ភាគទី9: កំហុសអូន

Start from the beginning
                                    

   '' អ្នកជំងឺរួចផុតពីគ្រោះថ្នាក់ហើយ សំណាងហើយដែលយកមកពេទ្យទាន់ កុំអីគេច្បាស់ជាមិនរស់ទេ មួយវិញទៀត អ្នកជំងឺហូរឈាមច្រើនប៉ះពាល់ត្រង់ក្បាលបន្តិច តែកុំបារម្ភអី គេគ្មានគ្រោះ ថ្នាក់ប៉ះពាល់ដល់ក្បាលធ្វើឲ្យភ្លេចការចង ចាំនោះទេ គ្រាន់តែប្រើពេលយូរបន្តិចទម្រាំតែគេដឹងខ្លួន ''

   '' ប្រើពេលយូរប៉ុណ្ណាដែលពេទ្យ ទម្រាំគាត់ដឹងខ្លួនវិញ??? ''

   '' អាស្រ័យលើចិត្តអ្នកជំងឺអាចជន្នះវាបានឬអត់ ខាងយើងនឹងផ្លាស់ប្តូរគេទៅបន្ទប់សម្រាកធម្មតាវិញ ពេទ្យសុំទៅសិនហើយ '' ថាហើយគាត់ក៏ដើរចេញទៅ រីឯជុងគុកក៏ដើរតាមពីក្រោយក្រុមគ្រូពេទ្យដែលរុញរាងកាយរបស់ថេយ៍ចេញទៅនោះ។

   *****

   '' ថេយ៍ហា៎..!!! ឆាប់ដឹងខ្លួនណា អូននៅទីនេះរងចាំបង ពួកយើងនឹងមកដូចដើមវិញ អូនព្រមអត់ទោសឲ្យបងហើយ បើ សិនបងព្រមដឹងខ្លួន ហ្អឹកៗ '' គេចាប់ដៃនាយយកមកកាន់ និយាយរៀបរាប់ទាំងទឹកភ្នែកហូរ។

   '' អូនគួរតែបានគេងនៅលើនេះ មិនមែនបងទេ ហ្អឹកៗៗ ហើយបងក៏មិនគួររត់មករងជំនួសអូនដែរ ទុកឲ្យអូនល្ញីល្ងើស្លាប់ទៅល្អជាង មិនគួរណាឲ្យបងទេដែលត្រូវឡានបុកនោះ ក្រោកឡើងណា អូននឹងរងចាំបង បើពេលនោះអូនយល់ព្រមឆ្លើយថាអត់ទោសឲ្យបង បងក៏មិនជួបរឿងបែបនេះដែរ អូនសុំទោស សុំទោសថេយ៍ ''

   និយាយមកមួយម៉ាត់ ទឹកភ្នែកកាន់តែស្រក់ គេអង្អែលនាយនាយចុះឡើង នឹងថើបមាត់ស្លេកស្លាំងរបស់នាយមួយដង្ហើម មុននឹងដាក់ខ្លួនគេងកើយដើមដៃនាយទាំងមានដាបទឹកភ្នែកនៅលើថ្ពាល់។

   តើសមទេ មនុស្សរឹងចចេសដូចគេ មិនគួរណារួចផុតពីឡាននោះឡើយ អ្នកដែលត្រូវឡានបុកគួរជាគេទៅវិញទេ តែនាយបែរជាល្ងង់ យកជីវិតខ្លួនឯងមករងជំនួសគេ នេះសំណាងហើយដែលនាយមិនកើតអី ចុះបើសិននាយត្រូវស្លាប់ តើឲ្យគេរស់ នៅបែបណា គេមិនទាន់ទាំងបាននិយាយថាសុំទោសនាយផង ហើយនាយស្លាប់ទៅចោលគេនោះ ជីវិតគេច្បាស់ជាត្រូវស្លាប់ទៅនាយមិនខាន។

   បែកពីនាយមួយខែជាងនេះ ជីវិតគេរស់នៅវេតនាខ្លាំងណាស់ទៅហើយ បើ សិនជានាយស្លាប់បាត់ ហើយស្លាប់ដោយ សារគេទៀត គេសុខចិត្តសម្លាប់ខ្លួនឯងទៅតាមនាយ រស់នៅក៏គ្មានប្រយោជន៍ ស្លាប់ទៅជាមួយមនុស្សដែលគេស្រឡាញ់ក៏ប្រសើរជាងឲ្យរស់នៅម្នាក់ឯងទាំងមានវិប្បដិសារីបែបនេះដែរ។

