« អូ៎!..ឆុងហូក្រែងឯងថាធ្វើជាលក្ខណះសាមញ្ញហីហើយនេះជាស្អី? »ជីមីន

« គឺនឹងហើយមិនសាមញ្ញចង់ឲសាមញ្ញប៉ុណ្ណាទៀត? »ឆុងហូបកឲវិញ

« សាមញ្ញក្បាលឯងអីចឹងរៀបចំធ្វើដូចពិធីបុណ្យជាតិទៅហើយ...ហេតុតែគេជាអ្នកមានមែន » ជីមីន

« ហ្ហើយៗបានហើយចូលខាងក្នុងទៅប៉ាយើងចង់ជួបពួកឯងណា៎ »ឆុងហូ

« ហឹមតោះអញ្ចឹង »ជីមីននិងហូស៊ុកឆ្លើយព្រមគ្នារួចក៏ដើរតាមពីក្រោយឆុងហូដើម្បីទៅជួបលោកប៉ារបស់គេនិងណែនាំខ្លួនជាលើកដំបូងក្រោយរាប់អានឆុងហូ2ឆ្នាំមកនេះ ។

ឆុងហូបានដើរសម្ដៅទៅរកជុងហ្គុកដែលកំពុងតែនិយាយគ្នាជាមួយមិត្តៗនិងភ្ងៀវរបស់គាត់យ៉ាងរីករាយនៅកណ្ដោលពិធី ។

« លោកប៉ា! »ឆុងហូហៅប៉ាខ្លួនតិចៗហើយជុងហ្គុកក៏ងាកមករកតាមការហៅរបស់កូនប្រុសធ្វើឲជីមីននិងហូស៊ុកស្លុតចិត្តជាខ្លាំងស្ទើរមិនជឿហ្នឹងភ្នែក ។

« មានអីមែនទេ? »ជុងហ្គុកលើកចញ្ចើមសួរកូនប្រុសថែមទាំងដៀងភ្នែកសម្លឹងទៅកាន់ក្មេងប្រុសពីរនាក់ដែលឈរពីក្រោយឆុងហូថែមទៀតផង។

« គឺនេះជាមិត្តរបស់ខ្ញុំដែលប៉ាចង់ឲខ្ញុំណែនាំនោះ! »លឺឆុងហូនិយាយដូច្នេះជុងហ្គុកក៏ងក់ក្បាលតិចៗយល់ពីអ្វីដែលកូនប្រុសខ្លួននិយាយរួចក៏ងាកទៅញញឹមដាក់ក្មេងៗដែលនៅចំពោះមុខគេ។

« សួស្ដីក្មួយៗខ្ញុំជាប៉ារបស់ឆុងហូ! »ជុងហ្គុករហ័សរាក់ទាក់ក្រោយយល់គ្រប់យ៉ាងខណះជីមីននិងហូស៊ុកធ្វើអីមិនត្រូវព្រោះភ្លាមៗពេកហើយណាមួយក៏ស្រឡាំងកាំងនឹងរូបសម្រស់ដូចកម្លោះរបស់ប៉ាឆុងហូដូចគ្នាដែរ។

« អូ៎!..បាទសួស្ដីលោកពូខ្ញុំជុងហូស៊ុកជាមិត្តម្នាក់របស់ឆុងហូ »ហូស៊ុករហ័សនិយាយរាក់ទាក់តបវិញទាំងញញឹមមិនសូវសមហើយមានរឹកពាអៀនៗ។

« អរ៎បាទ!...ចំណែកក្មួយខាងនេះវិញ? »ជុងហ្គុកងាកសម្លឹងចំមុខរបស់ជីមីនធ្វើឲនាយហាក់ភាំងតិចតួចរួចក៏រហ័សឆ្លើយតបទាំងរអាក់រអួល ។

« អឺ...គឺ..អឺបាទខ្ញុំផាកជីមីន..»ជីមីននិយាយរួចក៏អោនមុខចុះគេចពីក្រសែរភ្នែកដ៏មុតមានមន្ដស្នេហ៍ចាក់ដល់បេះដូងរបស់ជុងហ្គុកភ្លាមៗ ។

មមាចប្រលែងភ្លើង🔥Where stories live. Discover now