ភាគទី 39 " ស្រលាញ់គេតែម្ខាង "

505 9 0
                                        

ក្រោយពីត្រឡប់មកមើលលោក ឈូ ពីកន្លែងឃុំឃាំង ថេយ៉ុង ក៏បានប៉ាវអាហារពេលល្ងាចស៊ូវី

« មានកិត្តិយសណាស់ដែលបានលោកប៉ាវអាហារមួយពេលនេះ » ស៊ូវី សប្បាយចិត្តខ្លាំងណាស់បាននៅក្បែរមនុស្សដែរខ្លួនឯងស្រលាញ់ ជំនះមន្ទិលសង្ស័យចំពោះគ្នា នាងនឹង ថេយ៉ុង អាចដូចដើម
« អាហារមួយពេលនេះចង់សុំទោសចំពោះគ្រប់យ៉ាងនឹងមានរឿងចង់អោយអ្នកនាងជួយ » ថេយ៉ុងនិយាយដល់ចុងប្រយោគក៏ញញឹមអឹមអៀន
« លោកមានរឿងអីអោយខ្ញុំជួយមែន » ស៊ូវី អង្គុយមើលថេយ៉ុងដោយខ្សែភ្នែកស្រទន់ ក្នុងចិត្តនាងកក់ក្តៅណាស់
« គឺខ្ញុំចង់សុំ អាយយូ រៀបការប៉ុន្តែខ្ញុំចង់ surprise អាយយូ អោយជាថ្ងៃដែលមានន័យ អ្នកនាងជាមនុស្សស្រីដូចគ្នាគួរតែយល់ចិត្ត អ្នកនាងជួយខ្ញុំរើសរ៉ូបរៀបការនឹងចិញ្ចៀនបន្ទាប់មកជួយតុបតែងផ្ទះថ្មីអោយផង ខ្ញុំបានទិញផ្ទះថ្មីសម្រាប់ អាយយូ ក្រោយពួកយើងរៀបការ ខ្ញុំនឹងសុំនាងរៀបការនៅទីនោះ » ថេយ៉ុង និយាយទាំងញញឹមបិទមាត់មិនជិត ។ ខុសពី ស៊ូវី ដែលទឹកមុខធ្លាក់ចុះបេះដូងខ្ទេចខ្ទាំអស់ហើយតែប្រឹងសម្ដែងមុខគេថាមិនអី
« អាយយូ សំណាងណាស់បានលោកស្រលាញ់ថ្នាក់ថ្នមយ៉ាងនេះ ! ខ្ញុំនឹងជួយអោយអស់ពីសមត្ថភាពដែលខ្ញុំជួយបានធានា អាយយូ ច្បាស់ពេញចិត្ត » ស៊ូវី ញញឹមទាំងមិនសមចិត្តទាំងក្នុងគេ ⟨⟨ លោកមិនដឹងថាខ្ញុំគិតបែបណាចំពោះលោកទេឬ ហេតុអ្វីជាខ្ញុំជាអ្នកជួយ បេះដូងខ្ញុំវាឈឺខ្ទេចខ្ទាំអស់ហើយ ហេតុអ្វីខ្ញុំឈប់ស្រលាញ់លោកមិនបាន គីម ថេយ៉ុង ⟩⟩
« ចឹងអ្នកនាង ឆាប់ហៅអាហារញាំតាមចិត្តទៅ កុំក្រែងចិត្តខ្ញុំអី លើកក្រោយអ្នកនាងមានរឿងអីអាចពឹងពាក់ខ្ញុំវិញបាន »
« ចាស » ស៊ូវី ក៏ហៅអាហារញាំ

មួយរយៈពេលក្រោយមក

អាយយូ តែងតែគិតដល់ ជុងហ្គុក ព្រោះគេរងសម្ពាធតាំងពីតូចអត់មានគ្រួសារកក់ក្តៅដូចគេពេលនេះត្រូវម្នាក់ឯងទៀត ចំណែក ជុងហ្គុក ដូចមនុស្សគ្មានព្រលឹងក្នុងខ្លួន ទៅធ្វើការហើយត្រឡប់មកផ្ទះយប់ណាក៏យកដបស្រាជាគ្នា ។ ម៉ារីអូ ជាជំនិតឃើញហើយឈឺចិត្តជំនួស គេតែងតែគុំអ្នកដែលចាប់យក អាយយូ ទៅធ្វើអោយ ជុងហ្គុក ជាចៅហ្វាយគេខូចចិត្ត

រឿង ស្នេហ៍បញ្ច្រាសទិស💜🥀Where stories live. Discover now