( 5/6 ) ពួកគេទៅឲ្យខ្ញុំហើយ

Start from the beginning
                                        

  ជីវ៉ូ ចង្អុលទៅ ជីមីន ដែលដើរមករកគេ ពេលនោះនំដែលនៅដៃ ជីមីន ក៏ត្រូវរបូតចេញអស់ ពេលឃើញអតីតកមនុស្សដែលគេស្រលាញ់ ត្រូវជាប៉ា ជីវ៉ូ អង្គុយជិតគ្នាបែបនេះ។

   " ជីមីន! "

  " លោកពូស្គាល់អាប៉ាខ្ញុំដែរមែនទេ? "

  " ស្គាល់! "

" ជីវ៉ូ ទៅវិញកូន! "

" អូ! តាមពិតជាកូនឯងសោះ! ជាខ្ទើយហ្នឹងមានកូនដែរមែនទេ? ក្រែងថាស្រលាញ់យើងនោះអី? ម៉េចក៏មានកូនចោលយើងនោះ? "

   Jk ស្រាប់តែមានអារម្មណ៍ថា ខឹងពេលដឹងថា គេមានកូនចោលនាយ ។

   " អាប៉ាខ្ញុំមានកូន តែអត់មានប្ដីទេ! "

" ផាក ជីវ៉ូ!!! "

  លើកទីមួយហើយដែល ជីមីន ស្រែកដាក់កូនបែបនេះ តាំងពីកើតមកទោះ ជីវ៉ូ ធ្វើខុសយ៉ាងក៏មិនដែលមាត់ធ្ងន់ដាក់ដែរ។

    " ហេតុអ្វីស្រែកដាក់គេខ្លាំងយ៉ាងនេះ? និយាយដោះស្រាយ គ្នាធម្មតាទៅវាថី? ទោះបីគេត្រូវខុសយ៉ាងណា ក៏មិនត្រូវស្រែកឲ្យគេបែបហ្នឹងដែរ! "

    Jk បានលើកពរ ជីវ៉ូ ដែលបានយំដោយសារ អាប៉ាគេស្រែកដាក់នោះនេះ។ សកម្មភាពរបស់ពួកគេ កាន់តែធ្វើឲ្យ ជីមីនមានការឈឺចាប់ កាន់តែខ្លាំងទៅ ខ្លាំងទៅហើយ។

     " ក្មួយរបស់ពូកុំយំអីណា!  ប្រាប់យើងមក គេជាកូនរបស់ឯងជាមួយនឹងភរិយាថ្មីមែនទេ? "

    " ត្រូវហើយ! គេជាកូនរបស់ខ្ញុំនិងភរិយាថ្មី! "

   " អាប៉ាកុហុក! អាប៉ាគ្មានប្ដីប្រពន្ធទេ! អាប៉ាកើតខ្ញុំតែម្នាក់ឯងទេ! "

    "  កើតតែម្នាក់ឯង??? "

Jk អាចដឹងហើយ ថាជីវ៉ូ ជាកូនបង្កើតរបស់គេ ព្រោះមុខមាត់កូនបញ្ជាក់យ៉ាងច្បាស់ ដៗគេមានមុខដូចគេកាលពីនៅតូចណាស់ សឹងតែ100%ទៅហើយ។ ក្មេងម្នាក់នេះ ពិតជាកូនបង្កើតរបស់គេហើយ វាពិតជាអស្ចារ្យណាស់ ភរិយារបស់គេជាមនុស្សស្រី ប៉ុន្តែមិនអាចមានកូនបាន ហើយ ជីមីន ជាមនុស្សប្រុស បែរជាអាចមានកូនបានឲ្យគេ។

    គេនឹងយកកូនរបស់គេ ទៅរស់នៅក្នុងភូមិគ្រឹះរបស់គេ ព្រោះក្មេងម្នាក់នេះ ជាសាច់ឈាមបង្កើតរបស់គេ។ គេត្រូវតែមានសិទ្ធិមើលថែកូនក្មេងម្នាក់ដែរ។ ជីមីន ជាមនុស្សទន់ខ្សោយបែបនេះ  បើទុកឲ្យមើលថែយូរទៅ កូនប្រុសគេប្រាកដជាក្លាយជាមនុស្សទន់ខ្សោយដែរហើយ ដូចជា ជីមីន ដែរមិនខានទេ ។

រឿខ្លី ជាប់ស្នេហ៍អ្នកនិពន្ធ ( ចប់ )Where stories live. Discover now