Part2:មូលហេតុគ្រប់យ៉ាង

117 10 1
                                    

អ្វីៗមុននេះដូចជាពិភពលោកឈប់ដើរមួយកន្លែងអញ្ចឹងគឺពួកគេទាំង2គាំងស្ងៀមមើលមុខគ្នាតែម្ដង។
អ្នកគ្រូ:«មានរឿងអ្វីរឺ?»ដោយឃើញរៀងចម្លែកអ្នកគ្រូក៏សួរ។
Stacy:«អឺ...ចា...ចាស...អ្នកគ្រូ...គឺ...»
Riki:«គ្មានអីទេអ្នកគ្រូ! មិចមិនឆាប់ចូលអង្គុយមក?»ដោយឃើញបែបនេះ Rikiក៏និយាយដោយខ្សែរភ្នែកគួរអោយខ្លាចហើយក៏អោនចុះយកសៀវភៅចេញមក។ ឯstacyក៏ដើរទៅជិត ដោយក្នុងចិត្តភ័យមិនស្ទើទេ។
Stacy pov:«នេះហើយមនុស្សដែលខ្ញុំគេច មុខ2ខែ ផ្សងមិនអោយជួប!ពេលនេះគាត់អង្គុយតុរៀនជាមួយខ្ញុំហើយ ខ្ញុំចង់តែស្លាប់មួយកន្លែងអោយបាត់ៗទេ!ព្រះជាម្ចាស់!នេះគាត់មិននិយាយរកយើងទេហេស?គួរធ្វើស្អីទៅនៀក?គិតៗៗទៅនាងstayy!មិនអីទេកុំខ្វល់កុំនិយាយ រកដែលគឺចប់ហើយ តែពេលចេញលេងនោះ?ធ្វើមិចទៅ?អ៎ គ្រាន់តែរៀបអីវ៉ាន់ហើយរត់ចេញអោយលឿនទៅមិនអីទេ យើងឆ្លាតតាស...ហ៊ើយ» នាងតូចstacyអង្គុយគិតម្នាក់ឯងដោយដៀងភ្នែកមើលអ្នកម្ខាងហើយងាកមកវិញទឹកមុខវិញប្ដូរ1វិនាទីម្ដង។ហេតុអ្វីមនុស្សដែលខំគេចមុខមិនចង់ជួបបែរជានៅជាប់ខ្លួនពេលនេះ ព្រហ្មលិខិតលេងសើចពេកទេដឹង?
អ្នកគ្រូ:«ចាប់ផ្ដើមរៀនហើយ!stacyកើតអីហេស?»ដោយងាកទៅឃើញនាងប្លែកៗអ្នកគ្រូក៏សួរឡើងធ្វើអោយសិស្សគ្រប់គ្នាងាកមកនាងគ្រប់គ្នា។
Stacy:«ចាស...អត់មានអីទេអ្នកគ្រូ!»
អ្នកគ្រូ:«បើអញ្ចឹងចូលមេរៀនហើយយកចិត្តទុក ដាក់អ្នកអស់គ្នា!»
Sumi:«គ្រាន់តែមកភ្លាមបានទជិតcrushយើងភ្លាមជ្រេញចរឹកណាស់ យើងស្អប់វា!»
