" ខ្ញុំនឹងយកគេទៅរស់នៅជាមួយខ្ញុំម្ដង! កូនប្រុសប៉ា ទៅរស់នៅជាមួយប៉ាទេ? "
" កូនទៅប៉ា! កូនមិនចង់នៅជាមួយអាប៉ាទេ គួរឲ្យធុញ! "
" លោកមិនអាចយកកូនចេញពីខ្ញុំទេ! "
" តែគេជាកូនរបស់យើង! "
និយាយរួច JK ពរជីវ៉ូ ចេញទៅ ជីមីន ក៏បានរត់ទៅទាញជីវ៉ូ ពីJK វិញ។
" សុំអង្វរកុំយកគេទៅអី! ហ៊ឹក ហ៊ឹក ហ៊ឹក លោកកុំយកគេទៅអី! អាណិតខ្ញុំផងទៅ! ហ៊ឹក ហ៊ឹក ! "
Jk មិនបានខ្វល់នឹងការអង្វររបស់ ជីមីន ទេ គេរុញ ជីមីន ចេញ ហើយឡើងឡានទៅបាត់។ ជីមីន ត្រូវ JK រុញឲ្យដួលទៅលើស៊ីម៉ងត៍មួយទំហឹង។ ជីមីន អង្គុយយំមើលទៅឡានដែលបើកចេញទៅនោះ ដែលមានកូនប្រុសរបស់គេនៅក្នុងនោះដែរ ទាំងក្នុងចិត្តឈឺផ្សាក្រៃលែង។
មេឃក៏ចាប់ផ្ដើមភ្លៀងមក ដូចជាយំអាណិត ជីមីន ដែលអ៊ីចឹង។ ជីមីន ស្រែកយំប្រណាំងជាមួយភ្លៀង មើលទៅមនុស្សជាទីស្រលាញ់របស់គេទាំងពីរ ចេញបាត់ទៅ។ រូបភាពដែលគេមើលថែកូន តាំងពីនៅបាតជើងក្រហម រហូតដល់ធំប៉ុណ្ណោះ វានៅដកជាប់នឹងខួរក្បាលរបស់គេ។ គេមិនអាចរស់នៅ ដោយគ្មានកូនបានទេ ជីវិតគេគួរតែបញ្ចប់ត្រឹមនេះហើយ ។
ក្រោយពីយំអស់ចិត្តហើយ ជីមីន បើកឡានត្រឡប់មកខនដូររបស់គេវិញ ទាំងគ្មានកម្លាំងនៅក្នុងខ្លួន។ ជីមីន យកដបថ្នាំមួយកំប៉ុងធំ រួចមកអង្គុយផ្អែកនឹងគ្រែគេង។
គេចាក់ថ្នាំដាក់ក្នុងដៃទាំងអស់ ត្រៀមនឹងលេបវាចូលក្នុងពោះ ដើម្បីបញ្ចប់ជីវិត ដែលត្រូវបានគេបោះបង់ចោលនេះ។ កាលពីប្រាំឆ្នាំមុនម្ដង ហើយឥឡូវនេះត្រូវបាត់បង់មនុស្សសំខាន់ម្នាក់ទៀត។ គេរស់នៅមានន័យអ្វីទៀត បើគេស្លាប់បាត់ទៅប្រហែលជាល្អ កូនគេនឹងមិនមានអាប៉ាជាខ្ទើយទៀតទេ ទៅសាលាក៏គ្មាននរណាមកសើចចម្អកទៀតដែរ។
គេរៀបនឹងយកថ្នាំទាំងនោះ ដាក់ចូលទៅក្នុងមាត់ទៅហើយ ប៉ុន្តែគេក្រឡេកទៅឃើញរូបថតមួយសន្លឹក របស់គេនឹងកូនពេលកើតមកដំបូង។ រូបភាពកូនតូចខ្លួនក្រហម មានប្រឡាក់ឈាមជាប់លើដងខ្លួន គេងលើដើមទ្រូងរបស់គេ។
ESTÁS LEYENDO
រឿខ្លី ជាប់ស្នេហ៍អ្នកនិពន្ធ ( ចប់ )
Historia Cortaរឿងរ៉ាវស្នេហា រវាងហ្វេន និងអាយដល ដែលជាអ្នកនិពន្ធសំណព្វចិត្តរបស់គេ។ តើពួកគេអាចចួបគ្នាបានទេ បើម្នាក់មានសង្សារួចទៅហើយនោះ។
( 5/6 ) ពួកគេទៅឲ្យខ្ញុំហើយ
Comenzar desde el principio
