PART 19 : របស់ដែលគីមថេយ៉ុងស្រលាញ់

Start from the beginning
                                        

" ហឹមម..ឯងក្រោកយូរហើយ? " នាយតូចបើកភ្នែកសន្សឹមៗហើយបែរខ្លួនមករកជុងហ្គុកជាមួយនឹងសំណួរផងដែរដៃក៏លើកអោបវិញដូចគ្នាអាចបង្ហាញបានហើយថាពេលនេះពួកគេពិតជាស្រលាញ់ពិតមែនច្បាស់លាស់ទៀតផង ។

" ឈប់ហៅបងបែបនេះទៀតទៅ "

" ឲ្យហៅយ៉ាងម៉េច? ហៅថាបងសម្លាញ់ឬក៏ប្ដីសម្លាញ់? បែបណាទៅប្រាប់មក " ធ្វើជាចងចិញ្ចើមសួរបកវិញតើឲ្យហៅថាម៉េច? បើអាចប្រាប់គេតែម្ដងមកក៏បានដែរងាយស្រួលហៅបានត្រឹមត្រូវនោះអីបើមិនប្រាប់ខ្លាចមិនត្រូវចិត្តទៀតមកងក់ងរដាក់គេនឹងមិនលួងទេគឺដាក់ថែមហើយ ><

" បែបណាក៏បានហៅប្ដីសម្លាញ់កាន់តែពិរោះ "

" ឆឺសស..ក៏បានតាមចិត្តប្ដីសម្លាញ់ទៅចុះ " នាយតូចយល់ព្រមនិងថែមទាំងច្បិចថ្ពាល់របស់នាយលេងៗតិចៗទៀតផងពេលព្រឹកនេះមើលទៅមានក្ដីសុខដល់ហើយឃើញតែស្នាមញញឹមទេគ្មានស្រែកឈ្លោះគ្នាទៀតឡើយ ( ខ្ញុំចាណែន )
បន្ទាប់មកទៀតពួកគេក៏នាំគ្នាសម្អាតខ្លួនប្រាណចេញយប់មិញអស់កម្លាំងណាស់ក៏ស្អិតខ្លួនដែរដោយមានជុងហ្គុកជាអ្នកលើកបីថេយ៉ុងចុះពីលើគ្រែរួចដើរចូលទៅក្នុងបន្ទប់ទឹកងូតទឹកជាមួយគ្នា ។

#សណ្ឋាគារគីម
មកមើលក្នុងសណ្ឋាគារវិញម្ដងជុងហ្គុកមកធ្វើការតាមធម្មតាមកពិនិត្យមើលភ្ញៀវនិងទិន្នន័យផ្សេងទៀតក្រែងត្រូវការអ្វីបន្ថែមបើមានរឿងអ្វីគេអាចនឹងជួយចាត់ចែងបានទាន់ពេលវេលា ។ បើថេយ៉ុងវិញពេលនេះគឺនៅត្រួតពិនិត្យមើលដូចគ្នាពួកគេនៅមើលការងារផ្សេងគ្នាទើបមិនបានជួបមុខគ្នារហូតដល់ពេលសម្រាកសម្រាប់ញាំបាយថ្ងៃត្រង់ទើបមករកអ្វីញាំជុំគ្នា >< ជុងហ្គុកក៏ដើរមករកអ្វីញាំជាមួយលេខាព្រោះនៅមានឯកសារដើម្បីចុះហត្ថលេខាក៏ជ្រុលមកជាមួយគ្នាតែម្ដងទៅ ។

" លោកប្រធានរកមើលអ្វីដែរ " នាងសួរទៅនាយព្រោះឃើញងាកចុះឡើងរហូតទើបមិនអស់ចិត្តចង់ដឹងពេកកីសួរតែម្ដងទៅប៉ុន្តែនាយមិនបានឆ្លើយទេគឺក្រវីក្បាលញញឹមតបមកវិញ ~,~ មួយសន្ទុះនាយតូចក៏ដើរមកដែរងាកមកឃើញជុងហ្គុកនៅជាមួយស្រីលេខាម្នាក់នឹងទៀតហើយក៏ក្ដៅចិត្តភ្លាមៗទោះនាយមិនបានស្និតប៉ុន្តែនឹងព្យាយាមចូលក្បែររហូត
** ផាំង ** សម្លេងគោះតុបន្លឺឡើងមួយទំហឹងបុគ្គលិកនៅក្បែរនឹងក៏ងាកមកសម្លឹងមើលព្រមៗគ្នាធ្វើឲ្យជុងហ្គុកឡើងភ្ញាក់ព្រលឹងរត់ចេញពីអស់ហើយ ។

