ភាគទី3: ស្តីបន្ទោស

883 66 0
                                    

'' ហឹស! លើសពីនេះក៏បងហ៊ាន លើក ក្រោយបើអូនហ៊ានតែធ្វើរឿងបែបនេះនៅក្នុងក្រុមហ៊ុនបងទៀត បងនឹងមិនលើកលែងឲ្យអូនជាដាច់ខាត បើសិននាងមានរឿងអីធ្ងន់ធ្ងរ ទៅ ដល់ផ្ទះវិញអូននឹងដឹងគ្នាជាមួយបងហើយ '' ថាបានតែត្រឹមនេះ គេក៏ជួយគ្រានាងឲ្យងើបឡើងដើម្បីជូននាងទៅមន្ទីរពេទ្យពិនិត្យមើលរបួស។

'' អូ៎យយយ! ខ្ញុំឈឺណាស់ចៅហ្វាយ '' មុននឹងដើរចេញពីទីនេះ នាងក៏មិនភ្លេចងាកមកញញឹមឌឺដាក់រាងតូចដែរ ត្រូវឈឺខ្លួនមែនពិត តែក៏អាចចាត់ការសត្រូវរបស់ខ្លួនឲ្យចាញ់ល្បិចបានដែរ។

'' ហ្អឹកៗ ហេតុអីទៅ អូនក៏ឈឺ ហេតុអីមិនខ្វល់ពីអូន ទៅខ្វល់ជាមួយនាងដែលចង់ដណ្តើមបងចេញពីអូនធ្វើអី ហ្អឹកៗ '' ជុងគុក ទន់ជង្គង់ដួល ឈឺចិត្តស្ទើរនឹងស្លាប់ សង្សារគេបែរជាចាញ់ល្បិចស្រីម្នាក់នោះ ទុកគេឲ្យហូរឈាមមិនខ្វល់ខ្វាយសួរនាំថាគេឈឺឬអត់ បែរជាទៅចាប់ អារម្មណ៍អ្នកដទៃដែលមិនមែនជាគេ។

គេដើរអូសជើងចេញពីបន្ទប់ ទាំងក្បាលមានហូរឈាម វាចេះតែហូរមកយ៉ាងច្រើន តែគេមិន បានឈឺទេ បេះដូងគេទៅវិញទេដែលឈឺ ឈឺ ខ្លាំងព្រោះតែនាយ ពីមួយថ្ងៃទៅមួយថ្ងៃ នាយកាន់តែប្លែក ផ្លាស់ប្ដូរមិនមែនជាថេយ៉ុងរបស់គេកាលពីមុនឡើយ នាយប្តូរហើយ ប្តូរពីសុភាព បុរសប្រែក្លាយជាបិសាច។

***

យប់ឡើង ថេយ៉ុងក៏បានមកដល់ក្នុងផ្ទះ ភ្នែកគេសម្លឹងរកមើលរាងតូចនៅជាន់ក្រោម តែរកមិនឃើញ ទើបគេឡើងសំដៅទៅលើបន្ទប់។

ក្រាក..!!!!

'' ចន ជុងគុក!! '' បើកទ្វារចូលមក គេស្រែកចង់ដាច់ក្រឡើត គេចូលទៅទាញដៃរាងតូចដែលកំពុងតែគេងបែរខ្នងឲ្យងើបឡើងមួយកម្លាំងដៃ។

'' អូ៎យយ!!! អូនឈឺថេយ៍ លែង!!! '' ជុងគុក ចាប់ផ្តើមរលីងរលោង មកដល់ក៏ចូលមករករឿងភ្លាម។

'' ធ្វើស្អីមានដឹងខ្លួនទេ ពេលនេះនាងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយអាទិត្យក៏ ដោយសារតែអូន ''

'' ឲ្យសមមុខនាងទៅ បងមិនបាច់ភ័យថាគ្មានលេខាទេ ចាំអូនធ្វើជំនួសនាងក៏បាន អូនក៏អាចធ្វើការឲ្យក្រុមហ៊ុនបងដែរតើ ទោះនាងស្លាប់ទៀត ក្រុមហ៊ុនបងក៏មិនខ្វះបុគ្គលិកមកជំនួសនាងទេ បងកុំបារម្ភអី ''

🥀មេរំខាន🥀 (ចប់)Where stories live. Discover now