PART 18 : ចំណីពេលយប់!!!

Start from the beginning
                                        

" គ្មានអ្នកណាចង់នៅទីនេះយូរទេ "

" នៅទីនេះជាមួយប្ដីមិនសប្បាយទេឬ? បានចង់ត្រឡប់ទៅវិញលឿនបែបនេះ " នាយនិយាយបែបងក់ងរនិងអន់ចិត្តជាខ្លាំងប៉ុន្តែធ្វើឲ្យនាយតូចហួសចិត្តទៅវិញចេះមកចេញចរឹកកូនក្មេងអញ្ចឹងកើតទះឲ្យបែកមាត់ទៀតឥឡូវហើយមិនគួរឲ្យស្រលាញ់សោះគួរឲ្យចង់ទះខ្លាំងៗ ។

" មិនចង់នៅតែពីរនាក់ប្ដីទេមើលទៅ "

" ឆ្កួតមែនទែនហើយ..បើឯងចង់នៅក៏ចុះចេញទៅកុំមកងក់ងរខុសរបៀបនោះ " និយាយហើយសម្លក់នាយថ្លែងៗមនុស្សកំពុងសប្បាយចិត្តមកចេញចរឹកអញ្ចឹងៗអីអស់សប្បាយបាត់ពីមុនដូចមិនចេះងក់ងរច្រើនទេដល់ពេលឥឡូវចេះបញ្ចេញមកអីណាចង់ឲ្យគេលួងមែន? កុំសង្ឃឹមនោះមិនមែនដូចគេផ្សេងទេថេយ៉ុងណាតែខុសរបៀបវាយហែងឲ្យណាណីតែម្ដងមិនទុកទេទោះជាប្ដីក៏វាយដែរកុំមកជោ ><

" ប្រពន្ធមិននៅជាមួយផងអ្នកណាភ្លើនៅម្នាក់ឯងនោះ..បងមិនភ្លើទេ " និយាយហើយក៏កៀកកើយនាយតូចៗក៏មិនបាននិយាយអ្វីច្រើនទៀតតាមចិត្តខ្លះទៅនិយាយច្រើនហត់ទៅវិញទេជុងហ្គុកនេះមនុស្សពូកែតវ៉ាផងប្រកែកច្បាស់មិនឈ្នះទេអាងលើកនេះលើកនោះមករៀបរាប់ហើយថែមទាំងបានគេស្រលាញ់តបវិញទៀតកាន់តែបានចិត្តមួយកម្រិតទៀតជេរក៏មិនឈឺក្បាលដែរទះវាយអីក៏លែងឈឺ ។
ក្រោយមកទៀតថេយ៉ុងក៏ងងុយដោយសារតែខ្យល់ត្រជាក់ៗបក់ត្រូវភ្នែកក៏ចេះតែទន់ចង់តែគេងណាមួយនៅយូរទៀតបានដល់ទីក្រុងជុងហ្គុកក៏បានទាញឲ្យគេងនៅលើភ្លៅរបស់ខ្លួនរួចក៏អង្អែលក្បាលលួងលោមឲ្យគេងពេលនាយតូចគេងលក់ទើបបីយកទៅក្នុងព្រោះមានកន្លែងគេងស្រួលជាងនឹងមកគេងនៅក្រៅនាំតែឈឺខ្លួនទេ ។

#ពេលល្ងាច
មេឃងងឹតឡានបើកមកដល់ភូមិគ្រឹះគីមកូនចៅរបស់លោកតាគីមក៏ចុះមកបើកទ្វាឲ្យជុងហ្គុកចុះមកដោយមានថេយ៉ុងនៅក្នុងដៃព្រោះគេគេងនៅឡើយមិនចង់រំខានក៏មិនហ៊ានដាស់សុខចិត្តបីចូលទៅខាងក្នុងទាំងបែបនេះតែម្ដងទៅ ។
ឡើងទៅដល់បន្ទប់គេងនាយដាក់ថេយ៉ុងទៅលើគ្រែថ្នមៗមិនឲ្យរំខានដំណេកឡើយរួចទាញភួយមកដណ្ដប់ឲ្យត្រឹមត្រូវទើបចុះទៅខាងក្រោមវិញដោយសារតែលោកតាគីមហៅគេឲ្យចុះទៅមានរឿងនិយាយគ្នាបន្តិច ><

" មានការអ្វីនិយាយមកលោកតា "