Judy:«យើងក៏ជ្រេញដែលចាំមើលយើងនឹងធ្វើបាបតែម្ដង!»Ly sumiនឹងKang Judyគឺជាមិត្តនឹងគ្នាហើយក៏ជាស្រីស្អាតប្រចាំសាលាដូចគ្នា។Judyជាប្អូនBenly តែចរឹកខុសគ្នាដាច់ទោះbenlyរៀងព្រាននារីតែគេក៏ចិត្តល្អចេះជួយយកអាសារអ្នកដទៃតែJudyជាប្អូនស្រីវិញមានចរឹកក្រអឺទក្រទមរើសអើងប្រកាន់ច្រើនជាចរឹក ស្រីស្អាតតែម្ដង។ ឯsumiក៏មិនខុសគ្នាដែរចរឹកដូចគ្នាណាស់ហើយនាងចិញ្ចឹមចិត្តលួចស្រឡាញ់ Rikiយូរហើយតែគេមិនដែលខ្វល់ពីនាងឡើយ។ ការសិក្សារក៏ចេះតែរលូនទៅមុខជាដរាបរហូតជិតដល់ម៉ោងចេញលេង។
អ្នកគ្រូ:«អញ្ចឹងម៉ោងអ្នកគ្រូចប់ត្រឹមនេះហើយណា សល់15វិនាទីទៀតលឺកណ្ដឹងចេញលេងបានហើយ លាហើយសំណាងល្អ»ថារួចអ្នកគ្រូក៏ដើរចេញ ចំណែកតួរឯងស្រីយើងវិញគឺបិទភ្នែករាប់15ថយក្រោយតែម្ដង។ 
Stacy:«10 9 8 7 6 5 4 3 2 1»
Ring ring
សម្លេងកណ្ដឹងរោទ៍ជាម៉ោងប្រកាសអោយចេញលេងសិន។គ្រាន់តែលឺភ្លាមstacyស្ទុះងើបចេញភ្លាមគឺងើបរត់ទៅអោយលឿនតែគិតហេសថាទាន់អ្នកដែរអង្គុយរួមតុជាមួយនោះគ្រាន់តែនាងងើបភ្លាម Rikiស្ទុះកញ្ឆក់ដៃនាងភ្លាមចង់រត់ក៏មិនរួចដែរ។ តែកាយវិការមួយនេះធ្វើអោយសិស្សក្នុងថ្នាក់មើលមកគ្រប់គ្នា តែRikiមិនបានខ្វល់ជាមួយទែគឺគេអូសstacyទៅក្រៅរកកន្លែងស្ងាត់និយាយគ្នា
Daebin:«sta...cy...នាង...»Daebinដែលឈរចាំមិត្តនៅមុខថ្នាក់ស្រាប់តែឃើញគេអូសមិត្តខ្លួនចេញមកនាងរៀងភាំងដែល។
Stacy:«ខ្ញុំមិនអីទេទៅជាមួយjaefyទៅ!» stacyប្រឹងស្រែកប្រាប់មិត្តកុំអោយខ្វល់ពីខ្លួនហើយ daebinក៏ងក់ក្បាលតែគិតពីstacy។មកដល់កន្លែងស្ងាត់មួយដែលគ្មានសិស្សនៅ Rikiក៏ឈប់ហើយឈរសម្លឹងមុខstacyបែប
មាំ។ ចំណែកនាងតូចវិញអោនមុខចុះមិនហ៊ានមើលទេនាងលួចលេបទឹកមាត់ផ្សើមករបន្តិចស្ថានការណ៍នេះពិបាកខ្លាំងណាស់។
Riki:«មកបានយ៉ាងមិច?»
«*ស្ងាត់*»
Riki:«មកយូររឺនៅ?»
Stacy:«2ខែហើយ»នាងតូចអោនមុខចុះ។
Riki:«មកធ្វើអី?មកយ៉ាងមិច?»
«*គ្មានការឆ្លើយតប*»
Niki:«លឺបងសួរទេ?»Stacyមិននិយាយអីយំយកតែម្ដង។
Riki:«ហេតុអីក៏យំយ៉ាងមិចនឹង?...ហ៊ើយ...ចុះលោកពូអ្នកមីងគាត់មិនថាអីទេហេស?»ដោយឃើញប្អូនយំខ្លាំងនាយក៏ដកដង្ហើមធំកុំអោយតាងតឹងពេកហើយក៏លើកសំណួរសួរម្ដងទៀត។
Stacy:«បងប្រុស...ហ៊ឹក» មែនហើយRikiជាបងជីដូនមួយរបស់Stacyគេចេញពីជប៉ុនគឺដើម្បីបន្តក្ដីស្រម៉ៃរបស់គេ។គេស្រឡាញ់ប្អូនណាស់មើលថែរថ្នាក់ថ្នមប្រៀនប្រដៅគ្រប់យ៉ាងម៉ង។
Riki:«មិចមិនឆ្លើយនឹងបង?នេះ...នេះឯងចង់មានន័យយ៉ាងមិចstayy?ឆ្លើយនឹងបង!!»
