PART 24 : ស្រីនាំរឿង💨

Comenzar desde el principio
                                        

moon«ហេអានេះវើយ! មិត្តភក្តិយើងធ្លាក់ខ្លួនមកសុីស្រីបែបនេះតាំងពីកាល់ហ្នឹងហាស?»

Tae«ឯងស្រវឹងហើយ! ទៅវិញទៅ»

moon«យើងមិនស្រវឹង! យើងចង់នៅមើល បងប្អូនឯងពីរនាក់នេះ សុីស្រីបម្រើដែលគ្នាសិន-»

Tae«......»(រាងក្រាស់ទម្លាក់កែវចុះសិន មុននឹងដើរមកឈរទល់មុខអាម្នាក់នេះដោយប្រើក្រសែរភ្នែកស្មើរៗ អណ្តាតទល់និងសាច់ថ្ពាល់ទាំងគ្រឺតខ្នាញ់វាពន់ពេក វាចង់ដៀលអ្នកណាទៀតចាំមើល ផុតពីស្រីម្នាក់នេះចូលប្អូនគេ ឥឡូវរាលដាលមកដល់គេទៀត នេះចង់សុីថ្នាំខ្លាំងរបស់មិត្តឯងហើយមើលទៅ)

moon«នែអូនស្រី! បើជ្រុលជាពីរនាក់បងប្អូននេះវាសុីហើយ បងសុំសុីម្នាក់ទៀតបានទេ? បងធានាថាថ្លៃខ្លួនមិនឲចាញ់ពីរនាក់បងប្អូននេះទេ»

pyul«អាចោរម្សៀត!! នេះឯង-»

Tae«pyul! ទុកឲ្យយើង!»

ឌឹប!!!!

:អ្នកកម្លោះលើកដៃឃាត់ពេលដែលឃើញប្អូនប្រុសប្រុងស្ទុះទៅរកគេ ដោយនាយផ្ទាល់ក៏ចាប់ផ្តើមមូលដៃអាវហក់ទៅដាល់ចំកណ្តាលមុខគេមួយកម្លាំងដៃ សឹងបាក់ថ្គាមធ្វើឲអាប្រមឹកនោះដួលទ្រេតទៅលើតុខ្ទិចខ្ទីមួយរំពេច មនុស្សម្នាដែលនៅក្នុងកម្មពិធីក៏ចាប់ផ្តើមបែរមកសម្លឹងពួកគេព្រោងព្រាត)

moon«អូយ!!..វាស្អីឯងហាសអាចង្រៃថេយ៍?! ត្រឹមចៃបម្រើម្នាក់សោះក៏ស្រូបអីសម្បើមម្ល៉េះវេុីយ?!!»

Tae«បិតមាត់ឆ្កែឯងភ្លាមទៅ! ហើយឆាប់បកក្បាលចេញពីនេះបើមិនចង់ឲយើងដកឧបករណ៍សម្លាប់ឆ្កែមកប្រើជាមួយឯង»

moon«អាម្សៀលហេុីយ!! ឯងហ៊ានតំឡើងរិទ្ធជាមួយអញផងហេស?! ឯងភ្លេចហើយមែនទេថាអញជាអ្នកណា!!!»(មែនហើយប្រុសម្នាក់នេះជាគ្រួសារត្រកូលអភិជនដែលល្បីរន្ទឺជាងគេនៅប្រទេសជប៉ុន គ្រួសាររបស់គេសុទ្ធតែជាប់ត្រកូលអភិជនលំដាប់ម៉ាហ្វៀជួរមុខ អ្នកណាធ្វើអីឬក៏ប៉ះសាច់ឈាមគេបន្តិច ពួកត្រកូលម៉ាហ្វៀទាំងអស់នោះនឹងមិនលើកលែងឲឡើយ ជាពិសេសគឺអាចៃម៉ាហ្វៀជួរក្រោយម្នាក់នេះ)

Tae«អញស្គាល់!! ស្គាល់ដល់ក្រយ៉ៅម៉ាហ្វៀឆ្កែវត្តរបស់ឯងទៀត!! អាកូនឆ្កែហេុីយ មុខដូចឯងនេះណា ទៅដើរបន្លាចក្មេងក៏វាមិនខ្លាចដែរ ថាមិនត្រូវមានតែនាំគ្នារើសដុំថ្មគប់ក្បាលឯងបែកទៀតផង ឯងដឹងថាហេតុអីទេ?....ព្រោះពួកវាគិតថាឯងជាពួកលេងថ្នាំរហូតដល់រង្វេងកាច...ហុិស! អាបែក! លូនចេញពីផ្ទះអញ់ភ្លាមទៅ អញ់មិនចង់សម្លាប់សត្វក្នុងទឹកដីអញ់ទេ វានាំតែស្អុយគម្រង់»

«មានតែរូបខ្វះសម្បត្តិ»✅Donde viven las historias. Descúbrelo ahora