# មួយអាទិត្យក្រោយមក
ធ្មិចបើកៗ រយៈពេលមួយអាទិត្យបាត់ទៅហើយសុងអុី
នាងក៏អាចសម្របខ្លួនបានល្អជាងមុនដូចគ្នា រយៈពេលមួយអាទិត្យកន្លងមកខូលីនក៏មិនសូវបញ្ជេញរឹកពៀរកំណាចអីដាក់រាងតូចខ្លាំងទេ
______________
#ភូមិគ្រឹះត្រកូលមីន
(បងហា៎...អូននឹកកូនខ្លាំងណាស់)អ្នកស្រីមីន និយាយទាំងអួលដើមកទៅកាន់អ្នកជាប្តី
(បងក៏នឹកកូនដូចគ្នា គឺមកពីបងវាគ្មានបានការ គឺមកពីបងឆាប់ជឿជាក់លើគេពេកទើបធ្វើអោយកូនត្រូវទៅលំបាកបែបនេះ)លោកមីននិយាយបន្ទោសខ្លួនទៅកាន់ភរិយាទាំងទឹកមុខស្រពោន
(បង...បងកុំបន្ទោសខ្លួនអែងពេកអី....ហ៉ើយមិនដឹងស្មើនេះសុងអុីកូនយើងយ៉ាងមិចហើយទេ តើស្មើនេះគេកំពុងតែធ្វើស្អី? គេបានញុំាអ្វីគ្រប់គ្រាន់ទេ?)ដោយទ្រាំពុំបានទឹកភ្នែកអ្នកស្រីក៏ហូរចុះមកដូចទឹកបាក់ទំនប់
(អូនកុំយំអីមួយរយៈនេះសុខភាពអូនមិនសូវស្រួលប៉ុន្មានទេ)ដោយទ្រាំឃើញប្រពន្ធខ្លួនបែបនេះទៀតពុំបានគាត់ក៏លួងលោមព្រមទាំងទាយអ្នកស្រីមីនមកអោបយ៉ាងណែន
(មោះឈប់យំទៅ ចាំបងនាំអូនឡើងទៅបន្ទប់សម្រាកវិញល្អជាង)
(ទេ...អូនមិនទាន់ងងុយទេ...អូននឹកកូនណាស់
តើបងមិននឹកកូនខ្លះទេអី?)សំណួរនេះកាន់តែធ្វើអោយលោកមីនបន្ទោសខ្លួនអែងកាន់តែខ្លាំង
ធ្វើជាប៉ាគេគ្រាន់តែកូនម្នាក់ការពារមិនបាន??
(បងក៏នឹកកូនដែរ...អូនទៅសម្រាកទៅបងក៏កំពុងរកវិធីជួយកូនដែរអូន កំុំគិតច្រើនអី)លោកមីននិយាយទៅកាន់ប្រពន្ធដោយទឹកមុខម៉ើងម៉ាត់
(មោះបងនាំអូនទៅសម្រាក)
_______________________
#វិមានរបស់ត្រកូលនីកូណាយ
⏳ម៉ោង10យប់ទៅហើយអ្នកបម្រើក្នុងវិមានក៏ចេញក្រៅវិមានទៅបន្ទប់សម្រាករាងៗខ្លួនអស់ហើយនៅសល់ តែរាងតូចម្នាក់អែងប៉ុណ្ណោះដែរកំពុងតែអង្គុយចាំខូលីនដែរជាចាហ្វាយរបស់ខ្លួននៅលើសាឡុងនៅចំកណ្តាលវិមាន ម្នាក់អែងប៉ុណ្ណោះ
(មិចក៏ចាហ្វាយមិនទាន់មកទៀត នេះយប់ស្មើនេះទៅហើយ)សុងអុី អង្គុយយករអ៊ូម្នាក់អែងរង៉ៅៗរហូតដ៏ភ្លេចខ្លួនគេងលក់តាំងពីពេលណាមិនដឹង
ថ្ងៃនេះបានតែបុិននឹងទេសុំទោសផងអ្នកទាំងអស់គ្នាអេតមីនមិនសូវជាស្រួលខ្លួនទេតែអេតមីននឹងសងវិញថ្ងៃស្អែកមានឈុត🔞🥵ទៀត
សូមរង់ចាំទស្សនាភាគបន្ត....👋
កុំភ្លេចជួយvoteអោយអេតមីនម្នាកមួយផង
ស្រឡាញ់អ្នកទាំងអស់គ្នាណាស់ ពីអេតមីន😘🥰
DU LIEST GERADE
ទាសករស្នេហ៍💜កម្លោះម៉ាហ្វៀ😈🔗(ចប់)
Kurzgeschichtenកូនអ្នកអភិជនម្នាក់ត្រូវធ្លាក់ខ្លួនជាទាសករសាតានកំណាចព្រោះតែរឿងអកុសលបានកើតឡើងចំពោះគ្រួសារនាង ...