«ស្ងាត់»
«បានចឹងចាំបងcallសួរអ្នកមីងខ្លួនឯង!»ដោយមិនឃើញប្អូនឆ្លើយនាយក៏និយាយហើយដក   ទូរស័ព្ទចេញមក។គ្រាន់តែលឺcallទៅម៉ាក់ភ្លាម នាងតូចស្ទុះចាប់ដៃបងប្រុសភ្លាម។
(note:stayyជាnickname stacyដែលមានតែអ្នកជិតដិតខ្លាំងប៉ុណ្ណោះដែរអាចហៅបាន រឺស្គាល់)
Stacy:«អត់ទេសូមអង្វរបងប្រុសកុំcallទៅអីហ៊ឹក...ខ្ញុំមិនចង់ទៅវិញទេខ្ញុំខ្លាច...ហ៊ឹកៗ»
Riki:«បានន័យថាមិច?នេះឯងរត់ចេញពីផ្ទះហេស?មិចក៏ហ៊ានម្ល៉េះ?ឯងមិនស្គាល់អ្នកណាផងនៅទីនេះ»Rikiនិយាយទាំងហួសចិត្តនឹងប្អូនស្រី នេះនាងហ៊ានរត់ចេញពីផ្ទះហេស?នាងទើបតែ15ឆ្នាំមិនទាន់គ្រប់16ពេញទេម្ដេចក៏ហ៊ានម្ល៉េះ?
Stacy:«សុំទោសបងប្រុស...ហ៊ឹក»
Riki:«ឯងរត់ចេញពីផ្ទះហេសNishimura stacy??លឺបងសួរទេ?ឆ្លើយមក» នាយតូចចាប់អង្រួនស្មាប្អូនស្រីសួរទាំងអួលដើមករគេខកចិត្តណាស់ដែលប្អូនធ្វើបែបនេះ។
Stacy:«ខ្ញុំមានមូលហេតុណា»
Riki:«បាន!និយាយមូលហេតុមកបងនឹងជួយឯងបើមិននិយាយបងនឹងទាក់ទងបញ្ចូនឯងទៅវិញ» Rikiបន្ធូរអារម្មណ៍ហើយក៏អង្គុយស្ដាប់ហេតុផលប្អូនស្រី
Stacy:«បងដឹងស្រាប់ហើយពិតទេ?ប៉ាម៉ាក់មិនស្រឡាញ់កូនស្រីទេខ្ញុំជាកូនច្បងតែប៉ាម៉ាក់   ស្រឡាញ់តែប្អូនប្រុសនោះទេប៉ានឹងម៉ាក់ធ្វើបាបខ្ញុំ...ហ៊ឹក...ព...ពួ...ពួកគេវ៉ៃខ្ញុំពួកគាត់មិនត្រូវការខ្ញុំទេបងប្រុស...ហ៊ឹក...គាត់ស្រឡាញ់បងណាស់ពេលដែលបងចេញបាត់គាត់មិនដែរខ្វល់ពីខ្ញុំទេគ្រប់យ៉ាងគាត់ធ្វើសម្ដែងចង់អោយបងនៅទី នោះ ខ្ញុំសម្ពាធច្រើនណាស់ទើបខ្ញុំរត់ចេញមកទីនេះហ៊ឹក...ខ្ញុំខ្លាចណាស់ខ្ញុំរងារខ្ញុំ...ហ៊ឹក...មិនចង់ទៅវិញទេ»នាងតូចយំយ៉ាងខ្លាំងហើយបង្ហាញស្នាមនៅភ្លៅដែលមានដូចស្នាមអាដោយកាំបិតនឹងមានស្នាមខ្សែរវាយ។ចំណែកអ្នកជាបង ពេលលឺហើយស្លុតចិត្តជាខ្លាំងអាណិតប្អូនស្រីយ៉ាងខ្លាំងខ្លួនគាំងសឹងនិយាយស្អីមិនចេញទឹក ភ្នែកក៏ហូរមកតក់ៗ។គេរឹងមាំណាស់មិនចេះយំទេតែពេលនេះគេយំព្រោះអាណិតប្អូន។
