ខ្ញុំជាសង្សារគាត់

1.3K 167 0
                                    

Episode:3

នេះជាថ្ងៃដែលរាងតូចត្រូវចូលធ្វើការនៅក្រុមហ៊ុនលក់ឡានរបស់Jungkook ដែលមានឈ្មោះថា JK Company ហើយបានធ្វើជាលេខាផ្ទល់ខ្លួនរបស់គេទៀតពិតជាសំណាងមែន

«ខិតខំធ្វើការ ណាកូន»រាងចំណាស់

«កូននឹងខិតខំធ្វើការអោយអស់ពីសមត្ថភាព»

«ចឹងកូនឆាប់ចេញទៅ ប្រយ័ត្នទៅមិនទាន់ថ្ងៃដំបូងផង សាឯងក៏អញ្ចឹងឯងប្រញាប់ទៅសាលាទៅ»គាត់ប្រាប់ទៅកូនគាត់ទាំងពីរ

«បាទ/ចា៎»

«មាក់ថែខ្លួនផងពេលកូនមិននៅ»Tae ម៉ាក់គេមិនតបតែគាត់ងក់ក្បាលបញ្ចាក់ហើយក៏ចូលក្នុងផ្ទះបាត់ទៅ

+ក្រុមហ៊ុន

«ស្មាននេះហើយ គេមិនទាន់មកទៀតឫ»រាងក្រាស់រអ៊ូ

«ចៅហ្វាយតិចទៀតគេមកហើយ នេះមិនទាន់លើសច្រើនឯណា»Dengនិយាយសម្រួលគេតែមានឯណាធ្វើអោយរាងក្រាស់ខឹងថែម

«យ៉ាងមិចកាន់ជើង គេណាស់មែនទៅ ទៅធ្វើកូនចៅវាទៅ»ក្តៅចិត្តណាស់យូៗទៅកាន់តែយូៗហើយ(វល់ៗ-,-)

«អត់ទេចៅហ្វាយ ខ្ញុំនិយាយលេងទេ»

[ក្រាក]សម្លេងទ្វាបានពន្លឺឡើង

«ខ្ញុំសុំទោសលោកប្រធានដែលមកយឺត មកពីតាមផ្លូវស្ទះចរាចរណ៌ ហើយទើបតែយឺត2នាទីទេសូមលោកអធ្យាស្រ័យ»ថេនិយាយទាំងដឹងកំហុស

«ថ្ងៃចូលធ្វើដំបូង ឯងមកយឺតបាត់ទៅហើយមិនគោរពពេលវេលា»

«តែទើបតែលើស2នាទីតើ ហើយនៅចាំឡានក្រុងទៀត»លើសតែ2នាទីសោះធ្វើដូចជាលើស1ម៉ោងអញ្ចឹង

«យើងលើកលែងអោយម្តង់ចះុព្រោះគិតថាថ្ងៃដំបូង»យល់ថាអាណិតរាងក្រាស់លើកលែងអោយម្តងចះុ តាមពិតគេមិនចង់ប្តូរលេខាថ្មីទេ ដោយសារតែលេខាចាស់គេប្តូរកន្លែងស្នាក់នៅទើបបានជាគេជាឈប់ភ្លាមៗ

«បាទ អរគុណលោកប្រធានហើយតើតុការងាររបស់ខ្ញុំនៅឯណា»

«តុការងារឯងនៅមុខបន្ទប់នឹងឯងដើរមកអត់ឃើញទេ»JungkookបានអោយDengរៀបចំកន្លែងការងារអោយTaeនៅក្រៅព្រោះគេចូលចិត្តស្ងៀមស្ងាត់

ចាញ់ស្នេហ៌លេខាវ័យក្មេងWhere stories live. Discover now