«សួស្តីលោក!! លោកមានកិច្ចការអ្វីអោយខ្ញុំជួយ អាចប្រាប់ខ្ញុំបានណា! ! »
«ហ្អា!! ថ្ងៃនេះខ្ញុំចង់និយាយទាក់ទងនិងកម្មវិធីដើរម៉ូតរបស់ខ្ញុំ!!ខ្ញុំគិតថាទីនេះល្អខ្លាំងណាស់! ! »ថេយ៍យ៉ុងញញឹមយ៉ាងរាក់ទាក់ទៅកាន់អេមី !។
«បើថាលោកពេញចិត្តកន្លែងនេះ ខ្ញុំនឹងរៀបចំជូន! តែត្រូវមានការដោះដូរ!!! ! »ថេយ៍ញាក់ចិញ្ចើមដោយសម្លឹងមើលមុខអេមី គួបផ្សំនឹងសូណាផងដែរ ដែលកំពុងតែសម្លឹងមើលទៅអេមីដូចគ្នា។
«ខ្ញុំចង់ធ្វើជាអ្នកច្នៃម៉ូតនៅ Fassa!!! តើអាចទេ? »
ថេយ៍ញញឹមទៅកាន់អេមីដោយក្តីរីករាយ គ្រាន់តែរឿងប៉ុណ្ណឹងសោះ គេអាចអោយនាងលើសហ្នឹងទៅទៀត ។
«អត់បញ្ហារ!! តែរឿងមួយដែលនាងត្រូវធ្វើ ត្រូវយកកិច្ចការច្នៃម៉ូតរបស់នាងអោយមកខ្ញុំមើលទើបនាងអាចធ្វើជាអ្នកច្នៃម៉ូតរបស់ខ្ញុំបាន !!បើការច្នៃម៉ូតរបស់នាងនៅមានកម្រិត នាងគ្រាន់តែជាបុគ្គលិកឫក៏អាចជាលេខាផ្ទាល់ខ្លួនរបស់ខ្ញុំ! » និយាយចប់ភ្លាម ពួកគេញញឹមដាក់គ្នា តែសូណាវិញនាងធ្វើមុខមិនសូវពេញចិត្តព្រោះនាងជាលេខារបស់ថេយ៍បើថេយ៍យកអេមីធ្វើជាលេខាទៀតនោះ នាងនៅឯណាវិញ?
« ចុះខ្ញុំ?! ! »
«សូ! នាងកុំភ័យទៅមើល ! ខ្ញុំមិនដេញនាងទៅណាទេ! ! »ពួកគេសើចជាមួយគ្នា។ មើលទៅថេយ៍មិនសូវប្រកាន់រឹកប៉ុន្មានទេមនុស្សម្នាក់នោះចូលចិត្តរាប់អាន អ្នកគ្រប់គ្នា ។
«អញ្ចឹង! ! ខ្ញុំនឹងនាំអ្នកទាំងពីរមើលចម្ការផ្កាឈូករត្ន័ហើយខ្ញុំនឹងនាំលោកទៅមើលការច្នៃម៉ូតរបស់ខ្ញុំ! ! »
2ម៉ោងក្រោយមក
«ការច្នៃម៉ូតរបស់នាងល្អ projectនេះជារឿងថ្មីរបស់ក្រុមហ៊ុន ខ្ញុំគិតថាវាពិតជាល្អខ្លាំងណាស់ ! មួយទៀតខ្ញុំនឹងសហការណ៍ជាមួយក្រុមហ៊ុនបងប្រុសខ្ញុំ ដើម្បីធ្វើអោយ project នេះកាន់តែល្អ! ! »ថេយ៍ពិតជាពេញចិត្តនឹងការច្នៃម៉ូតរបស់អេមីជាខ្លាំង។
«បងប្រុស?! កុំប្រាប់ថាជាលោក សុខជីន ណា! ! »អេមីខ្ទប់មាត់យ៉ាងរំភើប បន្ទាប់ពីឃើញអ្នកកម្លោះថេយ៍ងក់ក្បាល នេះនាងបានជួបបុរសមុខស្អាតដាច់គេហើយមែនទេ ។
«បងប្រុសខ្ញុំ គាត់មានក្រុមហ៊ុនផ្នែកគ្រឿងសម្អាង !ខ្ញុំមានគំនិតចង់អោយមានការសហការណ៍គ្នាជាមួយនិងឈុតសម្លៀកពាក់របស់យើង!! ទាក់ទងនឹង model ខ្ញុំនឹងទាក់ទងទៅមិត្តរបស់ខ្ញុំនៅឯក្រៅប្រទេស មកធ្វើជាតំណាង! ! » ពួកគេនិយាយយ៉ាងត្រូវរូវគ្នាព្រោះថាពួកគេទាំងពីរនេះចូលចិត្តផ្កាឈូករ័ត្នជាខ្លាំង។
ក្រិប!