Niki:sta...stacy...មិចក៏ឯងមិនប្រាប់បង?បងសុំទោសដែលមិននៅមើលថែរឯងអោយល្អ...បងគួរតែនៅមើលថែរឯងបងសុំទោសពិត មែនណា»Rikiទាញកាយប្អូនស្រីមកអោបដូចជាផ្ដល់ភាពកក់ក្ដៅដែរខ្លួនធ្លាប់ធ្វើពីមុន។
Stacy:«ខ្ញុំមិនអីទេតែបងកុំបញ្ចូនខ្ញុំទៅវិញអីណាខ្ញុំសុំអង្វរ»
Riki:«បងសន្យាពេលនេះឯងឈប់យំទៅ»
Stacy:«ខ្ញុំនឹកបងណាស់បងដឹងទេ»
Riki:«បងក៏នឹកឯងដែរ!ឯងមកទីនេះយ៉ាងមិច?ឯងនៅកន្លែងណា?ហើយសុខសប្បាយទេ?» បន្ទាប់ពីអោបគ្នាយូរបន្តិចពួកគេក៏អង្គុយនិយាយគ្នាព្រោះមិនទាន់ដល់ម៉ោងចូលរៀនទេ។
Stacy:«ខ្ញុំលួចសន្សំលុយទុកតាំងពីបងចេញមកនៅទីនេះហើយក៏លួចធ្វើការក្រៅម៉ោងរកលុយខ្លះ។នៅយប់នោះម៉ាក់ខឹងដែរខ្ញុំមកផ្ទះយឺតម៉ាក់នឹងប៉ាវ៉ៃខ្ញុំហើយយកកាំបិទមកឆូតលើជើងខ្ញុំម៉ាក់ក៏ទាញខ្សែរតីមកវ៉ៃថែមពេលខ្ញុំទៅបន្ទប់ខ្ញុំក៏រៀបអីវ៉ាន់ហើយរត់ចេញមកគេងជាមួយបងkonon(niki's sister)រហូតដល់ជាជើងខ្ញុំក៏យកលុយខ្លះធ្វើដំណើរមកទីនេះ។ខ្ញុំធ្វើការនៅ ហាងកាហ្វេរមួយជិតផ្ទះជួលដើម្បីររកប្រាក់ទុកបង់សាលាពេលនេះណាកំពុងរកការងារបន្ថែម ទៀតតែរកមិនទាន់បានទេមិនដឹងត្រូវធ្វើអីទៀត»នាងតូចរៀបរាប់យ៉ាងវែងអន្លាយ។
Niki:«មិចក៏ជីវិតឯងយ៉ាប់ដល់ថ្នាក់នេះ?ចុះឯង នៅផ្ទះម្ដុំណា?»
Stacy:«ហីយ៉ាមិនអីទេបងមិនបាច់ខ្វល់ពីអតីតកាលទេពេលនេះខ្ញុំសុខសប្បាយណាស់ផ្ទះខ្ញុំស្នាក់នោះនៅគ្នា3នាក់ពួកគេចិត្តល្អណាស់ថ្លៃផ្ទះអីចេញស្មើៗគ្នា»
Niki:«ឯងនេះក្លាហានពិតមែនណា!»