" តាចាស់ហើយចង់ទៅលំហែកាយទៅក្រៅប្រទេសខ្លះការងារនៅទីនេះតាទុកឲ្យឯងនិងចៅថេយ៍មើលការខុសត្រូវទៅចុះសង្ឃឹមថាពួកឯងធ្វើបាន "

" បាទខ្ញុំនឹងធ្វើឲ្យបានល្អ "

" មើលថែចៅប្រុសរបស់តាឲ្យល្អផងគេកាចឆ្នាស់បន្តិចមែនប៉ុន្តែចិត្តរបស់គេល្អទេកុំប្រកាន់លើគេអីណា..មកវិញសង្ឃឹមថាពួកគេមិនឈ្លោះគ្នាទៀតទេត្រូវចេះស្រលាញ់គ្នា " ខំចាប់ទៅនៅលើកោះហើយមិនត្រូវគ្នាទៀតកុំហៅលោកតាគីមឲ្យសោះកំពូលដូចគាត់ទៅហើយចៅៗច្បាស់ជាបានស្រលាញ់ដូចការរំពឹងទុកជាមិនខាន ។
ក្រោយពីនិយាយគ្នារួចអស់ហើយនាយក៏មកបន្ទប់របស់ថេយ៉ុងវិញមើលថាភ្ញាក់ឬនៅ? ប៉ុន្តែចូលមកក៏នៅដដែរគេងយូរល្អម្លេះមិនចាំពាក្យសន្យាទេដឹង? កុំមកធ្វើគេងបែបនេះអីងើបមកភ្លាម ><

" គេងយូរម្លេះប្រពន្ធសម្លាញ់ " នាយអោនទៅនិយាយខ្សឹបៗដាក់ត្រចៀករបស់ថេយ៉ុងតិចៗដើម្បីដាស់ទោះជាយប់ហើយក៏ដោយគ្មានមកគេងចោលគេអញ្ចឹងទេងើបមកភ្លាមមិនទាន់ធ្វើតាមសន្យាដែរបាននិយាយនៅឡើយទេ ។

" ងើបៗឡើងប្ដីសុំមួយមក..ប្រពន្ធសម្លាញ់ងើបឡើងកុំយប់ហើយត្រូវធ្វើតាមតួនាទីរបស់អូនណា " ដៃអង្រួនទៅលើខ្លួននាយតូចតិចៗទោះជាខំធ្វើពុតគេងយ៉ាងណាក៏នៅតែបើកភ្នែកមកដដែរ >< ថេយ៉ុងបើកភ្នែកសន្សឹមៗមើលទៅនាយរួចក៏ដកដង្ហើមធំព្រោះគិតថាគេចមិនផុតដដែរដឹងអញ្ចឹងមិនសន្យាទេមិននឹកស្មានថានាយចាំសោះរឿងបែបនេះចាំណាស់មិនរំលឹកក៏ចាំដោយឯកឯងបានដែរសុំសរសើរហើយ ។

" ចាំស្អែកមិនបានទេ? "

" មិនបានទេបងឃ្លានពេលនេះ "

" មនុស្សកំពុងងងុយគ្មានអារម្មណ៏ទេ " នាយតូចបែរខ្នងទៅសង្ងំគេងបន្តគឺគេងងុយណាស់គេងមិនទាន់ឆ្អែតផងមកដាស់ស្អី? ចាំស្អែកទៅយប់ហើយចង់គេងច្រើនជាង ><

" អត់!!! បងឃ្លានពេលនេះអូនជាចំណីមិនគួរមកធ្វើរឹកបែបនេះទេដាច់ពោះប្ដីស្លាប់ហើយដឹងទេ? "

" យើងជាចំណី? "

" ចំណីពេលយប់ជាប្រពន្ធពេលថ្ងៃ " និយាយហើយក៏អោនទៅញក់ញីកញ្ចឹងករបស់នាយតូចនិងថើបអង្អែលពេញរាងកាយដៃលូករាវពេញនឹងអស់ហើយទោះហាមក៏មិនបានដែរនេះដល់ថ្នាក់ទុកថេយ៉ុងជាចំណីទៅហើយមានអ្នកណាដូចទៀតទេ? ប្រហែលគ្មានទេមើលទៅលំបាកហើយធ្វើជាប្រពន្ធគេគឺបែបនឹង ។

TO BE CONTINUED...
- PICH -

✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )Where stories live. Discover now