( END) គ្រួសារ និងកិត្តិយស

966 66 0
                                        

#រឿងជាប់ស្នេហ៍អ្នកនិពន្ធ
#ភាគបញ្ចប់

     ក្រោយពីបានស្ដាប់ ជីមីន និយាយពីលក្ខខណ្ឌ ដែលអាចអត់ទោសឲ្យគេបាន ចេញជាបែបនេះមក ធ្វើឲ្យនាយគិតមួយសន្ទុះ រឿងនេះវាធំណាស់ សម្រាប់ជីវិតគេ។ កិត្តិយស ដែលគេខំសាងមកដោយលំបាក ហើយម្ខាងទៀតជាគ្រួសាររបស់គេ ដែលត្រូវបំពេញសុភមង្គលឲ្យពួកគេ ។

    ណាមួយសៀវភៅដែលត្រៀមចេញនេះទៀត វាក៏ជាគម្រោងមួយដែលគេយកចិត្តទុកដាក់បំផុតដែរ។ តែកូនប្រុសរបស់គេក៏សំខាន់ដែរ នៅកំហុសដែលត្រូវសងទៅជីមីនទៀត។

    ជីវ៉ូ ឃើញប៉ា និងអាប៉ាគេស្ងាត់បែបនេះ ក្មេងតូចក៏ចូលទៅអង្គុយនៅកណ្ដាល ហើយចាប់ដៃអាប៉ា និងប៉ា របស់គេដាក់លើគ្នា រួមទាំងដៃរបស់គេផងដែរ។

   " ប៉ា ស្រលាញ់អូនទេ? អាប៉ា ស្រលាញ់អូនទេ? "

   ក្មេងតូចងាកមុខទៅរកប៉ាផង អាប៉ាគេផង។ អ្នកទាំងពីរមើលមុខគ្នា មុននឹងឆ្លើយប្រាប់ទៅ ជីវ៉ូ វិញថា៖

  " ស្រលាញ់! "

  " អាប៉ា និងប៉ា ចង់ឃើញ ជីវ៉ូ យំឬសើច? អាប៉ា និងប៉ា ចង់ឃើញ ក្មេងនៅសាលាថាឲ្យកូន ជាក្មេងគ្មានប៉ាមែនទេ? ប៉ា និងអាប៉ា ចង់ឲ្យគេថាឲ្យ ជីរ៉ូ ជាកូនខ្ទើយបែបនេះរហូតមែនទេ? ជីវ៉ូ ខឹង ជីវ៉ូ ស្អប់ ជីវ៉ូ ខូចចិត្ត! ជីវ៉ូ ចង់បានប៉ា និងអាប៉ានៅគេងជិត ជីវ៉ូ! កូនចង់ឃើញ អាប៉ា និងប៉ា ទៅទទួលជីវ៉ូ ចេញពីសាលាដូចមិត្ត ជីវ៉ូ! ហ៊ឹក ហ៊ឹក ! "

     ពាក្យសម្ដីរបស់ ជីវ៉ូ ធ្វើឲ្យ ជីមីន និងJK រំជួលចិត្តណាស់នៅពេលដឹងថា កន្លងមកពួកគេមិនដែលបានបំពេញភាពកក់ក្ដៅ ឲ្យកូនរបស់ពួកគេបានគ្រប់គ្រាន់។ ជីមីន អាចយល់ហើយ ហេតុអ្វី ជីវ៉ូ តែងតែថាឲ្យគេ ពេលដែល ជីវ៉ូ ខឹងគេ មកគេមិនដែលបានភាពកក់ក្ដៅពេញលេងក្នុងជីវិតរបស់គេ។

   ទឹកភ្នែករបស់ ជីមីន ហូរមកមិនឈប់ បើអាចទាញពេលបាន គេនិងអង្វរJK ឲ្យនៅជាមួយគេហើយ កូនក៏មិនក្លាយជាក្មេងខ្វះភាពកក់ក្ដៅបែបនេះដែរ។

   " លោកគិតបែបណា? លោកអាចធ្វើវាដើម្បីពួកខ្ញុំបានទេ? "

  " បងនឹងធ្វើដើម្បីគ្រួសាររបស់ពួកយើង! ប៉ាសូមទោសណា៎ ជីវ៉ូ ! ប៉ានឹងសងកូនគ្រប់យ៉ាង! "

រឿខ្លី ជាប់ស្នេហ៍អ្នកនិពន្ធ ( ចប់ )Hikayelerin yaşadığı yer. Şimdi keşfedin