Stacy:«ខ្ញុំរៀនតាមបងនឹងចុះបងនោះ?ប្រាប់ថាចូលtraineeអីឡូវនេះដូចជាជិត8ខែហើយពេលណាាទើបdebutបាន?»មែនហើយ Rikiគេចង់ធ្វើជាk-idol គេចង់ធ្វើជាតារា        k-popទើបគេមករស់នៅទឹកដីកូរ៉េនេះ។ប៉ុន្តែនៅសាលានេះមិនទាន់មានអ្នកដឹងទេ។
Niki:«ជិតហើយឯងទ្រាំបន្ដិចសិនទៅណាពេលបងdebutបងមានលុយបងនឹងទិញផ្ទះមួយយកឯងទៅនៅជាមួយណា»
Stacy:«ខ្ញុំនៅរាល់ថ្ងៃគឺសុខសប្បាយមិនសូវអីនោះទេ! ហីយ៉ាពួកយើងកុំចូលតួរកំសត់ច្រើន ពេកនិយាយគ្នាដូចមុនក៏បានណា!»និយាយគ្នាដូចមុនរបស់ពួកគេនោះគឺនិយាយយើងនឹងឯង ដាក់គ្នាទៀតហើយព្រោះRikiនឹងStacyអាយុបងគ្នាតែប៉ុន្មានខែទេហើយRikiក៏មិនប្រកាន់ដែរគ្រាន់តែពេលនិយាយសាច់ការដូចមិញនេះអីគឺនិយាយបងនឹងខ្ញុំអីដាក់គ្នា។(បងប្អូនគេប្លែកចឹង🙄)
Riki:«នាងក្មេងឈ្លើយតោះទៅថ្នាក់»
Stacy:«ហីយ៉ាខាននិយាយបែបនេះយូរចង់ភ្លេចអស់ហើយ»Rikiកៀកករប្អូនស្រីដើរបណ្ដើរនិយាយគ្នាបណ្ដើរមើលទៅសប្បាយដល់ហើយ។
Niki:«បើភ្លេចណាក៏ហៅយើងថាបងដដែលព្រោះយើងបងឯង»
Stacy:«បងតែប៉ុន្នានខែសោះយើងហៅស្មើក៏បានដែរ»
Riki:«ក្មេងឈ្លើយបើសប្បាយណាស់ហៅទៅ»
Stacy:«ខែក្រោយយើងចូល16ឆ្នាំហើយមានកាដូរទេ?»
Niki:«ឯងចេញពីផ្ទះមករកយើងព្រោះកាដូរមែនទេហាស?»
Stacy:«គ្មានទេៗតែបើជួបទៅហើយសុំក៏មិនខាតដែររាល់ឆ្នាំឯងអោយមិនដែលខានផង»ពួកគេបន្តជជែកគ្នាពីនេះពីនោះហើយក៏សើចសប្បាយធ្វើអោយអ្នកដែរឃើញពួកគេភ្ញាក់ ផ្អើលយ៉ាងខ្លាំងនេះNishimura Riki cool boyប្រចាំសាលាញញឹមហើយដើរជាមួយ មនុស្សស្រីហេស?មើលច្រលំទេដឹង?អ្នកខ្លះគិតថាពួកគេជាសង្សារអ្នកខ្លះគិតថាជាមិត្តអ្នកខ្លះក៏ថាជាសាច់ញាត្តិមានអ្នកខ្លះទៀតគិតថាជាប្ដីប្រពន្ធព្រោះមានត្រកូលដូចគ្នា🥲។ ឯពួកស្រីក៏ខ្លះក៏មានចិត្តច្រណែន Rikiសង្ហារសឹងស្លាប់ខំស្រឡាញ់យូរហើយស្រាប់តែបណ្ដើរនារីហើយសើចបែបនេះឈឺចិត្តជាពិសេសនាងម្នាក់ដែរកំពុងសម្លក់ពួកគេសឹងចាប់សាច់ស៊ីហើយក្នុងចិត្តក្ដៅណាស់ហើយគ្មានអ្នកណាក្រៅពីLy sumiទេ។
