Part1:ជីវិតថ្មី

277 14 0
                                    

Nishimura stacy(នីស៊ីម៉ោរ៉ា ស្ដេស៊ី)គឺជាក្មេងស្រីអាយុ16ឆ្នាំស្ដើងជាកូនជប៉ុនកាត់កូរ៉េ។ឆ្នាំនេះstacyមានអាយុមិនទាន់16ឆ្នាំពេញនោះទេចូលខែក្រោយទើបពេញ។Stacyបានលួចមករៀននៅកូរ៉េនិយាយអោយត្រង់ទៅstacy នាងរត់ចេញពីផ្ទះនៅជប៉ុន2ខែហើយ(មូលហេតុ
សុំលាក់សិន)stacyមករស់នៅកូរ៉េដោយមិន សូវស្គាល់អ្នកណានៅទីនេះឡើយនាងធ្វើការក្រៅម៉ោងនៅហាងកាហ្វេរមួយដើម្បីសន្សំរក លុយចូលរៀននៅបវេសនកាលអាទិត្យក្រោយនេះហើយ។ ប៉ុន្តែលុយដែរនាងមានប្រឹងធ្វើការ 2ខែនេះបង់សាលាមិនគ្រប់ទេតែនាងបានចូល ប្រឡងដើម្បីបានអាហាររូបករណ៍បញ្ចុះតម្លៃ 50%ពេញ1ឆ្នាំ។ ពេលនាងមកកូរ៉េនាងបានជួល បន្ទប់មានស្នាក់នៅដែលមានroommate(មិត្តរួមបន្ទប់)ជាស្រី2នាក់ទៀតពួកគេអាយុស្របាគ្នាគ្រាន់តែមានម្នាក់រៀនលើគេមួយថ្នាក់។
(ចូលសាច់រឿង)
៚បន្ទប់ស្នាក់
Stacy:«ហ៊ើយ!នៅ3មុខទៀតហត់ពិតមែន នៀក!។»នាងតូចstacyកំពុងអង្គុយដកដង្ហើមធំបន្តិចបន្ទាប់ពីប្រឹងមើលមេរៀនបន្ថែមងាយ ស្រួលពេលចូលសាលាថ្មីក្រែងមានអ្នកត្រូវប្រកួតប្រជែង។
Jaefy:«រៀនច្រើនម្លេះ?យើងឃើញរៀន3 ម៉ោងហើយនៅច្រើនថ្ងៃណាស់បានចូលរៀន» Kim jaefy(គីម ជេហ្វី)ស្រីស្រស់ឆើតឆាយដែលមានអាយុ17ឆ្នាំពេញបានពោលឡើងព្រោះឃើញមិត្តរៀនមួយថ្ងៃហើយនៅមិនឈប់ទៀត។Jaefyជាកូនស្រីអ្នកមានដែរ តែនាងចេញក្រៅចង់រកបទពិសោធន៍ជីវិតក៏បន្លំខ្លួនទៅ ហើយទោះបីនាងអាយុបងគេតិចមែនតែនាងមិនប្រកាន់ឡើយនាងអោយគេហៅនាងស្មើជានិច្ច។
Stacy:«ក៏ចេះតែប្រឹងទៅយើងមិនដឹងទេថានៅសាលានោះសិស្សយ៉ាងមិចមិនដឹងគេពូកែ ប៉ុណ្ណាផង»
Daebin:«កុំប្រឹងខ្លាំងពេកអីstayy(ឈ្មោះហៅក្រៅរបស់stacy)ប្រយ័ត្នឈឺធ្វើការមិនកើតទៅ» ក្រមុំតូចកូនកាត់កូរ៉េ-ចិនវ័យ16ឆ្នាំ4ខែតែចរឹកក្មេងជាងគេ Lee daebin(លី ដេប៊ីន) ចេញពីចិនមកក៏ព្រោះតែដើម្បីមរតកនាងត្រូវរៀនពីជីវិតសិនទើបនាងសម្រេចចិត្តមករៀនពីជីវិតនៅកូរ៉េ។ daebinនិយាយបណ្ដើរភ្នែកមើលទូរស័ព្ទបណ្ដើរ។
Stacy:«មែនហើយម៉ោងប៉ុន្នានហើយ daebin?»
Daebin:«ម៉ោងជិត5ហើយ»
Stacy:«ថ្ងៃនេះយើងទៅលេងសួនល្អទេ?»
