ភាគទី2: វាយតប់!!

907 75 1
                                    

ព្រឹកថ្ងៃថ្មី

ព្រឹកឡើង ជុងគុកក្រោកធ្វើអាហារដូចដើម ពេលនេះគឺម៉ោង6ព្រឹក ថេយ៉ុងនៅមិនទាន់ក្រោកនូវឡើយទេ ទម្លាប់នាយម៉ោង7អីហ្នឹងទើបនាយក្រោក។

ធ្វើអាហាររួចរាល់ ក៏ដល់ម៉ោង7ល្មម គេឡើងបំណងទៅដាស់នាយ ប៉ុន្តែជួនជានាយក្រោកចុះមកខាងល្មម។

'' បងសម្លាញ់! មកញ៉ាំអាហារពេលព្រឹកជា មួយគ្នាសិនមក '' ជុងគុក ដើរទៅអូសដៃនាយមានបំណងឲ្យអង្គុយលើតុ តែនាយបែរជាកន្ទ្រាក់ដើមដៃគេទៅវិញ។

'' ហេតុមិនដាស់បង ថ្ងៃនេះបងមានប្រជុំសំខាន់ផង ទុកឲ្យបងគេងត្រមួកទៅកើត ''

'' គឺ..អូនឃើញយប់មិញបងហត់ ទើបព្រឹកឡើងអូនមិនចង់រំខានបង ចង់ឲ្យបងគេងឲ្យឆ្អែត '' ដោយសារយប់មិញនាយរាងម៉ួមៅ ទើបព្រឹកឡើងមិនចង់រំខាន។

'' ហ៊ើយ! បើសិនការងារបងខូចខាត គ្រប់ យ៉ាងមកពីអូន ''

'' ពេលនេះមិនទាន់ហួសពេលឯណា បងញ៉ាំបាយសិនទៅ កុំឲ្យឃ្លាន '' គេនៅ តែទទូចចង់ឲ្យនាយញ៉ាំ ញ៉ាំអាហារពេលព្រឹកធ្វើឲ្យអារម្មណ៍ស្រស់ស្រាយទៅតាមហ្នឹងដែរ។

'' បងមិនឃ្លានទេ ញ៉ាំម្នាក់ឯងទៅ '' ថេ បំណងដើរចេញ តែរាងតូចរត់មកពាំងផ្លូវ៖

'' ញ៉ាំតែបន្តិចសិនទៅណា អូនខំធ្វើឲ្យបងហើយ ញ៉ាំបន្តិចទៅ ញ៉ាំជាមួយអូន '' គេប្រាប់ទៅនាយទាំងចង់យំ ខំធ្វើឲ្យហើយ បែរជាមិនញ៉ាំជាមួយគ្នា អន់ចិត្តណាស់ដឹងទេ??

'' អូនមិនចេះស្តាប់ទេហេ៎ស បងប្រាប់ហើយថាប្រញាប់ កុំធ្វើខ្លួនរំខានមិនចេះស្តាប់ហេតុ ផលបានទេ យល់! '' ពោលហើយ ក៏ដើរចេញបើកឡានសំដៅទៅក្រុមហ៊ុនរបស់ខ្លួន។

'' ហ្អឹកៗ គ្រាន់តែរឿងប៉ុណ្ណឹងសោះ ចាំបាច់ស្រែកឲ្យអូនដែរហេ៎ស? អូនធ្វើខ្លួនរំខានបងដល់ថ្នាក់ហ្នឹងមែនទេ? '' គេអង្គុយលើតុបាយ យកបាយមកញ៉ាំទាំងអួលដើមក ពីមួយថ្ងៃទៅមួយថ្ងៃ គេត្រូវមាត់នាយរហូត បារម្ភក៏ខុស មិនខ្វល់ក៏ថាឲ្យ មិនដឹងត្រូវធ្វើបែបណាអាចឲ្យនាយឈប់ស្តីបន្ទោសឲ្យគេបាន។

***

ម៉ោងថ្ងៃត្រង់ ជុងគុកសម្រេចចិត្តថាធ្វើអាហារឲ្យថេយ៍យកទៅឲ្យក្រុមហ៊ុនផ្ទាល់តែម្តង ព្រឹក មិញនាយមិនបានញ៉ាំផង ពេលនេះអាចជាឃ្លានក៏ថាបាន ព្រោះគេតែងតែរអ៊ូថាអាហារនៅខាងក្រៅមិនត្រូវមាត់ ដូច្នេះទើបគេសម្រេចចិត្តធ្វើយកទៅឲ្យ។

🥀មេរំខាន🥀 (ចប់)Where stories live. Discover now