Sumi:«នាងហ៊ានប្រជែងយើងផងហេស?ចាំមើលគង់តែមានថ្ងៃយើងអោយនាងស្គាល់យើងទេ!» ស្រីស្រស់ក្ដាប់ដៃខាំមាត់ប្រឹងសម្លក់ទៅStacyតែមិនសូវមានអ្នកណាចាប់អារម្មណ៍ពីនាងទេពេលនេះគេចាប់អារម្មណ៍Stacyច្រើនជាង។
Sunny:«Stacyនាងស្អាតណាស់នៀក» sunnyដែរអង្គុយតុមុខStacyក៏បែរមកនិយាយជាមួយនាងតូចនាងពិតជាចង់ធ្វើមិត្តជាមួយ Stacyខ្លាំងណាស់មិនដឹងយ៉ាងមិចសោះម៉ោងចេញលេងថាបាននិយាយហើយតែត្រូវខ្លាតូច Rikiអូសយកទៅបាត់។
Stacy:«ចា៎ អរគុណតែនាងក៏ស្អាតខ្លាំងដែរណា»
Sunny:«និយាយតាមត្រង់ណាខ្ញុំចូលចិត្តនាងចង់ធ្វើមិត្តជាមួយនាង!» ក្រមុំតូចរូបនេះមិនចេះលាក់លៀមច្រើនទេគឺចូលចិត្តនិយាយត្រង់ម៉ង។
Stacy:«ហិ ហិបានតាសខ្ញុំក៏មិនសូវស្គាល់អ្នកណាដែរ»
Sunny:«ពិតមែនណា!ធ្វើមិត្តនឹងគ្នាណាខ្ញុំមិនមានមិត្តទេកំសត់ណាស់។»
Riki:«ចុះយើងនេះ?នេះឯងថាយើងជាស្អី?ចាំមើលយើងមិនធ្វើមិត្តនឹងឯងទេ!»មែនហើយ Rikiនឹងsunny ជាbest friendនឹងគ្នាហើយ Rikiក៏មិនសូវមានមិត្តច្រើនដែរមាន4 5នាក់អីនឹងតែរៀនថ្នាក់ផ្សេងមានតែsunnyម្នាក់ទេជាមិត្តភក្តិស្រីធ្វើអោយមនុស្សក្នុងសាលាច្រណែននឹងនាងដែរព្រោះភាគច្រើនឃើញRikiទៅដើរ
លេងជាមួយនាងនឹងគេ។Rikiមិនចង់រាប់ច្រើនប៉ុន្នានទេព្រោះគេធុញហើយមនុស្សនៅទីនេះក៏មិនល្អណាស់ណាដែរាប់គេព្រោះគេស្អាតរាប់គេព្រោះចង់អោយល្បីក្នុងសាលារាប់គេព្រោះចង់ស្និទនឹងគេដើម្បីញ៉ែគេអីបែបនឹង។តែទោះគេមិនរាប់មិត្តតែគេក៏friendly ដែរ។
Sunny:«ឯងបិទមាត់ទៅខ្ញុំកំពុងនិយាយជាមួយ មិត្តថ្មី!»
Stacy:«នាងឈ្មោះអី?»
Sunny:«Sunny sunny ណាChoi sunny»
Stacy:«ពិរោះតាស!»
