💔សន្យាថាស្នេហ៍💔

279 12 0
                                    

ភាពឈឺចាប់នៅខាងក្នុងបានត្រឹមខាំមាត់សង្កត់ចិត្តទាំងរាងកាយទាំងមូលត្រូវគេបំពានដោយខ្លួនឯងជាអ្នកជ្រើសយកចំណុចនេះ ដងខ្លួនពោរពេញទៅដោយស្នាមខាំស្នាមធ្មេញដិតជាប់និងរាងកាយទោះប្រឹងត្រដុសយ៉ាងណាក៏មិនជ្រះបានត្រឹមសម្រក់ទឹកភ្នែកទាំងទ្រូងអួលណែន។ទំនាក់ទំនងប្រាំឆ្នាំការមើលថែ ការយកចិត្តទុកដាក់ ភាពកក់ក្តៅ សេចក្តីព្រួយបារម្ភដែលគេមានមកអោយខ្ញុំសុទ្ធតែក្លែងក្លាយគ្រប់យ៉ាងដែលគេធ្វើដាក់ខ្ញុំគឺក្លែងក្លាយទាំងអស់មិនសូម្បីតែពាក្យ"បងស្រឡាញ់អូន"។

គីមថេយ៉ុងជានិស្សិតនៅសកលវិទ្យាល័យxក្នុងប្រទេសUSAប៉ុន្តែគេបានសម្រេចចិត្តបញ្ឈប់ការសិក្សារបស់ខ្លួនដើម្បីមករស់នៅជាមួយមនុស្សជាទីស្រឡាញ់នៅប្រទេសកូរ៉េខាងត្បូង។ការមករស់នៅជាមួយគ្នាមួយរយៈពេលខ្លីពិតជាមានក្តីសុខណាស់ ក្តីស្រឡាញ់ដែលគាត់បានផ្តល់អោយខ្ញុំវាធំធេងលើសពីអ្វីដែលខ្ញុំស្មាន ដំបូងក៏គិតថាគាត់ស្រឡាញ់ខ្ញុំស្មើរនិងខ្ញុំស្រឡាញ់គាត់ដែរ តែវាលើសពីនេះគាត់ហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីបានមករស់នៅជាមួយខ្ញុំ។ខ្ញុំសប្បាយចិត្តណាស់តាំងពីតូចមកគឺមានតែពេលនេះទេដែលសប្បាយចិត្តជាងគេ គាត់ព្រមបោះបង់ផ្ទះដ៏ស្តុកស្តម្ភលះបង់ការងារជានាយកក្រុមហ៊ុនមកធ្វើជាអ្នកធ្វើការអោយគេមករស់នៅក្នុងផ្ទះជួលដ៏តូចមួយរកព្រឹកខ្វះល្ងាចប៉ុន្តែគាត់មិនដែលខ្វល់មិនរអ៊ូរទាំបន្តិចទេ។គាត់តែងនិយាយថាគាត់មានក្តីសុខណាស់ពេលរស់នៅជាមួយខ្ញុំ គាត់ស្រឡាញ់ខ្ញុំស្រឡាញ់ណាស់សូមអោយគាត់បានរស់នៅជាមួយខ្ញុំអស់មួយជីវិតទៅគ្រប់គ្រាន់ហើយ។

នាយតូចយំអោបខ្នើយក្តាប់រូបថតនាយក្រាស់ជាប់ដៃខួរក្បាលវិលទៅកាន់អតីតកាលចាស់ៗនឹករាល់សម្លេង កាយវិការទន់ភ្លន់របស់នាយកម្លោះបានសន្យា។ពេលនេះនាយបានក្បត់ហើយ នាយក្បត់សន្យាថាស្រឡាញ់តែខ្លួនម្នាក់។

"តើអូនខុសអ្វីទៅហេតុអ្វីបានបងរៀបការចោលអូន បងប្រាប់ថាពួកយើងនិងរស់នៅជាមួយជារហូតដល់ចាស់វ័យជរាក៏មិនឃ្លាតគ្នា.."បន្ទាប់ពីយំអស់ចិត្តនាយតូចក្រោកមករៀបចំខ្លួនធ្វើដំណើរទៅកាន់ផ្ទះវីឡាដ៏ធំស្កឹមស្កៃដែលកំពុងមានកម្មវិធីរៀបអាពាហ៍ពិពាហ៍កូនម្ចាស់ផ្ទះនោះ។

You've reached the end of published parts.

⏰ Last updated: Dec 16, 2022 ⏰

Add this story to your Library to get notified about new parts!

💔Sad Novel💔Where stories live. Discover now