Episode 01

3 0 0
                                    


          ផ្ទៃមេឃដែលស្រឡះពេលនេះប្រែជាងងឹត ហើយមិនប៉ុន្មាននាទីក្រោយភ្លៀងក៏បង្អុរមកដូចជាគេចាក់ទឹក ។  សិស្សសាលាដែលទើបនឹងចេញពីរៀនហើយរត់សំដៅមករកចំណតឡានក្រុងដើម្បីរង់ចាំឡានក្រុងត្រឡប់ទៅផ្ទះ កំឡុងពេលដែលរង់ចាំក៏មានសិស្សប្រមាណ20នាក់ប្រឹងប្រញៀតគ្នាដើម្បីគេចពីតំណក់ទឹកភ្លៀង

" ashhhh " Muri  ភ្លាត់មាត់នៅពេលដែលនរណាម្នាក់រុញនាងឲ្យដួលអុកគូទ

" Muri ... Muri យ៉ាងម៉េចហើយ ឆាប់ក្រោកឡើងមក "

" ហេតុអីក៏ចាំបាច់ធ្វើបែបនេះដែរ? ឃើញទេមិត្តខ្ញុំទទឹកអស់ហើយ "  Binna ស្រែកទៅអ្នកដែលធ្វើឲ្យមិត្តរបស់នាងទទឹក

" យើងគ្មានចេតនាទេ គឺមិត្តរបស់នាងសស្លាក់សស្លើកខ្លួនឯង " Daeun និយាយហើយក៏ពេបមាត់សម្លឹងមើល Muri ដោយការសមចិត្ត

" នាងរុញមិត្តខ្ញុំដួលហើយនៅមកជេរមិត្តខ្ញុំទៀត "

" Binna បានហើយ ! " Jungkook ដែលជាមិត្តហាម ហើយក៏ងាកមកចាប់អារម្មណ៍ Muri ដែលទទឹកជោកបាត់ទៅហើយ ទើបប្រញាប់ដោះអាវក្រៅរបស់ខ្លួនឲ្យ Muri

" ពាក់ទៅ Muri "

" អរគុណហើយ "

" ពួកយើងទទឹកជោកបែបនេះច្បាស់ជាគេមិនឲ្យជិះឡានក្រុងនោះទេ " Binna និយាយហើយសម្លឹងទៅមើលពួកមនុស្សឈ្នានីសដែលចូលចិត្តធ្វើបាន Muri

" បើចឹងចាំខ្ញុំ call ឲ្យអ្នកបើកឡានមកទទួលខ្ញុំវិញ "

Gu Muri,Kang Binna, Jeon Jungkook
ពួកគេទាំងបីនាក់គឺមិត្តភក្តិនិងគ្នា ។ Binna និង Jungkook ស្គាល់គ្នាតាំងពីក្មេងហើយអ្នកទាំងពីរជាមិត្តនឹង Muri នៅពេលដែល Muri ផ្លាស់មកនៅសេអ៊ូលកាលពី 1ឆ្នាំមុន ។ ទោះបីទើបនឹងស្គាល់ Muri តែអ្នកទាំងពីរស្រឡាញ់នឹងការពារមាលតីម្នាក់នេះខ្លាំងណាស់ ជាពិសេសគឺអ្នកកម្លោះយើងដែលការពាររហូតធ្វើឲ្យអ្នកដទៃច្រឡំថាជាសង្សាររបស់មាលតីទៅហើយ ។

       អ្នកទាំងបីឈររង់ចាំប្រហែលជា15នាទីទើបអ្នកបើកឡានរបស់ Jungkook មកដល់ ហើយអ្នកទាំងបីក៏រត់ទៅរកឡាន

" ជូន Muri ទៅផ្ទះសិនអ៊ំ Sung "

" បាទអ្នកប្រុសតូច ! "

ឡានក៏បើកចេញទៅ នៅតាមផ្លូវ Muri ក៏ចាប់ផ្ដើមមានអារម្មណ៍មិនស្រួលខ្លួនដូចជារកគ្រុនផ្ដាសាយ

" កើតអីឬអត់ឯង? "

" ខ្ញុំមិនអីទេ "

បន្ទាប់មកឡានក៏មកឈប់នៅមុខផ្ទះរបស់ Muri ហើយនាងតូចក៏លាមិត្តរបស់នាងចូលទៅក្នុងផ្ទះ

____________________

       ជារៀងរាល់ថ្ងៃនៅពេលយប់ បន្ទាប់ពីធ្វើកិច្ចការរបស់សាលាហើយ Muri និង មិត្តរបស់គេតែងតែ Video call និយាយគ្នាមុនហ្នឹងចូលគេង ប៉ុន្តែថ្ងៃនេះ Muri មិនអាចធ្វើនៅធ្វើកិច្ចការបានព្រោះនាងឈឺដោយសារត្រូវភ្លៀងកាលពីថ្ងៃត្រង់ ......

" Muri យ៉ាងម៉េចហើយ? " Jungkook សួរតាម video call

" ខ្ញុំមិនអីទេ គ្រាន់តែក្ដៅខ្លួនបន្តិចប៉ុណ្ណោះ "

" ថ្ងៃស្អែកបើទៅរៀនមិនកើត ចាំខ្ញុំដាក់ច្បាប់ឲ្យ "

" មិនអីទេ ថ្ងៃស្អែកគ្រាន់បើវិញហើយ "

" នែ៎!! អ្នកប្រុសតូច Jungkook-ahhh ពេលយើងឈឺដូចមិនឃើញបារម្ភយើងដូចបារម្ភ Muri សោះ " Binna និយាយហើយពេបមាត់

" ឯងមាន oppa របស់ឯងបារម្ភហើយយើងក៏មិនចាំបាច់បារម្ភនាំខាតពេលដែរ ត្រូវទេ Muri ? "

" ..... " Muri មិននិយាយអីបានតែសើចគ្រប់ពេលដែល Binna និង Jungkook ឈ្លោះគ្នា

ក្រោយពីនិយាយលេងសើចសប្បាយហើយក៏និយាយ  Goodnight គ្នាមុននឹងបិទ Video call គេង ?

      មាលតី Muri រៀបនឹងគេងស្រាប់តែទូរស័ព្ទរបស់នាងមានគេ call ចូលមក ។ មាលតីក៏យកទូរស័ព្ទមកមើលហើយស្នាមញញឹមលើមុខក៏មានឡើង

[             ]

"             "

[            ]

"            "

[ Goodnight Muri ]

" Yes, goodnight "


 
                 To be continue



ជម្រើសស្នេហាWhere stories live. Discover now