ភាគទី4: បែកបាក់!!

988 68 1
                                    

   ថេយ៉ុងទះថ្ពាល់រាងតូចដល់ទៅពីរដៃ ធ្វើឲ្យរាងតូចដួលផ្គាប់មុខនឹងឥដ្ឋ។

   '' បងមិនគិតថាអូនជាមនុស្សបែបហ្នឹងសោះ ធ្វើខុសមិនចេះទទួលខុសត្រូវ នៅឆ្លៀតនិយាយសម្តីអាក្រក់ដាក់នាងទៀត អូនជាមនុស្សអាត្មា និយមខ្លាំងណាស់ជុង បងមិនគួរណាក្លាយជាសង្សារនឹងអូនទេកន្លងមក ''

   គេមិនបានគិតថាគេបានជ្រុលដៃទះរាងតូចឡើយ ពេលនេះគេកំពុងតែខឹង កំហឹងគ្រប់ដណ្តប់ខ្លួនឯងអស់ ហ៊ានធ្វើអ្វីដែលគេមិនធ្លាប់ធ្វើកាលពីមុនមក ព្រោះតែកំហឹងនេះហើយ។

   '' បងទះអូន ទះអូនដោយសារតែនាងស្រីថោកទាបនោះហេ៎ស? កន្លងមកបងមិនដែលធ្វើបែបហ្នឹងដាក់អូនទេ ពេលនេះបងប្រែហើយ ហ្អឹកៗ បងហ៊ានស្រែកឲ្យអូន បងហ៊ានវាយអូនទាំងអូនមិនបានខុស ពីមុនបងមិនមែនជាមនុស្សបែបនេះទេ បងមើលថែយកចិត្តទុកដាក់នឹងអូនណាស់ ពេលនេះហេតុអីក៏បងហ៊ានទះអូន? ''

   គេងើបឡើងស្រែកតវ៉ារកយុទ្ធតិធម៍ឲ្យខ្លួនឯង មិនដឹងថាគេធ្វើនេះខុសអី បាននាយហ៊ានវាយគេ គ្រាន់តែគេហៅនាងស្រីលេខាថាជាស្រីចង្រៃសោះ នាយក៏ហ៊ានវាយគេដល់ទៅពីរដៃ មិនតិចឯណា ពីរដៃធ្វើឲ្យគេហូរឈាមតាមគែមមាត់ ក្បាលក៏បែក មាត់ក៏ហូរឈាម ចិត្តនឹងបេះដូងក៏ឈឺ ឈឺក្នុងពេលតែមួយ។

   '' អូនដឹងទេ? មួយរយះក្រោយនេះអូនធ្វើខ្លួនគួរឲ្យធុញខ្លាំងណាស់ រំខានបងមិនឈប់ ធ្វើខ្លួនរញ៉រញ៉ៃរហូត បងកំពុងតែមមារញឹកនឹងការងារជាខ្លាំង តែអូនតែងតែរំខានបងគ្រប់ពេល បងហត់ណាស់ដឹងទេ ពីមុនអូនមិនមែនបែបនេះទេ បើបងដឹងថាថ្ងៃនេះអូនជាមនុស្សបែបនេះ បងមិនចង់ស្គាល់អូនល្អជាង ''

   '' ហ្អឹកៗ អូនធ្វើខ្លួនគួរឲ្យធុញហ្ន៎ គ្រាន់តែបារម្ភពីបង សួរសុខទុកដល់បង ធ្វើអាហារឲ្យបងញ៉ាំ ទៅរកបងនៅកន្លែងធ្វើការ គ្រាន់តែចង់ឲ្យបងជូនអូនដើរលេងខ្លះ ហ្នឹងមែនទេដែលបងធុញអូននោះ អូនស្រឡាញ់បង បើអូនមិនស្រឡាញ់ អូនមិនធ្វើបែបហ្នឹងទេ ហ្អឹកៗ ការបារម្ភដែលអូនធ្វើលើបង បងបែរជាគិតថាអូនគួរឲ្យធុញ ថាអូនធ្វើខ្លួនរំខានទៅវិញ អូនត្រូវធ្វើខ្លួនបែបណាទើបឲ្យបងសមចិត្ត ធ្វើព្រងើយនឹងបងមែនទេ មិនខ្វល់ថាបងស្លាប់ឬរស់មែន ទេទើបបងគិតថាល្អ? ''

🥀មេរំខាន🥀 (ចប់)Where stories live. Discover now