" មកញាំបាយម៉េចមិនហៅអូន? " នាយតូចដាក់ខ្លួនអង្គុយនៅលើភ្លៅរបស់ជុងហ្គុកថែមទាំងអោបករសួរនាំបែបចរឹកញិញក់ទៀតផងក៏ចង់បង្ហាញឲ្យឃើញនឹងហើយថាពួកគេជាអ្វីនឹងគ្នាកុំឲ្យស្រីខ្លះមករវល់ជាមួយទៀត ><

" មិនឃើញអូនទើបបងមកមុន " នាយក៏ណាស់ដែរលូកទៅចង្កេះតូចៗនិងអង្អែលលើភ្លៅថែមទៀតបានគេធ្វើរឹកបែបនេះក៏បានដៃទៀតចំណេញរហូតម៉ង ។
ស្រីលេខានោះវិញឃើញហើយក៏គាំងនិយាយមិនចេញដែរដំបូងគិតថាគ្មានអ្វីលើសនឹងទេតែពេលឃើញសកម្មភាពបែបនេះក៏ច្បាស់នឹងភ្នែកហើយបុគ្គលិកផ្សេងៗទៀតក៏ច្រណែនដែរមកស្វីតៗនៅមុខគេមុខឯងអ្នកណាមិនច្រណែន ~,~

" មិនមែនចង់ញ៉ែនាងលេខាទេឬ? "

" អត់ទេប្ដីឯណាចង់ញ៉ែស្រីនោះ..ប្រពន្ធកុំមកចោទផ្ដេសផ្ដាសនោះប្ដីឡើងល្អនៀក " មើលទៅគេឡើងល្អមកនិយាយចោទគេអញ្ចឹងចេញចរឹកនឹងសមតែមួយដៃទេខ្នាញ់ពេក ។

" ប្ដីមិនញ៉ែតែស្រីមកតោងប្រពន្ធឃើញច្បាស់ហើយក៏មិនចូលចិត្តដែរ..នាងលឺហើយម៉េចក៏មិនចេញឲ្យផុតទៅនៅធ្វើស្អីទៀត? ប្រយ័ត្នយើងទះជ្រុះធ្មេញអស់ " ស្រីលេខាម្នាក់នេះឃើញបែបនេះហើយក៏ងើបចេញតៅវិញឡើងលឿនលែងសុីបាយស្អីទៀតហើយលេងសុទ្ធតែយាដៃមកទះបែបនេះមិនហ៊ាននៅទៀតទេកាចសម្បើមណាស់មិនស្រួលទេនៅយូរតិចទៀតបានចូលពេទ្យលេងឥឡូវនឹងមើលតែភ្នែកដែលសម្លក់ទៅក៏គួរឲ្យខ្លាចដែរ ។

" និយាយឡើងគេខ្លាចហើយ "

" ខ្លាចអញ្ចឹងហើយកុំឲ្យហ៊ានមកក្បែររបស់ដែលគីមថេយ៉ុងស្រលាញ់ទៀតមិនអញ្ចឹងទេពិការឆាប់ៗនេះមិនខាន " ពេលស្អប់គឺស្អប់ខ្លាំងដល់ពេលប្រែចិត្តមកជាស្រលាញ់ក៏ស្រលាញ់ខ្លាំងជាងអ្វីៗទៅទៀតហួងហែងមិនឲ្យអ្នកណាមកក្បែរទេខ្លាចមានអ្នកយកបាត់អ្នកដែលក្បែរបានមានតែគេម្នាក់ប៉ុណ្ណោះអ្នកផ្សេងគ្មានសិទ្ធិឡើយ >< ពេលលឺសម្ដីរបស់នាយតូចបែបនេះជុងហ្គុកក៏ញញឹមបិទមាត់ជិតទេដែលឃើញកាយវិការប្រច័ណ្ទហួងហែងបង្ហាញមកច្បាស់ៗអញ្ចឹង

TO BE CONTINUED...
- PICH -

✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )Where stories live. Discover now