Sunny:«និយាយគ្នាជិតស្និទទៅយើងមិន  ប្រកាន់ទេ»
Stacy:«បានៗ មិត្តថ្មី»
Ring Ring
ជាកណ្ដឹងម៉ោងចូលរៀនលោកគ្រូម៉ោងផ្សេងក៏ចូលមកថ្នាក់ក៏ចាប់ផ្ដើមរៀនបន្តរហូតដល់ម៉ោងចេញទៅផ្ទះ។
Sunny:«បងប្រុសខ្ញុំមកយកហើយខ្ញុំទៅសិនហើយណាbye»
Stacy:«ជួបគ្នាថ្ងៃស្អែកណា»
Riki:«ផ្ដាំប្រាប់បងប្រុសនាងផងថាយើងនឹក»
Sunny:«Errចាំប្រាប់អោយទៅហៃ» បន្ទាប់ពីsunnyដើរចេញទៅRikiនឹងStacy ក៏ដើរទៅច្រកទ្វារសាលាចាំមិត្តរៀងខ្លួន។
Riki:«យើងជូនឯងទៅផ្ទះទេ?»
Stacy:«មិនអីទេយើងទៅជាមួយមិត្តក៏បានដែរកុំអោយពិបាកអី»
Riki:«យើងចង់ស្គាល់កន្លែងឯងនៅ!»
Stacy:«អញ្ចឹងចាំថ្ងៃសុក្រទៅចាំជូនយើងទៅ okayទេ?»
Niki:«ក្បាច់ក្បូរណាស់ចឹងក៏បានដែរ!ហើយមិត្តឯងកាលមក?»
Stacy:«មិនដឹងទេតិចទៀតអីនឹង»
Jungwon:«Hey Riki!»Yang jungwon គេជាមិត្តទី2របស់Nikiតែគេអយុបង1ឆ្នាំហើយជាtraineeជាមួយគ្នាទើបនៅជាមួយគ្នាហើយ ស្និទ។
Niki:«jungwon hyungយូរម៉េះ?ណា sunoo hyung?»
Jungwon:«នៅចាំsunoo hyungចូលបន្ទប់ទឹកមើលសក់នឹងហាស»
Sunoo:«យើងមកហើយរអ៊ូច្រើនម៉េះ?»Kim sunooអ្នកកម្លោះម្នាក់នេះជាtraineeជាមួយពួកគេតែបងjungwon1ឆ្នាំហើយរៀនថ្នាក់ជាមួយគ្នា។
Jungwon:«ហើយនេះអ្នកណានឹងRiki?ឯណាsunny?»
Sunoo:«សង្សារឯងមែន?»
Riki:«sunnyបងវាអូសក្បាលទៅហើយ!Sunoo hyungបងនិយាយអី?នេះStacy!stayyនេះគឺJungwon hyungនឹងsunoo hyungគាត់ជាtraineeជាមួយយើងណា!» Rikiដើរតួជាអ្នកណែនាំនិយាយកូរ៉េផងជប៉ុនផង។
Sunoo:«ជាជនជាតិជប៉ុនហេសRiki?បានឯង និយាយជប៉ុន»
Riki:«កូរ៉េកាត់ជប៉ុនតែទើបមកកូរ៉េបាន2ខែនឹង»
Stacy:«ឯងនិយាយកូរ៉ាជាមួយយើងក៏បានយើងចេះស្ដាប់យល់មិនអីទេ!»
Jungwon:សួស្ដីណា!រីករាយដែរបានស្គាល់!»
Sunoo:«មែនហើយសួស្ដី»
Stacy:«រីករាយដែលបានស្គាល់អ្នកទាំង2»
Daebin:«stayyy!!»
Stacy:«មិត្តខ្ញុំមកហើយចឹងទៅមុនហើយណាអេយើងទៅហើយ!»
Riki:«ហឹម...កុំភ្លេចថ្ងៃសុក្រណា!»
Stacy:«ដឹងហើយៗbye bye»
Jungwon&Sunoo:«bye bye»បន្ទាប់មកពួកគេក៏បំបែកគ្នាទៅ។
Jaefy:«អ្នកណាគេនឹងstayy?ឯងស្គាល់គេហេសហើយស្និតម៉េះមើលទៅ»
Daebin:«មែនហើយហើយម៉ោងចេញលេងមានរឿងអីបានម្នាក់អីនោះអូសឯងទៅណា?»
