Jk ទាញកូនមកឱប រួមទាំងជីមីនផងដែរ។ ក្រោយពីការឱប ពួកគេបានច្រៀងចម្រៀងខួបកំណើតឲ្យកូនប្រុស ថែមទាំងជូនពរកូនរបស់ពួកគេទៀត។ ជីវ៉ូ សប្បាយចិត្តណាស់ ធ្វើឲ្យប៉ា និងអាប៉ា របស់គេ មើលមុខគ្នាដោយដឹងកំហុស ចំពោះគ្រាកន្លងមក។
// ការឡាយបកស្រាយ //
ដើម្បីឲ្យគ្រួសារតូចមួយនេះ មានសុភមង្គលឡើងវិញ JK សុខចិត្តលះបង់កិត្តិយស ជាអ្នកនិពន្ធល្បី ដែលគេមិនដែលគិតថានឹងលះបង់វា សម្រាប់នរណាមកពីមុននោះទេ។ សូម្បីតែអតីតកភរិយារបស់គេក៏ដោយ គេមិនបានលះបង់អ្វីសម្រាប់នាង ក៏ដោយសារ ពួកគេគ្មានអ្វីជាចំណង។ ចំណែក ជីមីន និងគេ មានជីវ៉ូ ជាចំណង នរណាក៏ដូចនរណាដែរ លះបង់បានគ្រប់យ៉ាងដើម្បីកូន ។ កូនជាចំណងចងឲ្យគ្រួសាររឹងមាំ និងបំពេញអត្ថន័យគ្រួសារ។
JK បានប្រកាសឲ្យអ្នកគាំទ្ររបស់គេ ទូទាំពិភពលោក ឲ្យចាំទស្សនាការlive ផ្ទាល់របស់គេនៅយប់នេះ។
ក្រោយពីកូនគេងលក់ JK បាននាំ ជីមីន មកបន្ទាប់ live ដែលliveរាល់ដងនោះ។ តែលើកនេះ គេមកlive សារភាពរឿងកាលពី 5 ឆ្នាំមុននោះ។ JK កាន់ដៃ ជីមីន ចូលទៅខាងក្នុង ទាំងជឿជាក់។
" លោក! ឈប់សិនបានទេ? "
ជីមីន ភ័យណាស់ ខ្លាចថា គេជាដើមហេតុចូលមកបំផ្លាញ់ JK ក្នុងអាជីវដែលគេស្រលាញ់។
" ជីមីន! មានអីមែនទេ? "
" លោក គិតច្បាស់ហើយមែនទេ ថាលោកពិតជាចង់ត្រូវជាមួយខ្ញុំវិញនោះ? "
" ជីមីន ស្ដាប់ខ្ញុំណា៎! កាលនោះខ្ញុំគិតខ្លី! ខ្ញុណស្អប់ការស្រលាញ់ភេទដូចគ្នា ព្រោះតែវាមិនសមនូវអ្វីដែលជាធម្មជាតិរបស់មនុស្សលោក! តែក្រោយពេលបែបពី ជីមីន! ខ្ញុំមានគ្រួសារជាមួយមនុស្សស្រី ប៉ុន្ដែគ្រួសារនោះ វានៅតែខ្វះចន្លោះ មិនអាចរស់នៅជាមួយគ្នាបាន! នៅពេលខ្ញុំចួបកូន និង ជីមីន ម្ដងទៀត ទើបដឹងទេថា ខ្ញុំគិតខុស! កូនរស់នៅជាមួយខ្ញុំគេសប្បាយ តែគេក៏នៅតែសួររក ជីមីន រាល់ថ្ងៃ! គ្រួសារមួយនេះ មានក្ដីសុខបានលុះត្រាតែមាន ជីមីន ជីវ៉ូ និង JK ! "
YOU ARE READING
រឿខ្លី ជាប់ស្នេហ៍អ្នកនិពន្ធ ( ចប់ )
Short Storyរឿងរ៉ាវស្នេហា រវាងហ្វេន និងអាយដល ដែលជាអ្នកនិពន្ធសំណព្វចិត្តរបស់គេ។ តើពួកគេអាចចួបគ្នាបានទេ បើម្នាក់មានសង្សារួចទៅហើយនោះ។
( END) គ្រួសារ និងកិត្តិយស
Start from the beginning