សម្លឹងថតរូបបានបន្លឺបាននោះគឺលោកប្រធានថេយ៍ដែលកំពុងតែថតផ្កាឈូករត្ន័ រួចក៏ផ្ញើររូបនេះទៅកាន់នរណាម្នាក់ ដែលលាក់ជាការសម្ងាត់បំផុត ។
«ដឹងទេ! ហេតុអីខ្ញុំចូលចិត្តផ្កាឈូករត្ន័?! ! »រាងក្រាស់ងាក់ទៅសួរអេមីដែលឈរជិតនោះ ។ នាងងាក់ទៅមើលមុខអ្នកកម្លោះរួចក៏ញញឹមមុននឹងនិយាយ
«ព្រោះវាតំណាងអោយភក្តីភាព! វាពិតជាល្អបើយើងស្រលាញ់នរណាម្នាក់ហើយយើងប្រគល់ផ្កាមួយនេះទៅកាន់គេ!»
«ត្រូវហើយ តែនៅខ្វះមួយទៀត!! ! »
«អ្វីទៅលោក?! »
«ព្រោះវាពណ៌លឿង មើលទៅគួរអោយទាក់ទាញ !បូករួមជាមួយនិងអត្ថន័យបន្ថែមទៀតនោះ ធ្វើអោយផ្កាមួយនេះកាន់តែស្រស់ស្អាត! »
«មែនហើយ! ផ្កាមួយនេះខ្ញុំស្រលាញ់តាំងពីតូចព្រោះពេលដែលដឹងក្តីឡើងខ្ញុំរស់នៅជាមួយពួកវា !ពួកវាដូចជាមិត្តបស់ខ្ញុំ!!! » នាងតូចអេមីនិយាយបណ្តើរសម្លើឹងមើលផ្កាបណ្តើរ ។
«ហេតុនេះមែនទេទើបនាងច្នៃម៉ូតបូកបញ្ចូលពួកវាដែរមែនទេ?! ! » ពួកគេញញឹមស្របគ្នា ព្រោះពួកគេនិយាយចូលគ្នា អាចថាយល់ចិត្តគ្នាបានច្រើនទោះជាទើបតែបានជួបក៏ដោយ
«អូរមែនហើយ!! ស្អែកនេះ នាងអាចធ្វើដំណើរទៅទីក្រុងសេអ៊ូលជាមួយខ្ញុំបានណា! កុំអោយពិបាកនាង លឺថានាងមិនដែលបានទៅទេ ខ្លាចគេចាប់អ្នកពូកែរបស់ខ្ញុំទៅបាត់! ! »
អូហូយសម្តីរបស់គេនេះធ្វើអោយនាងកាន់តែឡើងកម្តៅមុខមួយកម្រិតហើយ មនុស្សស្អីគួរអោយស្រលាញ់យ៉ាងនេះ ។
love you reader 💞
ŞİMDİ OKUDUĞUN
រដូវកាលទី1 «ផ្កាឈូករត្ន័របស់បង»
Aksiyonផ្កាឈូករត្ន័ជាតំណាងអោយស្នេហារបស់ពួកយើង ជួបក៏នៅមុខផ្កាឈូករត្ន័សូម្បីតែពេលបែកគ្នាក៏យើងបែកនៅនិងមុខផ្កាឈូករត្ន័❤️️❤️️តើស្នេហារបស់ពួកគេអាចនិងកើតមានឡើងជារៀងរហូត ស្មោះនិងគ្នាដូចដែលផ្កាឈូករត្ន័ដែរទេ?
ផ្កាឈូករ័ត្នរបស់បង part 1
En başından başla
