Part:12 [អត់ទេបងមិនលែងទេ]

Start bij het begin
                                    

«អា៎.................» សម្រែកស្រែករបស់រាងតូចក៏បន្លឺឡើងមួយរំពេចនៅពេលឃើញមនុស្សប្រុសម្នាក់ឈរសម្លឹងមើលមកនាយនៅចំពីមុខនាយអម្បាញ់មិញគេមើលឆ្វេងមើលស្ដាំតែមិនបានមើលមុខក្រោយទេ ជាបុរសតែមួយដែររត់តាមគេអំម្បាញ់មិញនឹងហើយគេមិនទាន់ទៅណានៅឡើយទេគេគ្រាន់តែឈប់នៅពីមុខរាងតូចប៉ុណ្ណោះ

«ជុង ហ្ហឹកៗ» រាងតូចគ្រាន់តែឃើញជុងហ្គុកភ្លាមគេក៏ងើបស្ទុះទៅអោបភ្លាម

«ពិតជាបងមែន ហ្ហឹក~ បងដឹងទេថាអំម្បាញ់មិញអូនខ្លាចប៉ុណ្ណា ហ្ហឹក~» រាងតូចយំអោបរាងក្រាស់សឹងតែក្លាយជាមនុស្សតែមួយទៅហើយ

«បានហើយឈប់យំទៅបងគ្រាន់តែលេងជាមួយប៉ុណ្ណោះ ឈប់យំទៅណាក្មេងល្អរបស់បង» រាងក្រាស់ញញឹមតិចៗនិងអង្អែលក្បាលថ្នមៗ

«ថ្ងៃក្រោយកុំលេងបែបនេះអោយសោះណា បើមិនចឹងទេអូនច្បាស់ជាស្លាប់មុនអាយុហើយ» រាងតូចសម្លក់មុខរាងក្រាស់ដូចចង់សុីសាច់ហ៊ុចឈាមចឹង

«បាទបងដឹងហើយថ្ងៃក្រោយបងមិនធ្វើវាទៀតទេបងសន្យា» រាងក្រាស់លើកកូនដៃមកថ្ពួកកូនដៃថេយ៉ុងជាការសន្យា

«សន្យា...និយាយចឹងហេតុអីបងនាំអូនមកទីនេះ» រាងតូចក៏ងាកមើលឆ្វេងមើលស្ដាំចម្លែកចិត្ត

«បងចង់ប៉ះប៉ូវសូមទោសអូនដែលបងភ្លេចថ្ងៃខួបកំណើតអូននោះអី» រាងក្រាស់នាំរាងតូចទៅអង្គុយនៅតុមួយដែរគេបានរៀបចំញុំាអាហារក្រោមពន្លឺព្រះច័ន្ទយ៉ាង រ៉ូមែនទិច ក្រោយពីញុំាអាហាររួចពួកគេក៏អង្គុយមើលទេសភាពទឹកសមុទ្រនៅឆ្នេរខ្សាច់ដោយរាងក្រាស់អោបស្មារាងតូច រាងតូចអោបចង្កេះរាងក្រាស់

«បងស្រឡាញ់អូនខ្លាំងណាស់ថេយ៍»

«អូនក៏ស្រឡាញ់បងខ្លាំងដូចគ្នា ស្រឡាញ់ស្មើជីវិតរបស់អូនដឹងទេ» រាងតូចងាកមកញញឹមដាក់មុខរាងក្រាស់

«ពួកយើងនឹងរៀបការជាមួយគ្នាណាហើយនឹងបង្កើតគ្រួសារដ៏កក់ក្ដៅតូចមួយសម្រាប់អូននិងបង» រាងក្រាស់ងាកមកមើលមុខថេយ៉ុងយ៉ាងសប្បាយរីករាយ

«បាទ» ពួកគេសម្លឹងមើលមុខគ្នាចុះគ្នាឡើង ពួកគេក៏បានថើបគ្នានៅពេលនោះទៅ

❤BRIDE❤Waar verhalen tot leven komen. Ontdek het nu