⏳ប្រើពេលវេលាចុងក្រោយ ដើម្បីឱបនាង😔💔ភាគ1

46 0 0
                                    


___ផ្ដើមរឿង___

តឺត.........តឺត......សម្លេងទូរស័ព្ទរោទ៍ឡើងបង្ហាញឲ្យឃើញនៅក្មេងស្រីវ័យ10ឆ្នាំ ដែរកំពុងរត់យ៉ាងលឿនទៅលើកទូរសព្ទ័។

<<Hello ជំរាបសួរ ចា៎សខ្ញុំShin sunnyរស់នៅក្នុងផ្ទះលោកMinតើមានការអ្វីដែរ>>នាងតូចនិយាយសុភាពរៀសារទៅកាន់ខ្សែរនៃប្រព័ន្ធទូរស័ព្ទម្ខាងទៀត

<<នេះគឺតាណាSunnyវិស្សមកាលឆ្នាំនេះចៅអាចមកលេងតាបានឬអត់>>លោកតាដែរនៅក្នុងខេត្តDaeguដែរជាលោកតារបស់ក្មេងស្រីម្នាក់នេះCallមកទាំងញញឹម

<<ចា៎ស...លោកតាខ្ញុំទៅសួរលោកពូអ្នកមីងសិនបើយ៉ាងម៉េចចាំខ្ញុំCallប្រាប់តាមក្រោយ ជំរាបលា>>នាងតូចSunnyនិយាយរួចក៏រត់ទៅសួរលោកពូអ្នកមីងនាង

<<លោកពូតើវិស្សមកាលឆ្នាំនេះខ្ញុំ អាចទៅលេងលោកតាបានឬអត់>>នាងតូចសួរទាំងទឹកមុខគួរឲ្យស្រលាញ់

<<បានតែឆ្នាំនេះពូមិនអាចជូនក្មួយទៅលេងបានទេព្រោះលោកពូត្រូវទៅលេងបងប្រុសឯងនៅឯក្រៅប្រទេស>>Mr.Minនិយាយទាំងញញឹមទៅកាន់ក្មួយស្រី

<<ចា៎ស...មិនអីទេក្មួយអាចជិះឡានក្រុងបានអរគុណ ក្មួយទៅថ្ងៃស្អែកនេះហើយលោកពូ>>នាងតូចញញឹមហើយរត់ទៅបន្ទប់រៀបចំសម្លៀកបំពាក់

___ព្រឹកថ្ងៃថ្មី___

នាងតូចSunnyចេញពីបន្ទប់ជាមួយនឹងរ៉ូបពណ៌លឿងស្រាល ស្បែកជើងប៉ាត់តាពណ៌សរ ទម្លាក់សក់ចុះព្រមជាមួយមុខមាត់គួរឲ្យស្រលាញ់ផងនោះធ្វើឲ្យនាងកាន់តែលេចធ្លោ ដោយសារតែថ្ងៃនេះនាងត្រូវធ្វើដំណើរទៅស្រុកកំណើតMr.Minបានឲ្យអ្នកបើកឡានជូននាងតូចទៅផ្ទះដោយគាត់ជិះតាក់សុីទៅប្រលានយន្តហោះផងដែរ។

<<សូមឲ្យលោកពូ នឹងអ្នកមីងធ្វើដំណើរដោយសុវតិ្តភាពក្មួយទៅសិនហើយ>>នាងតូចក៏ឱបពួកគាត់យ៉ាងណែនរួចក៏ចេញឡានធ្វើដំណើរទៅ តាមពិតទៅនាងមករស់នៅជាមួយពូមីងនាងតាំងពីអាយុ8ឆ្នាំមកម្លេសព្រោះតែគ្រោះថ្នាក់ចរាចរណ៍ទើបធ្វើឲ្យនាងត្រូវបាត់បង់ម៉ាក់ប៉ា។

ការធ្វើដំណើរជាយូរទើបទៅដល់ខេត្តDaeguតែដោយសារផ្លូវតូចពេកឡានមិនអាចចូលទៅទៀតបាននាងតូចក៏សម្រេចចិត្តឲ្យឡានឈប់ដោយនាងចុះដើរទៅក្នុងភូមិដោយខ្លួនឯង។

⏳ប្រើពេលវេលាចុងក្រោយ ដើម្បីឱបនាង😔💔Where stories live. Discover now