ភាគទី13: គម្រាម

769 45 0
                                    

   '' អ្អាយ៎យយ! អាក្មេងឆ្កួត '' ជុងយៀន ស្រែកដូចគេចាក់ក ពេលក្មេងនេះរុញនាងឲ្យដួលលើសាឡុង ហើយឡើងទ្រោបពី លើនាងវាយថ្ពាល់នាងមិនដកដៃ។

   ផ្លាច់! ផ្លាច់! ផ្លាច់!

   '' យើងនឹងឲ្យនាងស្គាល់យើងច្បាស់ថាយើងជាអ្នកណា ''

   ផ្លាច់! ផ្លាច់! ផ្លាច់!

   ថ្ពាល់របស់ជុងយៀនពោពេញទៅដោយស្នាម នាងមិនអាចវាយបកទៅគេវិញ គេឡើងទ្រោបពីលើនាង រកតែនាងតទល់វិញមិនបាន បានតែដេកឲ្យគេវាយមិនដកដៃ គែមមាត់ចាប់ផ្តើមហូរឈាម ថ្ពាល់ទាំងសងខាងពោពេញដោយម្រាមដៃក្រហមងាំង សក់ក្បាលរញ៉េរញ៉ៃអស់។

   ថេយ៉ុងសម្លឹងមើលរាងតូចដែលវាយនាងមិនដកដៃ គេមិនបានឃាត់ដូចលើកមុន មានតែបណ្តោយតាមចិត្តរាងតូច លើកនេះគេមិនហ៊ានជាមួយរាងតូចទៀតទេ មើលចុះនាងជាស្រីផងវាយនាងចង់ស្លាប់ បើសិនជាគេចូលទៅឃាត់លើកនេះទៀត អ្នកដែលដេកពេទ្យអាចជាគេ ហើយគេអាចត្រូវជុងសុំបែកឈប់អត់ ទោសឲ្យដូចលើកមុនទៀតច្បាស់ណាស់។

   '''អ្អាយ៎យយ! លែងយើង លែងយើងអាក្មេងឆ្កួត '' សំឡេងនាងនៅតែបន្លឺឡើង ជុងគុកនៅតែទ្រោបពីលើនាងដដែល គេគុំនឹងនាងយូរហើយ ថ្ងៃនេះសុំប្រលះស្រី ចង្រៃនេះចោលម្តង ដោយសារតែនាង ទើបគេនឹងនាយបែកគ្នាលើកមុន។

   ផ្លាច់! ផ្លាច់! ផ្លាច់!

   '' ឆាប់ចេញពីទីនេះទៅ ចង់នាងយករឿងយើងវាយនាងទៅប្រាប់គេក៏សុំ អញ្ជើញ តែបើហ៊ានតែនាងនិយាយ យើងនឹងឲ្យគេទៅសម្លាប់នាងចោលតែម្តង កុំគិតថាយើងនិយាយលេងនោះ មនុស្ស យើងហ៊ាននិយាយគឺហ៊ានធ្វើ ហើយឈប់មករញ៉េរញ៉ៃជាមួយប្តីយើងទៀត បើមិន
ចឹងនាងឯងស្លាប់ ''

ជុងគុកចុះពីលើនាងវិញ គេយកទឹកអាកុលមកបាញ់សម្អាតដៃដែលប្រលាក់ឈាមរបស់នាង គេជូតវាចេញទាំងខ្ពើមរអើម ឈាមស្រីថោកទាបដូចនាង គេមិនចង់ប្រលាក់ជាប់ពាក់ព័ន្ធនាំតែចង្រៃដល់ខ្លួនទេ។

   '' ហ្អឹកៗ ឯង!! '' ជុងយៀន ញ័រខ្លួនទទ្រឺក ដៃខំខ្ទប់ថ្ពាល់ទាំងសងខាងក្រោកសឹងតែមិនរួចដើរចេញពីទីនេះទៅទាំងអាម៉ាស់ លើកក្រោយលែងហ៊ានទៀតហើយ ចង់សងសឹកក៏មិនបាន មិញនេះអាក្មេងនោះវាយនាងជិត20ដៃហើយ ចៅហ្វាយនាងមិនព្រមជួយឃាត់ ថែមទាំងសម្លក់មុខរបស់នាងពេលចេញមកទៀត ដូច្នេះថ្ងៃ ក្រោយឈប់មករវល់រឿងពួកគេទៀត ហើយ សុំខ្លាច។

🥀មេរំខាន🥀 (ចប់)Where stories live. Discover now