Jaefy:«គេអ្វើអីឯង?»
Daebin:«មែនហើយប្រាប់យើងមកគេធ្វើអីឯង?»
Stacy:«មួយៗមើលចាំយើងប្រាប់»បន្ទាប់មកពួកគេក៏ដើរទៅផ្ទះដោយStacyនិយាយរឿងប្រាប់ពួកគេតែមិនបានយករឿងចេញពីផ្ទះមកប្រាប់ឡើយ។
Daebin:«អូហូ...នេះឯងមានបងជិតក្លាយជាតារាហេស?»
Jaefy:«អស្ចារ្យណាស់នៀក»ពួកគេភ្ញាក់ផ្អើលមិនតិចទេដែរដឹងរឿង។
Stacy:«អឺ...បើដឹងហើយកុំមាត់លឺនៅ?រឿងសម្ងាត់!»
Jaefy&Daebin:«ទទួនបញ្ជាទាន!»
Stacy:«បានហើយម៉ោះរៀបចំខ្លួនទៅនឹងអាល បានទៅធ្វើការ!»ពួកគេក៏រៀបចំខ្លួនបណ្ដើរនិយាយគ្នាលេងបណ្ដើរ។
Jaefy:«stacy?»jaefyកំពុងតែរៀបចំសុខៗក៏ហៅមិត្ត។
Stacy:«ហឹម?»នាងតូចកំពុងរៀបចំខ្លួនក៏ក្រហឹមឆ្លើយនឹងមិត្ត។
Jaefy:«យើងលឺថានាងsumiរៀនជាមួយឯងហេស?»
Stacy:«sumi?Sumiណា?យើងអត់ស្គាល់ទេយើងទើបចូលថ្ងៃនេះស្គាល់តែsunnyមួយទេ»
Daebin:«គឺម្នាក់ឆ្កឹះសក់ពណ៌ទឹកប៊ិចមួយឆ្នូតណាហើយអង្គុយបែបពួកស្រីស្អាតហើយភ្នែកដូចអាបឯងឃើញទេ?»
Stacy:«អ៎...ឃើញ...ឃើញយើងដឹងហើយ»
Daebin:ចំណែកគ្នាវាម្នាក់ទៀតឆ្កឹះពណ៌ទឹកមាសឈ្មោះJudy»
Stacy:«អូ...យើងស្គាល់ហើយ»
Jaefy:«វាជាសត្រូវយើងណា»Judyនឹងsumi នៀកជាសត្រូវស្លាប់រស់របស់daebin នឹងjaefy ពីមុននេះពួកsumiបានមើលងាយធ្វើបាប daebinយ៉ាងខ្លាំងទើបអាលូវកើតជាសត្រូវនឹងគ្នា។
Daebin:«ឯងណាstayyប្រយ័ត្នខ្លួនទៅព្រោះថាឯងស្និតជាមួយRikiយ៉ាងនៀកប្រយ័ត្នវាធ្វើបាបណា!»
Jaefy:«អឺ...មែនហើយនាងម្នាក់នឹងវាcrush បងឯងហើយពួកអ្នកធ្លាប់រញ៉េរញ៉ៃជាមួយណាវារករឿងទាំងអស់នឹង!»
Stacy:«ពិតមែនហេស?»
Daebin:«អឺពិត!ឯងដឹងមិចហេសតាមនៅជិតRikiរហូតតែលើកណាក៏Rikiស្ដីអោយខ្មាស់គេដែលហាសហា!»ពួកគេនិយាយគ្នាសើចបណ្ដើរយ៉ាងសប្បាយហើយក៏ចេញទៅធ្វើការ។
———————————————————
To be continue...🥺❤️
តើSumiនឹងJudyនឹងធ្វើអីstacyដែររឺទេ?
28.09.2021
21.03.2023

My boyfriend is an idol Where stories live. Discover now