ភាគ 01 : ឯងដឹងខ្លួនថាកំពុងសួរអ្នកណាទេអាល្អិត?

5.2K 167 6
                                    

ផ្ដើមរឿង

យើងនឹងធ្វើឲ្យឯងចុះចាញ់យើងឲ្យបានអាក្មេងតូច
យើងនឹងធ្វើឲ្យឯងស្រឡាញ់យើងព្រមជាមួុយយើង
ដោយគ្មានលក្ខខណ្ឌ ។

បងឈ្នះហើយ ឈ្នះគ្រប់យ៉ាងដែលបងចង់បាន
គីម ថេហ្យុងបងឈ្នះហើយ។ហេតុអ្វីឈ្នះហើយក៏ចាកចេញ ??

............

រាងខ្ពស់ស្រឡះរបស់សង្ហារ បបូរស្ដើងសិចសុី មាឌធំមាំ ច្រមុះស្រួុច ទឹកមុខកាចមាំ ផ្ទៃមុខមើលទៅសង្ហារគ្មានកន្លែងណាអោយរិះគន់បាន ពាក់អាវគ្រស៍ពណ៍ខ្មៅដើរនាំមុខកូនចៅមាឌមាំបីបួុននាក់ដើម្បីការពារគេដែលទើបមកកូរ៉េបន្ទាប់ពីលែងមកអស់ពេលជិតដប់ឆ្នាំជាងដំណើរហ្វាហាប់ដើរសំដៅទៅឡាដែលគេបានចតចាំបើកឡានរួចជាស្រេច គីម ថេហ្យុងដែល
មានឈ្មោះហៅក្រៅថា វី

ម៉ាហ្វៀកូនកូរ៉េដែលមានឈ្មោះល្បីអ្នកណាក៏កោត
ខ្លាចអំណាច់ម៉ាហ្វៀវ័យក្មេងរូបនេះដែលមានវ័យទើបតែ23ឆ្នាំប៉ុណ្ណោះតែលើកដៃសម្លាប់មនុស្សដែលជំនាស់ចិត្តរបស់គេដោយគ្មានញញើតសត្រូវមកពីណាក៏គេមិនដែលខ្លាចឡើយ

" ចៅហ្វាយបាទ ! តើចង់ទៅណាសិនមុនទៅ

ផ្ទះ?"យ៉ុងហ្គុកដែលមានឈ្មោះហៅក្រៅថាខេត្រូវជាកូនចៅជំនិតរបស់បុរសមាឌមាំចោតសួុរឡើងជាមួុយទឹកមុខរាបស្មើតាមទម្លាប់របស់ចៅហ្វាយកូនចៅមួុយគូរនេះទៅហើយដែលមុខគ្មានរីកបន្ដិចសោះនោះបើនិយាយពីសម្រស់កូនចៅម្នាក់នេះមិនចាញ់ចៅហ្វាយប៉ុន្មានឡើយជាមួុយកម្ពាស់ខ្ពស់មុខមាត់បែបកូនកាត់កូរ៉េជប៉ុនរបស់គេ

" មិនបាច់ទេ យើងចង់សម្រាក " ថេហ្យុងនិយាយ
ហើយបិទភ្នែកលើកដៃមកញីថ្ងាស់ខ្លួុនឯងតិចៗ
បន្ទាប់ពីត្រូវប៉ារបស់គេឲ្យមកគ្រប់គ្រងការងារនៅ
កូរ៉េទាំងអស់ទាំងគេទើបចេញពីប្រជុំធំនៅជប៉ុន
ហើយ.....

" អួុយ.....!! ចង្រៃយ៍អើយ....ឈឺ...."ក្មេងប្រុស
មាឌតូចច្រឡឹងបបូរមាត់ស្ដើងស្អាតពណ៍សុីជម្ពូ
ស្រស់ដូចក្មេងស្រី ថ្ពាល់ប៉ោងៗសរលោងមដ្ឋខៃ ច្រមុះស្រួុចភ្នែកលឹបមើលទៅស្រស់ស្អាតបែបកូនកូរ៉េសម្រស់កាត់ទៅរកម៉ាក់គ្មានខុសឡើងក្មេងស្រីមួុយចំនួុនសុំចុះចាញ់គេដោយគ្មានលក្ខខ័ណ្ឌម្នាក់ស្រែកឡើងដោយការឈឺចាប់ព្រោះត្រូវឡានស៊េរីទំនើបបំផុតជិះមកគៀគេឲ្យដួុលមួុយទំហឹង

បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )Where stories live. Discover now