«ត្រូវ!!!អ្វីដែលខ្ញុំចង់បានគឺត្រូវតែបានរួមទាំងនាងដែរ!!» ឡាន់ដូ សង្កត់បបូរមាត់ក្រាស់របស់គេពីលើបបូរមាត់ស្តើងរបស់នាងមួយទំហឹង ស៊ូអើ មានអារម្មណ៏ថាឈឺខ្ទោកៗត្រង់កន្លែងប៉ះទង្គិច នាងខំប្រឹងរលាស់ដៃចេញពីការគ្រប់គ្រងរបស់គេពេលដែលគេភ្លេចខ្លួនទីបំផុតដៃរបស់នាងក៏របូតចេញហើយក៏ច្រានរាងខ្ពស់ឲ្យខ្ទាតទៅម្ខាងតែស្រីមាឌល្អិតដូចជានាងមានកំលាំងឯណាទៅច្រានគេបានឆ្ងាយទៅ នាងច្រានគេបានគំលាតត្រឹមតែមួយចំអាមដៃតែប៉ុណ្ណោះរួចហើយនាងក៏...

ផាច់!!!!!!!!

បាតដៃតូចទះចំមួយចំហៀងមុខរបស់ ឡាន់ដូ ធ្វើឲ្យគេទ្រេតខ្លួនបន្តិចតាមកំលាំងរបស់ស្រីតូច។

«បើនាងគិតថាការដែលទះខ្ញុំហើយនិងធ្វើឲ្យខ្ញុំឈប់នោះ នាងគិតខុសហើយ!!» ឡាន់ដូ គ្រហឹមក្នុងបំពង់ករួចក៏ចាប់បីរាងស្តើងបោះទៅលើគ្រែដោយមានរាងមាំទ្រោបពីលើ គេថើបញីញក់សព្វសាច់របស់នាង ស៊ូអើ អស់ផ្លូវនិងរត់គេចព្រោះដល់ដំណាក់កាលទល់ច្រក រាងកាយនិងខួរក្បាលរបស់នាងដើរបញ្ជ្រាស់គ្នា នាងបោកខ្លួនឯងមិនបានទេថានាងពិតជាចូលចិត្តការប៉ះពាល់របស់គេ..សេចក្តីសុខដែលគេផ្ដល់ឲ្យនាងជាអ្វីដែលនាងត្រូវការតែខួរក្បាលរបស់នាងបែរជាគិតថាអ្វីដែលរាងកាយរបស់នាងដែលកំពុងតែតបស្នងនិងតម្រូវការរបស់គេគឺជារឿងខុសតែសមីខ្លួនជ្រើសតាមរាងកាយលែងស្តាប់បញ្ជាខួរក្បាលព្រោះពេលនេះនាងត្រូវការគេខ្លាំងបំផុត។

«ស្អាតណាស់...ស៊ូអើ...» រាងកាយគ្មានសំលៀកបំពាក់របស់ ស៊ូអើ ត្រូវបានបង្ហាញម្តងទៀតចំពោះមុខរបស់មនុស្សប្រុសដដែលតែនាងក៏មិនសោកស្តាយព្រោះគេជាមនុស្សដំបូងដែលនាងចង់ប្រគល់របស់ដែលមានតម្លៃបំផុតទៅឲ្យ ទោះជាដឹងច្បាស់ថានាងគ្មានតម្លៃសំរាប់គេក៏ដោយ។ កន្លងទៅជាងមួយម៉ោងឡាន់ដូនៅតែបន្តធ្វើបាបនាងមិនឈប់រហូតទាល់តែស៊ូអើលែងមានកំលាំងកំហែងនិងតទល់ជាមួយគេបន្តបានត្រឹមតែសំលឹងមើលមុខគេភ្លឹះៗឡាន់ដូ ឃើញបែបនេះក៏អាណិតទើបគេព្រមឈប់រួចក៏ទាញរាងស្តើងចូលក្នុងរង្វង់ហើយក៏លង់លក់ជាមួយគ្នា។

ជំពប់ស្នេហ៍សាតាន (ចប់)Where stories live. Discover now