Jaefy:«មានអីល្អដែលតាសម៉ោង6ចាំទៅហាងកាហ្វេរ»
Daebin:«យើងប្ដូរខោអាវសិន»
Stacy:«ពួកយើងដើរតែតិចបានហើយកុំអោយទៅធ្វើការយឺត»
Jaefy:«វាមិនអីទេឯងចេះតែភ័យពេកហើយ»
Daebin:«តោះយើងទៅៗ» បន្ទាប់មកពួកគេក៏បានទៅដើរលេងតាមសួនថតរូបលេងយ៉ាងមានក្ដីសុខពួកគេស្រឡាញ់គ្នាណាស់។គ្រាន់តែពួកគេមានអាថ៌កំបាំងមួយដែលលាក់គ្នាទៅវិញទៅមក។
Stacy:«ទៅហាងបានហើយតោះ»
Daebin:«ហីយ៉ាអង្គុយបន្តិចទៀតទៅកុំទាន់អីណា»Daebinនិយាយដោយបង្អូសសម្លេងដាក់stacy
Stacy:«កុំធ្វើភ្នែកបែបនេះដាក់ខ្ញំឆាប់ទៅហាងភ្លាមទៅ»
Jaefy:«ងើបមកBinineបងស្រីធំមិនអនុញ្ញាត ទេប្រយ័ត្នគាត់ខឹងទៅ»Jaefyបែបញ៉ោះstacy
Stacy:«yahh!!!ប្រាប់ហើយថាកុំអោយហៅ បែបនេះ!នែកុំរត់តែខ្ញុំចាប់បានណាវ៉ៃអោយបែកគូតម្ដង!»
Daebin:«អ្នកណាភ្លើនៅនោះអ៊ំស្រី»
Jaefy:«បើខ្លាំងចាប់អោយបានមកបងស្រីធំ»ពួកគេរត់ដេញចាប់គ្នាយ៉ាងសប្បាយរីករាយរហូតដល់កន្លែងធ្វើការ។ទោះបីទើបនឹងស្គាល់គ្នាមែនទេពួកគេស្រឡាញ់គ្នាខ្លាំងណាស់។
[8:30pm]
Jaefy:«ថ្ងៃនេះភ្ញៀវច្រើនដល់ហើយ»
Daebin:«ហត់ខ្លាំងណាស់នៀក!»
Stacy:«ហត់មែនតែបានធិមច្រើនដែលតាស»
Fy&bin:«ឯងនេះមុខលុយពិតមែននាងខ្មោចមុខលុយ!»
Stacy:«ប្រាកដហើយបើមិនត្រូវការលុយអោយត្រូវការអីវិញ?»
Daebin:«ត្រូវការប្រុសអ្នកមានធ្វើប្ដី»គេដើរទៅធ្វើនិយាយខ្សឹបៗដាក់ត្រចៀកstacyហើយក៏រត់ទៅបន្ទប់ទឹកបាត់។
Stacy:«មើលគេនិយាយចុះចំមែនហើយ»
Jaefy:«យកប្ដីអ្នកលក់របស់ស៊ីវិញចំណេញជាង!ចាំយើងទៅធ្វើម្ហូប»ហ្វី ស្រែកនិយាយហើយក៏ដើរទៅធ្វើម្ហូប។
Stacy:«ហីយ៉ា!ប្ដីតារាល្អជាងដាច់»នាងច្រម៉ក់ លូតមាត់នឹងគេដែរហើយក៏ងើបទៅជួបJaefy។កំឡុងពេលកំពុងញ៊ាំអាហារStacyក៏និយាយឡើង...
Stacy:«hmmm...ខ្ញុំគិតថាចង់រកការងារក្រៅ ម៉ោងបន្ថែមទៀតខ្ញុំចង់ធ្វើការថែមពេលព្រឹកទៀត»
Daebin:«ថាមិច?ចុះឯងមានពេលឯណារៀនទៅ?»
Stacy:«គឺគិតថាចង់យកពេលព្រឹកធ្វើការហើយក៏រៀនពេលថ្ងៃឯងពេលល្ងាចគឺទៅធ្វើការក្រៅ ម៉ោងនៅហាងកាហ្វេរបន្ទាប់មកក៏យកពេលយប់រៀនបន្ថែម»
Jaefy:«នេះមិនគិតសម្រាកទេក៏យ៉ាងមិច នៀក?»
Daebin:«ស្លាប់ហើយ!ឯងមិនដឹងទេហេស?នៅជប៉ុនណាជនជាតិគឺwork hard you know work hard?»
Jaefy:«យើងដឹងហើយយ៉ាងណាក៏ឯងត្រូវមាន ពេលផ្ទាល់ខ្លួនសម្រាកខ្លះដែលណាstayy ធ្វើការបែបនេះទៅរួចដែលហេស?»
