បំភ្លេចចោលទៅ

1.2K 154 0
                                    

Episode:8

ថ្ងៃថ្មីក៏បានមកដល់ ពន្លឺព្រះអាទិត្យបានជះចាំងមកលើមុខរាងតូច ដែលកំពុងគេងលក់ដោយសារការបញ្ចេញកម្លាំងយប់មិញអោយភ្ញាក់ពីដំណេក

«អូTaeភ្ញាក់ហើយហេ មានឈឺអីទេ»រាងក្រាស់បានដើរចូលមកជាមួយស៊ុប

«ឈឺក្បាលណាស់»គេយកដៃទប់ក្បាលព្រោះវាឈឺ ប្រហែលមកពីថ្នាំហើយ

«ឆាប់ទៅងួតទឹកសិនទៅនេះខ្ញុំបានធ្វើស៊ុបអោយឯងណា» ដោយឃើញTaeមើលទៅអស់កម្លាំងទើបគេចះុទៅធ្វើស៊ុបអោយTae

«អឹមដឹងហើយ អួយ»គេរៀបនឹងឈានជើងដើរទៅបន្ទប់ទឹកស្រាប់តែឈឺផ្នែកខាងក្រោម

«អូ ខ្ញុំភ្លេចសុំទោសណាចាំខ្ញុំជួយ»គេភ្លេចថាយប់មិញមកពីគេទើបTaeឈឺខ្លួនបែបនេះ មិនចាំយូគេក៏បីTaeទៅ

«លោកចេញទៅសិនទៅខ្ញុំចង់សម្អាតខ្លួន»ដោយឃើញJungkookមិនទាន់ចេញប្រហែលចង់ងួតអោយគេហើយមើលទៅ

បន្ទាប់ពីសម្អាតខ្លួនរួចJungkookបានបីTaeមកលើកគ្រែវិញ

«យ៉ាងមិចហើយនៅឈឺដែលទេ»

«គឺធូរជាមុនហើយ»

«នេះញាំ ទៅរសជាតិយ៉ាងមិចដែល»ដោយឃើញTaeញាំដូចមិនទំនងគេក៏សួរបើមិនត្រូវមាត់គេកម្មង់អាហារខាងក្រៅ

«ឆ្ងាញ់ណាស់ ពិននឹងអាចទទួលយកបាន»

«Taeរឿងយប់មិញអោយខ្ញុំទោស»

«មិនមែនកំហុសលោកទេ»

«សុំទោសពិតមែន ចាំខ្ញុំទទួលខុសត្រូវ»ទោះយ៉ាងណាក៏គេជាអ្នកខុសដែល កូនប្រុសធ្វើខុសត្រូវទទួល

« មិនអីទេខ្ញុំជាប្រុសវាមិនខូចខាតអីទេ»

«តែ»

«មិនអីទេរឿងយប់មិញគឺមកពីថ្នាំទេខ្ញុំមានតែអរគុណលោកទៅវិញទេ»

«ឯងច្បាស់ហើយហេថាមិនអី»

«បំភ្លេចចោលទៅ ណាមួយបើគេដឹងថាJeon Jungkookម្ចាស់ក្រុមហ៊ុនលក់ឡានក៏ធំមួយមានទំនាក់ទំនងជាមួយប្រុសដូចគ្នានោះលោកនឹងខូចឈ្មោះដោយសារតែខ្ញុំហើយ»ថាចឹងក៏ត្រូវគេជាអ្នកមានមុខមាត់ក្នុងសង្គមបើមានរឿងអីខូចឈ្មោះជាមិនខាន

ចាញ់ស្នេហ៌លេខាវ័យក្មេងWhere stories live. Discover now