ភាគបញ្ចប់ : ផលិតកូន!!!

Start from the beginning
                                        

" មួយទៀត..ប្រុសៗរៀបចំខ្លួនឲ្យសង្ហារៗមកភ្ញៀវនឹងបានពេញចិត្តប៉ុន្តែកុំលើសពេកខ្ញុំមិនចូលចិត្តហើយត្រូវយកចិត្តទុកដាក់លើការងារឲ្យល្អផង " និយាយចបហើយក៏ឲ្យពួកគេបំបែកគ្នាទៅធ្វើការរៀងខ្លួនវិញរួចក៏ងាកមកញញឹមដាក់ជុងហ្គុកយ៉ាងស្រស់ខុសពីនាយដែលធ្វើស្អុយៗដូចជាមិនពេញចិត្តលើអ្វីមួយ

" ថី? មិនពេញចិត្តនឹងវិន័យមួយនេះ? "

" អូនលំអៀង "

" លំអៀងយ៉ាងម៉េច? "

" គឺមិនឲ្យស្រីៗតែងខ្លួនស្អាតៗប៉ុន្តែបើប្រុសៗវិញអូនមិនហាមនោះទេ " និយាយបែបអន់ចិត្តជាមួយនឹងនាយតូចមុខវិញមិនបាច់មើលទេមិនរីកសោះដោយសារតែថេយ៉ុងលំអៀងពេក ><

" អូនមិនបានហាមទេគឺគ្រាន់តែកុំឲ្យពួកនាងតែងលើសពេកមើលមុខម្នាក់ៗចុះក្រាស់ៗសម្បើមណាស់ក្រាស់ជាងផ្លូវថ្នល់ទៅទៀត "

" ចុះប្រុសៗហេតុអ្វីក៏មិនថាផង? ឬក៏អូនចង់អង្គុយសម្លឹងមើលប្រុសសង្ហារៗដែលកំពុងធ្វើការមែនទេ? អូននេះលំអៀងណាស់..បងក៏មិនចូលចិត្តដែរពេលអូនទៅសម្លឹងមើលប្រុសផ្សេង " នេះបង្ហាញអាការៈប្រច័ណ្ទហើយតើស្មានតែថាឲ្យគេលំអៀងដោយសារតែមិនបានមើលស្រីស្អាតៗតាមពិតប្រច័ណ្ទនឹងខ្លួនសោះ ។

" មើលទៅមានទៅខាតអី "

" ហាមបងមិនឲ្យមើលស្រីប៉ុន្តែអូនមិនហាមខ្លួនឯងដែរទេឬ? បងមិនឲ្យអូនមើលប្រុសណានោះទេមើលតែបងម្នាក់បានហើយ " និយាយហើយក៏ចាប់ទាញមុខរបស់នាយតូចមកបែរឲ្យមើលមុខរបស់គេគ្មានឲ្យមើលទៅណាទេមើលតែគេមួយបានហើយហាមហើយហាមទៀតមិនស្ដាប់ទេប៉ុន្តែបើគេសាកសម្លឹងស្រីវិញមើសមិនស្ដីឲ្យឈរជេរទេសនាឲ្យមួយថ្ងៃនឹងមិនអស់ផងដល់គេងលក់ទៀតស្អែកឡើងស្ដីបន្តទៀត ><
ថេយ៉ុងក៏ផ្គើនរួចងាកមុខទៅម្ខាងទៀតសម្លឹងទៅមើលអ្វីផ្សេងហើយធ្វើបើកភ្នែកធំៗដូចជាកំពុងមើលរបស់ល្អអញ្ចឹងទាំងដែលមុនៗមិនដែលចេះបែបនឹងផង ។

" អូនសម្លឹងមើលអី? "

" ជុៗៗ..សាច់ដុំធំៗដល់ហើយ " ងាកទៅមើលបុគ្គលិកប្រុសម្នាក់ដែលដោះអាវនិងលើករបស់ធ្ងន់ៗឡើងទៅជាន់ខាងលើនាយតូចធ្វើដូចជាចាប់អារម្មណ៏ណាស់អញ្ចឹងក៏មកពីចង់ផ្គើនប្ដីដែលពូកែងក់ងរនេះឯងចាំមើលគេញ៉ោះម្ដងរាល់ដងចូលចិត្តណាស់ខាងញ៉ោះខ្លួននឹងពេលនេះគេញ៉ោះម្ដងឲ្យស្មើភាពគ្នា ><
លឺបែបនេះជុងហ្គុកក៏ងាកទៅតាមភ្នែករបស់ថេយ៉ុងចំហរមាត់ហួសចិត្តនេះហ៊ានសម្លឹងសាច់ដុំប្រុសផ្សេងនៅមុខគេផង? បែបចង់មានរឿងជាមួយគេហើយមើលទៅបានធ្វើចរឹកអញ្ចឹងចង់ងើបមិនរួចពីគ្រែមែនទេ?

✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )Where stories live. Discover now