ប្រពន្ធGangster : EP 02

2.7K 245 13
                                    

ជំហ៊ានជើងតូចស្រឡូនបោះចូលមកក្នុងកាសុីណូដែលរកសុីស្របច្បាប់ ព្រមទាំងបង់ពន្ធចូលរដ្ធក្នុងមួយខែៗក៏មិនតិចដូចគ្នា ។ ក្រសែរភ្នែកតូចឆ្មេលសម្លឹងមើលជុំវិញទីធ្លា ដោយការវិភាគនិងសង្កេតគ្រប់យ៉ាង រំពេចនោះវត្តមាននាយចំណិតរបស់ថេហ្យុងប្រញាប់ដើរមកជិតកាយតូច ដើម្បីរាយការណ៍ពីស្ថានភាពប្រចាំកាសុីណូភ្លែត។

« ចៅហ្វាយតូច... » ជីសុងឱនក្បាលគោរពកាយតូចជាមួយទឹកមុខមុឺងម៉ាត់មិនចូលចិត្តសាុំញាុំច្រើន នាយជាចំណិតម្នាក់ដែលហ៊ានពុះពារជីវិតជាមួយថេហ្យុងរាប់មិនអស់ ទាំងវ៉ៃគ្នា ទាំងការពារ និងមើលការខុសត្រូវ មិនដែលធ្វើឲ្យTaeខកចិត្តនោះទេ។

« មានការអី? » ក្រសែរភ្នែករវល់សម្លឹងមើលមនុស្ស ដំណើរមួយៗក៏ឈានទន្ទឹមគ្នាសម្ដៅទៅជាន់ទី2 ខណៈសម្ដីនៅតែបន្តឆ្លើយឆ្លង។

« ក្រុមGangsterម្ខាងទៀតបានមករកចៅហ្វាយដើម្បីសុំការអនុញ្ញាតសាងសង់ក្លឹបក្នុងតំបន់របស់យើង យល់ថាមិនសំខាន់ទើបខ្ញុំមិនបានឲ្យគេមកជួបនោះឡើយ » ជីសុង

« នៅកែងសកលវិទ្យាល័យមែនទេ? » រាងតូចច្រត់ចំរឹងដែកសម្លឹងមើលទៅភ្ញៀវជាច្រើនជាមួយក្រសែរភ្នែកត្រជាក់ល្អូក មុននឹងបន្តសួរនាំជីសុងហាក់ដូចជារឿងសាមញ្ញសម្រាប់គេ។

« បាទចៅហ្វាយតូច » ជីសុង

« មុននឹងមកដល់ទីនេះយើងបានឃើញវាកំពុងតែបុកគ្រឹះល្មម ឯងគួរតែដឹងថាត្រូវធ្វើយ៉ាងម៉េចហើយមែនទេ? » ថេហ្យុង

« ខ្ញុំយល់ហើយ » ជីសុងងក់ក្បាលទទួលដឹងឮ ទើបរហ័សបោះជំហ៊ានចាកចេញពីទីនេះទៅធ្វើអ្វីដែលគួរធ្វើ ចំណែកថេហ៍ក៏ដើរចូលទៅក្នុងអូហ្វីសរបស់គេដោយមិនបានចោលក្រសែរភ្នែកមើលអ្វីទៀតនោះឡើយ ។

ក្រោយរាងតូចចូលអូហ្វីសគេបានបន្តិច សម្លេងបើកទ្វារក៏បន្លឺឡើង លេចចេញវត្តមានកំលោះសង្ហារ ចន ជុងហ្គុកឈានជើងចូលមករាងតូចខណៈក្នុងដៃមានកាន់របស់របរសំពីងសំពោងតែម្ដង។

« ថេហ៍.... » ជុងហ្គុក

« មួយថ្ងៃទើបមកដល់ រវល់ទៅណា? » អាល្អិតបោះសំនួរសួរទាំងក្រសែរភ្នែកគេសម្លឹងមើលនាយជាមួយអត្តចរិកកោងកាចតាមនិស្ស័យពីកំណើត។

ប្រពន្ធGANGSTER💖Where stories live. Discover now