ភាគទី​៤:គេងជាមួយគ្នា?

Start from the beginning
                                        

" តែផ្ទះពួកយើងតូចចង្អៀត ណាមួយមានតែ២បន្ទប់ បើលោកនាយកនៅសម្រាកទីនេះ មានតែគេងជាមួយ ថេហ្យុង!! " លោកដេចន និយាយមួយៗស្របពេលភ្នែកបែរមើលកូនប្រុសដែលកំពុងបើកភ្នែកធំៗប៉ុនពងមាន់ភ្ងាក់ផ្អើមមិនស្ទើរឡើយ ។

" ទេ.. កូនមិនអោយគេគេងជាមួយឡើយ!! " ចង់អោយគេងជាមួយយ៉ាងម៉េច? ម្នាក់ជាអាល់ហ្វា រីឯម្នាក់ទៀតជាអូមេហ្គា នេះចង់អោយពួកគេងទាំងពីរគេងជាមួយគ្នា ប្រាកដជាមានរឿងមិនល្អកើតឡើងជាមិនខានទេលោកប៉ាអើយ ។

" ហេតុអី​កូន??លោកនាយកប៉ារបស់កូនជាមនុស្សល្អតើ? "​ មីនយ៉ុន ចងចិញ្ចើមលើកដៃអង្អែលសក់ទន់រលើបរលោងរបស់ ថេហ្យុង ដែលសាមីខ្លួនគេកំពុងភ័យព្រួយបេះដូងលោតស្ទើរធ្លុះធ្លាយចេញមកខាងក្រៅ ។

" អាប់ប៉ា.. ក្រែងកូនជាអូមេហ្គា អោយគេងជាមួយគេយ៉ាងម៉េច? ហើយតែពីរនាក់ទៀត ហ្អឹកក " អូមេហ្គា​វ័យក្មេង​ ខិតរកអាប់ប៉ារូបស្រស់ខ្សឹបដាក់ត្រចៀកភ្នែកចេះតែសម្លឹងរាងក្រាស់ពុំដាក់នេត្រា​ ។

" គេជាបេតាធម្មតាៗតើ.. ហួយ!! វាមិនទៅស្អីទេកូន " ពិតណាស់ ទាំងមីនយ៉ុននិងលោកដេចន មិនបានដឹងឡើយថា​ ជុងហ្គុក​ គឺជាអាល់ហ្វា ម្លោះហើយទើបពួកគាត់ ព្រមអោយអ្នកកំលោះគេងជាមួយ ថេហ្យុង​ ស្រួលៗបែបនេះ។ នេះណាប្រសិនបើប្តីប្រពន្ធទាំងពីរនាក់នេះ ដឹងថា ជុងហ្គុក​ ជាអាល់ហ្វាដ៏ខ្លាំងក្លាប្រាកដណាស់ ពួកគេច្បាស់ជារារាំង បំបែកមិនអោយ​ ជុងហ្គុក​ នៅក្បែរ ថេហ្យុង​ ជា​ក់ជាមិនខាន​ ។

" អាប់ប៉ា.....​ ហ៊ឹស!! កូនឈប់និយាយជាមួយហើយ " ប្រកែកមិនឈ្នះ មិនដឹងបកស្រាយយ៉ាងណា ថេហ្យុង​ បានត្រឹមខឹងខាំមាត់ងក់ងរដើរទន្រ្តាំជើងឡើងទៅជាន់ខាងលើដែលជាបន្ទប់ខ្លួនងូតទឹកបាត់ ។

" ហឺសៗ.. លោកកុំប្រកាន់ជាមួយគេអី ថេហ្យុង នៅក្មេងមានចរិតមានៈបន្តិចបន្តួចតាំងពីកំណើតគឺជារឿងធម្មតាទេបាទ " លោកដេចន​ បាក់មុខមិនស្ទើរឡើយនៅពេលកូនប្រុសទោលរបស់ខ្លួន​ ប្រព្រឹត្តិឥរិយាបទមិនសមគួរដូច្នេះ ទាំងដែលរាល់ដងគេសមគួររម្យទុំដាក់ភ្ញៀវនិងមនុស្សវ័យចំណាស់ ដែលមកលេងនៅផ្ទះនេះសឹងអី ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now