ប្រពន្ធGangster : EP 03

2.4K 225 0
                                    

ភូមិគ្រឹះJeon

នាយសង្ហារនិងនាយតូចបណ្ដើរគ្នាចូលទៅក្នុងភូមិគ្រឹះរបស់ពួកគេដែលមានសភាពស្ងាត់ជ្រងំដោយសារតែជុងហ្គុកមិនចង់ឲ្យរាងតូចជួលអ្នកបម្រើមករញ៉េរញ៉ៃអ្វីនោះឡើយ នាយចង់ធ្វើជាស្វាមីដ៏ល្អម្នាក់ដែលចម្អិនអាហារសម្រាប់ភរិយាខ្លួន រីឯការបោសសម្អាតវិញ នាយជំទាស់មិនឈ្នះថេហ៍នោះឡើយ អាល្អិតក៏ជួលអ្នកបម្រើ2-3នាក់សម្រាប់តែសម្អាតផ្ទះប៉ុណ្ណោះ ចំណែកខាងធ្វើអាហារពឹងលើប្ដីរបស់គេតែម្ដង ។ បើកុំតែថ្ងៃនេះ អាល្អិតអង្គុយមិនសុខ មានអារម្មណ៍ថាដូចជាមានរឿងមិនស្រួល ទើបគេទៅក្លឹបស្វាមីខ្លួនតែម្ដង កុំអីប្ដីរបស់គេប្រហែលជាត្រូវចូលទៅមន្ទីរពេទ្យទៀតមិនខាន ។

#Room

« ថេហ៍.... »

« អង្គុយចុះ » កំលោះតូចដាក់កំហិតនាយសង្ហារឲ្យធ្វើខ្លួនជាកូនទន្សាយ ព្រមចុះទុនអង្គុយចុះលើសាឡុងតាមបញ្ជាមិនហ៊ានជំទាស់។ ក្រសែរភ្នែកតាមសម្លឹងទៅមើលនាយជាប្រពន្ធដែលកំពុងតែធ្វើមុខងាប់ដើរទៅយកប្រអប់ដាក់ថ្នាំនៅលើទូឯណោះ។

« អូនហា៎..ប្រយ័ត្នធ្លាក់ » ជុងហ្គុកស្រែកប្រាប់រាងតូចបន្តិច បន្ទាប់ពីឃើញគេឆ្លេឆ្លាទាញយកកៅអីដើម្បីឡើងទៅយក ។ មិនចង់ឲ្យប្រពន្ធមានរបួសឬឈឺចុកចាប់ នាយសង្ហាររហ័សងើបឈរដើរទៅយកឲ្យថេហ្យុងតែម្ដង។

« អរគុណ » នាយតូចទទួលរបស់ពីដៃជុងហ្គុកដោយស្ញោចស្នាមញញឹមបន្តិច ទើបប្រែជាមុខស្មើរវិញបណ្ដាលឲ្យកំលោះសង្ហារបើកភ្នែកក្រឡោតស្ទើរតែមិនជឿទៅហើយ ។ ពិតជាពូកែសម្ដែងជាងតារ៉ាហូលីវូដទៅទៀត។

« ឈរធ្មឹងធ្វើអី?អូនឲ្យបងទៅអង្គុយលើសាឡុង ឲ្យលឿន!! »

« ចាំបាច់សម្លុត?បងទៅក៏បាន » កំលោះមាឡាកាំងពេបមាត់ចុះក្រោម ប្រញាប់បោះជំហ៊ានមកអង្គុយលើសាឡុងដោយមានអាល្អិតដើរតាមទទ្រុកពីក្រោយ ទើបដាក់បង្គុយអង្គុយជិតនាយដែរ។

« លើកអាវឡើង » ថេហ្យុង

« ថេហ៍... » នាយហៅរាងតូចរបៀបបង្អូសសម្លេងមិនចង់សម្របតាម ទាមទារឲ្យថេហ្យុងដកដង្ហើមធំក្រពុលមុខនិងនាយសង្ហារជាខ្លាំង។

ប្រពន្ធGANGSTER💖Where stories live. Discover now