ភាគទី9: កំហុសអូន

988 61 2
                                    

   ផាំងងងង!!!!

   '' ថេយ៉ុងងងង!!! '' ជុងគុក ត្រូវនាយរុញឲ្យចេញទៅផ្លូវម្ខាង រីឯឡាននោះក៏បើកបុកថេយ៉ុងពើងរាងកាយគេស្ទៀតចេញពីផ្លូវអូសប្រហែលប្រាំម៉ែត្រ។

   '' ហ្អឹកៗៗ ថេយ៍ក្រោកឡើង បងកុំបិទភ្នែក ថេយ៍ឮអូនហៅទេ ក្រោកឡើងមក '' ជុងគុក រត់មកត្រសងកាយរបស់នាយដែលសន្លប់ស្តូកនោះយកមកឱបជាប់ទ្រូង គេយំអង្រួនរាងកាយរបស់នាយខ្លាំងៗ ទឹកភ្នែកហូរដូចទឹកភ្លៀង វាភ្លាមៗពេក ដល់ថ្នាក់គេមិនអាចទទួលយកបានឡើយ។

   '' អ្នកណាក៏បានដែរជួយហៅឡានពេទ្យបន្តិចមក ហ្អឹកៗៗ ថេយ៍បងកុំគេងណា បើកភ្នែកឡើង បន្តិចទៀតឡានពេទ្យមកហើយ ហ្អឹកៗ បងកុំបិទភ្នែក '' មនុស្សរោមនៅជុំវិញនោះនាំគ្នាខលហៅឡានពេទ្យឲ្យមកទទួលថេយ៉ុង នឹងម្ចាស់ឡាននោះក៏មានរបួសដូចជាថេយ៉ុងដែរ។

   '' បើបងហ៊ានតែស្លាប់ អូនមិនអត់ទោសឲ្យបងទេ បងកុំទៅចោលអូន ហ្អឹកៗ បងត្រូវរស់នៅឲ្យអូនរំខានជីវិតបងសិន ថេយ៍ក្រោកឡើង ហ្អឹកៗ អូនបញ្ជាបងឲ្យក្រោក បងត្រូវតែក្រោកឮទេ? '' រំពេចនោះ ឡាន ពេទ្យសង្រ្គោះបន្ទាន់ក៏មកដល់ ក្រុមគ្រូពេទ្យយកគ្រែរុញហើយលើករាងកាយរបស់ថេយ៍ដាក់លើគ្រែរុញ រួចរុញចូលក្នុងឡានដែលមានជុងគុកចាប់ដៃនាយជាប់ចូលទៅជាមួយ។

   មន្ទីរពេទ្យ

   ជុងគុកកំពុងដើរចុះឡើងមុខបន្ទប់ICU រយះពេលជិតមួយម៉ោងហើយគ្រូពេទ្យនៅមិនទាន់ចេញមកទេ គេនៅខាងក្រៅបន់ស្រន់ព្រះជាម្ចាស់នឹងយំដល់ថ្នាក់ហើមភ្នែកអស់ហើយ បារម្ភពីនាយខ្លាចនាយមានគ្រោះថ្នាក់។

   កំហុសមកពីគេ បើគេមិនរឹងចចេសរត់ ចេញពីនាយមិនមើលផ្លូវឆ្វេងស្តាំទេ ពេល នេះនាយក៏មិនត្រូវនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ដែរ គេគួរតែជាអ្នកនៅក្នុងនោះ មិនមែននាយឡើយ ពេលនេះនាយយ៉ាង ម៉េចហើយក៏មិនដឹង ពេលថេយ៍ត្រូវឡានបុកនោះ នាយហូរឈាមច្រើនណាស់ ទោះពេលនេះបានមកដល់ដៃពេទ្យ គេនៅតែមិនសូវទុកចិត្តដដែល។

   ក្រាក..!!!!

   '' លោកគ្រូពេទ្យ សង្សារខ្ញុំគេយ៉ាងម៉េចហើយ គាត់រួចផុតពីគ្រោះថ្នាក់ហើយមែន ទេ? '' ឮសំឡេងបើកទ្វារមកភ្លាម គេរហ័សរត់ទៅចាប់ដៃពេទ្យចំណាស់សួរគាត់ទាំងចង់ដឹងចម្លើយ។

🥀មេរំខាន🥀 (ចប់)Where stories live. Discover now