ភាគទី8: គ្រោះថ្នាក់

1K 54 1
                                    

   ផ្លាច់!!

   ជុងគុករុញខ្លួនថេយ៍ចេញបានសម្រេច នឹងផ្តល់ស្នាមម្រាមដៃលើថ្ពាល់របស់នាយយ៉ាងច្បាស់។

   '' ថោកទាប!! ពួកយើងលែងត្រូវអ្វីជា មួយគ្នាទៀតហើយ ដូច្នេះលោកគ្មានសិទ្ធិអីមកធ្វើបែបហ្នឹងដាក់ខ្ញុំទេ '' គេតបទាំងខឹង ចូលចិត្តណាស់អាគម្រាមគេហ្នឹង បើកាលពីមុនម៉េចមិនគម្រាមឲ្យគេកុំចាក ចេញទៅ ពេលនេះតាំងមកធ្វើខ្លួនគួរឲ្យអាណិតសុំគេត្រូវគ្នាវិញ។

   '' ហេតុអីថាគ្មានសិទ្ធិ? បងជាសង្សារអូន ទេមិនមែនទេ ជាប្តីទៅវិញទេ '' ថេយ៉ុង ក៏មិនចាញ់ ថ្ពាល់ដែលរាងតូចទះគឺឈឺ តែឈឺមិនស្មើរនឹងទ្រូងខាងឆ្វេងឡើយ វាស្រែកទាមទារចង់បានក្មេងប្រុសនៅឈរចំពោះមុខនេះឲ្យបំពេញផ្នែកម្ខាងទៀតចូលគ្នា។

   '' បិទមាត់ វាគ្រាន់ជារឿងពីមុន ពេល នេះចេញពីបន្ទប់ខ្ញុំទៅ បើមិនចឹងទេ ខ្ញុំនឹងស្រែកឲ្យគេជួយ ''

   '' ស្រែកទៅ នឹងឲ្យគេដឹងថា ប្តីប្រពន្ធគេកំពុងចង់ផលិតកូននៅកន្លែងធ្វើការ ស្រែកទៅអូនសម្លាញ់ '' រាងក្រាស់ញោចស្នាម ញញឹមចុងមាត់ សប្បាយចិត្តដែលបានញ៉ោះរាងតូចឲ្យខឹង ពេលជុងខឹងគេ មុខក្រហមងាំង មុខដូចកូនទន្សាយផង ពេលបែបនេះទៀត គ្រឺតណាស់លោកអើយ។

   '' លោកឯង..!!! '' ជុងគុក ចង្អុលមុខនាយទាំងខឹង មើលចុះ និយាយមួយម៉ាត់តវិញដប់មាត់ ប្រុសស្អីមិនដឹងទេ រឹងចេសសម្បើមណាស់ និយាយស្អីមិនចេះខ្មាស់មាត់ ចុះបើគេឮគិតយ៉ាងម៉េច។

   '' ខ្ញុំទៅជាមួយលោកក៏បាន សមចិត្តហើយឬនៅ? '' គ្មានជំរើស មានតែធ្វើតាមនាយនិយាយ មនុស្សនាយនេះណា សាកតែហ៊ានប្រឆាំងសម្តី អាចនាំរឿងដាក់ខ្លួនឯងបាន។

   '' សឺតត! តោះទៅ '' មុននឹងចេញទៅ គេមិនភ្លេចឆ្មក់ថើបថ្ពាល់រាងតូចមួយខ្សឺត ដែរធ្វើឲ្យជុងសម្លក់មុខចង់ជ្រុះគ្រាប់ ភ្នែក។

    ពួកគេចាកចេញពីក្រុមហ៊ុនឆ្លងកាត់ក្រសែភ្នែកជាច្រើន មិនចម្លែកទេដែលនរណាក៏សម្លឹងមើលពួកគេ ដោយសារតែនេះជាលើកទីមួយហើយដែលគេបាន ឃើញរូបថេយ៉ុងពិត រាល់ដងឮតែឈ្មោះនឹងឃើញមុខតាមទូរទស្សន៍។

🥀មេរំខាន🥀 (ចប់)Where stories live. Discover now