្ទាប់ពីរពួកគេញុំាបាយរួចហើយក៏បន្តើរគ្មាចេញទៅខាងក្រៅបាត់

#ក្នុងបន្ទាប់របស់សុងអុី

សុងអុីនាងគេងមិនទាន់ភ្ញាក់ទេឯខ្លួនវិញក្តៅដូចភ្លើង
មិនមែននាងមិនចង់ភ្ញាក់ទេតែនាងឈឺស្ទើតែបើកភ្នែកមិនចង់រួចទៅហើយ ខ្លួនខាងក្រៅក្តៅតែខាងក្នុងត្រជាក់ក្បាលក៏ឈឺ និយាយរួមនាងកំពុងតែគ្រុនរងា

តុក~~តុក~តុក
សម្លេងគួសទ្វាខាងក្រៅ រៀងយូរហើយតែគ្មានអ្នកឆ្លើយតបសោះ ពីន ដែរជាអ្នកមប្រើដែររៀងស្និតស្នាលជាមួយសុងអុីជាងគេ អាយុប្អូននាងមួយឆ្នាំ
មកហៅនាងតែគ្មានអ្នកឆ្លើយតបសោះក៏សម្រាច់ចិត្តបើកទ្វាចូលទៅខាងក្នុង

(អ្នកនាងសុងអុីភ្ញាក់ឡើង)ថាហើយនាងក៏ដើរទៅទាយភួយសុងអុីចេញតែស្រាប់តែធ្វើអោយនាងស្រែកឡើងភ្លាមៗ

(អា៎យ...អ្នកនាងសុងអុីមិនក៏ខ្លួនក្តៅដ៏ថ្នាក់នេះ ស្លាប់ហើយមិនកើតទេ...ចាំបន្តិចណាចាំខ្ញុំអោយអ៊ុំមេការហៅគ្រូពេទ្យមកសិន នេះបើអ្នកប្រុសធំដឹងខ្ញុំស្លាប់មិនខានទេ)នាងនិយាយទាំងភ័យស្លន់ស្លោ
__________________
មួយសន្ទុះធំក្រោយមកគ្រូពេទ្យក៏មកពិនិត្យអោយសុងអុីហើយក៏ចេញថ្នាំខ្លះអោយនាងនឹងចាក់ថ្នាំអោយនាងពីម្ជុល ពេលនេះនាងក៏អាចក្រោកអង្គុយបានតែនៅរៀងវិលៗតិចៗ ឯពីនក៏ទៅធ្វើអីអោយ សុងអុីញុំាអ៊ុំមេការបន្ទាប់ពីហៅពេទ្យអោយហើយគាត់ក៏ទៅធ្វើការគាត់វិញក៏បញ្ជាពីនអោយមើលថែនាង

(អ្នកនាងសុងអុី ខ្ញុំគិតថាអ្នកនាងប្រហែលជាមានផ្ទៃពោះហើយ ខ្ញុំក៏មិនហ៊ានប្រាកដដែរតែអ្នកនាងគួរតែទៅពេទ្យពិនិត្យមើលអោយច្បាស់ទៅ
ហើយមើលថែសុខភាពខ្លួនអែងអោយច្រើនផង
យ៉ាងណាខ្ញុំក៏ចូលរួចអបអរផង...ចឹងខ្ញុំសុំលាសិនហើយ)ថាហើយគាត់ក៏ដើរចេញទៅតែត្រូវទច់ដំណើរវិញ

(ឈប់សិនលោកគ្រូពេទ្យ...រឿងនេះលោកកុំប្រាប់អ្នកណាផ្សេងបានតែសូប្បី.....តែអ្នកប្រុសធំ)នាងថាអោយទឹកមុខអង្វរក នាងមិនអាចអោយគេដឹងទេរឹតតែមិនអាចអោយស្រីម្នាក់នោះដឹងទៀតបើមិនចឹងកូននាងប្រហែលជាមិនបានស្គាល់ពន្លឺថ្ងៃផងក៏មិនដឹង

(ចឹងក៏បានខ្ញុំយល់ហើយ...ថែសុខភាពផងខ្ញុំលាហើយមិនបាច់ជូនដំណើរទេ)ថាហើយគាត់ក៏ដើរចេញទៅបាត់ កូនចៅពីបីនាក់របស់ខូលីក៏ជូនគាត់ទៅកន្លែងគាត់វិញ ព្រោះគាត់ជាគ្រូពេទ្យប្រចាំខ្លួនរបស់ខូលីន
_____________

(នេះខ្ញុំអាចនឹងមានកូនពិតមែនអី)នាងថាព្រមទាំងយកដៃអង្អែលពោះខ្លួនអែង

(ថាមិចអ្នកនាងមានផ្ទៃពោះ...ពិតមែនទេ)ពីនដែរ
លើកបបរចូលមកក៏ស្រែកឡើងធ្វើអោយសុងអុីត្រូវរត់ទៅខ្ទប់ម៉ាត់នាង បើមិនចឹងទេផ្អើលអស់មួយវិមាននេះមិនខាន

(ស្ងាត់ទៅ អែងកុំម៉ាត់ខ្លាំងពេកប្រយ័ត្នអ្នកផ្សេងលឺយ៉ាប់មិនខាន)នាងថាហើយក៏ដកដៃចេញវិញហើយក៏យកបបរដើរទៅអង្គុយញុំាបាត់ទៅ ព្រោះវាជិតដល់ម៉ោងបាយថ្ងៃត្រង់ទៅហើយអ្នកណាមិនហេវមានតាចម្លែក

(មិនក៏យ៉ាប់....ចាំមើលខ្ញុំនឹងទៅប្រាប់អ្នកប្រុសធំហើយគាត់ដឹងប្រាកដជាសប្បាយចិត្តមិនខាន)ថាព្រមទាំងដើរទៅអង្គុយកៅអីក្បែរនោះ

(កុំអីរឿងនេះមិនអាចអោយគេដឹងទេជាពិសេសអ្នកនាងឆឺរីនឹងអ្នកប្រុសធំ មិនអាចអោយដឹងជាដាច់ខាត
ថ្ងៃស្អែកឯអាចទៅពេទ្យពីអ្នកខ្ញុំបានទេពិនិត្យអោយច្បាសថាមានមែនឬក៏អត់)នាងថាហើយក៏យកដៃម្ខាងទៅចាប់ដៃពីន

(ប្រាកដជាបានហើយ តែ...)

(មិនបាច់ភ័យទេខ្ញុំ មានវិធីហើយ)

(អូខេចឹង...អ្នកនាងឆាប់ញុំាបបរអោយអស់ទៅនឹងអាលបានញុំាថ្នាំហើយសម្រាក់)នាងនិយាយទាំងញញឹមស្រស់

សូមរង់ចាំទស្សនាភាគបន្ត....👋

Good night អ្នកទាំងអស់គ្នា😴សុបិន្តល្អកុំភ្លេចយល់សប់ឃើញអេតមីនផង😁

ស្រឡាញ់អ្នកទាំងអស់គ្នាណាស់ ពីអេតមីន😘🥰

ទាសករស្នេហ៍💜កម្លោះម៉ាហ្វៀ😈🔗(ចប់)Where stories live. Discover now