Stacy:«រួចណារួច យើងរឹងមាំណាស់!ហើយណាមួយយើងត្រូវរកលុយត្រៀមទុកពេលខ្វះខាតណា»
Jaefy:«អឺ!បើឯងចង់ធ្វើយើងឃាត់ក៏មិនឈ្នះដែលចឹងមានតែគាំទ្រឯងណា»
Daebin:«មែនហើយ!ហើយចុះឯងប្រុងធ្វើអី?»
Stacy:«មិនទាន់ដឹងទេតែចាំចូលរៀនសិនទើបរក»
Jaefy:«ចូលដាក់ពាក្យច្រៀងតាមpubទៅ»
Stacy:«មិនធ្វើទេមិនចូលចិត្ត»នាងតូចនិយាយដោយក្រញែងខ្លួន។
Daebin:«ធ្វើតារាទៅយើងគាំទ្រពេញទី»
Jaefy:«មែនហើយឯងចូលចិត្តខាងនឹងណាស់»
Stacy:«មុខយើងបែបនេះទៅធ្វើយ៉ាងមិចទៅ?»
Jaefy:«មុខយ៉ាងមិច?មុខស្អាតប៉ុន្នឹងហើយនឹងហាស»
Daebin:«មែននឹង»ពិតហើយពួកនាងទាំង3 ស្រស់ស្អាតខុសប្លែកពីគ្នាដោយ:
—Jaefy:ស្រស់ស្អាតបែបស៊ីវីល័យទាក់ទាញបែបពួកhigh so
—daebin:ស្រស់ស្អាតបែបsexyលាយcute
—stacy:ស្រស់ស្អាតបែបធម្មជាតិcute cute មានស្នាមញញឹមទាក់ទាញ។
Stacy:«យើងមិនធ្វើតារាទេ ខ្ជិលតែចាំយើងចាប់សង្សារជាតារាអោយពួកឯងមើលចុះ»ពួកគេនិយាយគ្នាហើយក៏ផ្ទុះសំណើចជាមួយគ្នាយ៉ាងសប្បាយ។
[1week later(I'm lazy-,-)]
ថ្ងៃនេះគឺជាចូលរៀនដំបូងរបស់ពួកនាងហើយ។ក្រមុំតូចទាំង3រៀបចំខ្លួនស្រស់ស្អាតម្នាក់មួយបែបតែម្ដង។
<<Seoul ace high school>>
Stacy:«តែយើងអាចនឹងជួបគាត់ទេ?មិនអាចទេដឹងមានសាលាល្អច្រើនណាស់ហើយមាន គុណភាពគាត់គួរតែរៀននៅសាលានោះមិន មែនទីនេះទេ»នាងតូចនិយាយក្នុងចិត្តម្នាក់ឯង ដោយរៀងភ័យក្នុងចិត្តតិចនឹងបុណ្យកុំអោយជួប មនុស្សដែលខ្លួនមិនហ៊ានប្រឈមមុខ។
Daebin:«នែ!ឯងកើតអី? ឃើញដើរភ្លឹកៗចឹងថ្ងៃនឹង?»
Jaefy:«មែនហើយថីមែន?»
Stacy:«យើងមានអីណាគ្រាន់តែបុកពោះចូលរៀនថ្ងៃដំបូងទេហាសហា»នាងតូចសើចបែបមិនសូវសម។
Daebin:«មិនមែនទេដឹង?»
Jaefy:«ស្រេចតែវាទៅយើងទៅថ្នាក់មុនហើយ» Jaefyនាងរៀនថ្នាក់លើពួកគេមួយថ្នាក់។
Daebin:«សំណាងហើយដែលយើងរៀនជាប់គ្នាតែបើបានរៀនជាមួយគ្នាមិនដឹងល្អយ៉ាង ណា...ហ៊ើយគួរអោយចង់យំណាស់!»
Stacy:«ស្អីគ្រាន់មិនបានរៀនជាមួយគ្នាយំដេស?»
Daebin:«អឺ!យើងក៏ចេះខ្លាចអ្នកប្លែកមុខដែលណា» daebinធ្វើកាយវិការអៀនប្រៀន។
Stacy:«ខ្ពើមណាស់ដល់ថ្នាក់ឯងហើយចូលទៅថ្នាក់យើងជាប់នេះទេ»
Daebin:«អឺទៅហើយជួបគ្នាពេលចេញលេង»

My boyfriend is an idol Where stories live. Discover now