   មួយអាទិត្យក្រោយមក

   ថេយ៉ុងសន្លប់រយះពេលមួយអាទិត្យហើយ ដែលមានជុងគុកចាំមើលថែជូតសម្អាតខ្លួនឲ្យគ្រប់ពេល គេតែងតែហៅនាយឲ្យត្រឡប់មកវិញឲ្យឆាប់រហ័សដឹង ខ្លួន និយាយរឿងរ៉ាវកាលពីមុនដែលមានពេលល្អៗឲ្យគ្នាប្រាប់ទៅនាយគ្រប់ពេល ដើម្បីឲ្យនាយស្តាប់ហើយមានអារម្មណ៍ល្អនឹងឆាប់ដឹងខ្លួនឡើងវិញ។

   '' មួយអាទិត្យហើយណា បងមិនគិតក្រោកមកថើបអូនទេហេ៎ស ទុកឲ្យអូនថើបបងតែម្នាក់ឯងទៅកើត ឆាប់ដឹងខ្លួនណា អូននឹកបង នឹកសំឡេងបង នឹកបងខ្លាំងណាស់ថេយ៍ '' គេកាន់ដៃនាយ និយាយពាក្យបែបនេះសឹងក្លាយជាទម្លាប់ ព្រោះមួយអាទិត្យហើយដែលនាយមិន ទាន់ដឹងខ្លួន។

   ថេយ៍ពិតជាអាក្រក់ខ្លាំងណាស់ ទុកឲ្យគេនិយាយតែម្នាក់ឯង មើលថែជូតសម្អាតខ្លួនឲ្យតែឯង មិនគិតអាណិតគេដែលដេកយំស្រែកហៅឲ្យរហ័សត្រឡប់មកវិញសោះ ឬមួយក៏ស្អប់គេ ទើបមិនចង់ក្រោកមក ធ្វើ ទារុណកម្មគេដោយទង្វើបែបហ្នឹងហេ៎ស គេមិនត្រូវការទេ គេសុខចិត្តឲ្យនាយក្រោកឡើងហើយស្រែកសម្លុតឲ្យគេវិញល្អជាង។

   មិនយូរប៉ុន្មាន ដៃរបស់នាយក៏កម្រើកម្តងបន្តិចៗ ធ្វើឲ្យជុងដែលគេងកើយដៃក៏រហ័សងើបមុខមើលនាយយ៉ាងលឿន។

   '' ថេយ៍!! ទីបំផុតបងដឹងខ្លួនហើយ '' ជុងគុក ត្រេកអរខ្លាំងពេកក៏យំម្តងទៀត គេឱបនាយជាប់ទ្រូង ពិតជានឹករលឹកដល់នាយខ្លាំងណាស់។

   '' អូ៎យយ!! ឈឺ!!! ''
   '' សុំទោសៗ អូនភ្លេចគិតថាបងមាន របួស '' រាងតូចប្រលែងនាយវិញ សប្បាយ ចិត្តពេកចេះដេកសង្កត់នាយទៅកើតដែរ។

   '' នេះ..នេះខ្ញុំនៅទីណាហ្នឹង? '' គេសម្លឹងមើលជុំវិញបន្ទប់ទាំងចម្លែកចិត្ត។

   '' បងនៅមន្ទីរពេទ្យ បងជួបគ្រោះថ្នាក់ ចរាចរណ៍ដោយសារតែជួយអូន បងសន្លប់មួយអាទិត្យហើយដឹងទេ តែពេលនេះបងក្រោកហើយ បងលែងអីហើយណា '' រាងតូចចាប់ដៃនាយទាំងញញឹម ទីបំផុតនាយដឹងខ្លួនមករកគេវិញហើយ។

   '' ចុះឯងជាអ្នកណា? ហេតុអីហៅយើងបែបសិទ្ធស្នាលបែបនេះ? ពួកយើងស្គាល់ គ្នាដែរទេ? '' ទឹកមុខរីកដូចគ្រាប់ជីមិញនេះ ប្រែជារលីងរលោងម្តងទៀត នាយសួរគេបែបនេះ ឬ មួយមិនចាំគេទេ វាអាចទៅ រួចដែរហេ៎ស ដែលនាយបាត់ការចងចាំនោះ????

#ថេយ៍ស៊ី

🥀មេរំខាន🥀 (ចប់)Where stories live. Discover now