ភាគ 35 : អាល្ងង់

736 58 2
                                    

~ EnJoy Reading ~

ថ្ងៃថ្មីបានមកដល់ការចេញដំណើរក៏បានមកដល់

"រៀបចំហើយៗមែនទេ?"ថេហ្យុងចោតសួរទៅកាន់ស៊ូហ្គា

"រួចហើយគ្រប់យ៉ាងនៅចាំតែថាវាជាការពិតដែលរឺអត់?បើវានិយាយពិតយើងអាចធ្វើបាន " ស៊ូហ្គា
"វាមិនហ៌ានកុហកយើងទេវាមិនហ៊ានយកជីវិតវាមកលែងសើចទេ"ថេហ្យុងញញឹមវៃចញ្ចើមដាក់ស៊ូហ្គា នាយញញឹមតបវិញ ថេហ្យុងងាកមកមើលមុខរាងតូចដែលញញឹមស្រស់ជាមួយមិត្ត (ដឹងតែពីរនាក់គ្នា
គេ)

" តោះចេញដំណើរបានហើយ….." ថេហ្យុងដើរមកអោបចង្កេះរាងតូចទៅក្នុងឡាន ជីមីនក៏ទៅឡានរបស់ខ្លួន

"ស៊ូហ្គាហេតុអីយើងមិនជិះឡានរួមគ្នាដូចពេលមកចាំបាច់បំបែកគ្នាធ្វើអី"ជីមីនចោតសួររាងក្រាស់ដែលនៅជិតខ្លួននោះ 
"មិនមានអ្វីទេគ្រាន់តែចង់មានភាពផ្ទាល់ខ្លួន
ប៉ុណ្ណោះ"ស៊ូហ្គាញញឹមអង្អែលក្បាលក្មេងតូចថ្នមៗ
" បាទ….." ជីមីនផ្ដេកក្បាលលើទ្រូងមាំ ដៃមាំអោបចង្កេះតូចដៃម្ខាងទៀតអង្អែលម្រាមដៃស្រលូនស្អាតថ្នមៗធ្វើអោយកូនចៅគេដែលឃើញក៏អត់ញញឹមនឹងក្ដីសុខដែលចៅហ្វាយកំពុងមានមិនបាន

ងឺត………..សម្លេងចាប់ហ្រ្វាំងឡានបន្លឺឡើងខ្ទរដងផ្លូវស្ងាត់សងសាងអមដោយព្រៃឈើនឹងជ្រោះ

"មានរឿងហើយចៅហ្វាយ"ឡាមីនងាកមកនិយាយប្រាប់ថេហ្យុងយ៉ាងលឿន

"ជុងហ្គុកស្ដាប់តាមបងមិនថាមានរឿងអ្វីនោះទេហាមដាច់ខានកុំចេញឆ្ងាយពីឡាមីន " ថេហ្យុងចាប់រាងតូចអោយសម្លឹងគេចំៗ
" ហេតុអីទៅថេហ្យុង ចុះបងនោះ….បងចង់ទៅណា?"ជុងហ្គុកចាប់ស្លន់ស្លោពេលរាងក្រាស់និយាយអីប្លែកបែបនេះរាល់ដងគេតែងនៅជិតហើយនិយាយថាអោយនៅជិតគេតែពេលនេះគេកើតអ្វី???

"ឡាមីនការពារគេអោយបានល្អ...បងស្រឡាញ់អូន"ថេហ្យុងងាកទៅប្រាប់ឡាមីនហើយងាកមកនិយាយប្រាប់ជុងហ្គុកវិញថើបគេមួយដង្ហើម

" ចុះមក កុំក្បាច់ក្បូរច្រើនពេកអាចង្រៃ…." ស៊ុបជនភ្ជុងកាំភ្លើងទៅកាន់រាងក្រាស់ដែលនៅក្នុងឡានអមដោយកូនចៅជាច្រើនប្រដាប់ដោយកាំភ្លើងខ្លីនឹងកាំភ្លើងវែងក្នុងដៃ

បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )Where stories live. Discover now