Episode 24

3K 221 5
                                    

លាក់បាំងស្នេហា ♡
Episode 24 : គេក៏មកតាមដែរ

ព្រឹកស្អែកឡើង រាងក្រាសក៏ចាកចេញពីអាផាតមិនមុនគេរួចក៏ប្រើឲ្យ Jen បើកឡានជូន Jimin ទៅធ្វើការដូចធម្មតាព្រោះនាយមិនទុកចិត្ត HyeIn ខ្លាចថានាងអាចធ្វើបាបរាងតូចនៅពេលណាមួយដែលគេភ្លេចខ្លួនណាស់ ។
« អរគុណណា៎ » រាងតូចនិយាយឡើងពេល Jen ជូនគេមកដល់មុខក្រុមហ៊ុនរបស់ Namjoon ។
« បាទអ៊ីចឹងល្ងាចនេះខ្ញុំមកទទួលអ្នកប្រុសទៅផ្ទះវិញ » Jen
« ធ្វើចឹងដូចជារំខាន Jen ពេកទេដឹង? » ព្រោះគេទម្លាប់តែទៅណាមកណាម្នាក់ឯង ពេលមានមនុស្សតាមទៅតាមមកបែបនេះ គេមិនស្រួលខ្លួនហើយក៏ក្រែងចិត្តណាស់ដែរ ។
« វាជាតួនាទីខ្ញុំស្រាប់ហើយ អ៊ីចឹងល្ងាចនេះជួបគ្នា » Jen
« អ្ហឹម ByeBye » ដោយប្រកែកមិនកើត Jimin តែធ្វើតាមដំណើររួចក៏ដើរចូលទៅក្រុមហ៊ុន ចៃដន្យបានជួប Tae ល្មម ។
« នែ៎ ម្នាក់ជូនឯងមកអម្បាញ់មិញជាអ្នកណា? » Tae
« អ៎គឺ Jen អ្នកដែល Yoon បញ្ជាឲ្យជូនយើងមកធ្វើការហ្នឹងណា៎ » Jimin
« បានន័យថាពេលចេញពីធ្វើការក៏គេមកទទួលឯងដែរមែនទេ? » Tae ជ្រួញចិញ្ចើមសួរ ។
« ហ្នឹងហើយ ឯងមានអីហ្អេ៎? » Jimin
« គឺល្ងាចនេះខួបកំណើតម៉ាក់យើងទើបគាត់ប្រាប់យើងឲ្យបបួលឯងទៅផ្ទះយើងញ៊ាំបាយល្ងាចជាមួយគ្នាហ្នឹងណា៎ » ពួកគេនិយាយស្របពេលបណ្ដើរគ្នាឡើងទៅកន្លែងការងារ ។
« ពិតមែនហ្អេ៎? យើងចង់ទៅដល់ហើយ » Jimin ញញឹមព្រោះម៉ាក់ Tae ចិត្តល្អតែងតែធ្វើអីញ៊ាំផ្ញើរគេរហូត ។
« បើចឹងក៏ទៅៗ » Tae
« តែយើងខ្លាចថា Yoon មិនព្រម » Jimin
« អ៊ីចឹងធ្វើបែបនេះល្អទេ ឲ្យពូយើងនិយាយសុំគាត់ឲ្យឯងទៅយ៉ាងម៉េចដែរ? » Tae
« ធ្វើចឹងមិនសមទេដឹង? » Jimin បង្ហាញភាពក្រែងចិត្តទើប Tae អោបដៃគេភ្លាម ។
« ពូយើងស្រួលសុំទេ ចាំយើងសុំឲ្យក៏បាន » ពួកគេញញឹមដាក់គ្នាដើរដល់ខាងលើ មុននឹង Tae ហួសទៅបន្ទប់ពូគេដែល Namjoon កំពុងនៅខាងក្នុងល្មម ។
< តុកតុក >
« ចូលមក » សម្លេងគោះទ្វារបន្លឺឡើងទើប Namjoon អនុញ្ញាតឲ្យក្មួយតូចរបស់គេចូលទៅ ។
« លោកពូរវល់ដែរទេ? » Tae
« ឯងមានការអីហ្អេ៎? » Namjoon សួរទើបរាងល្អិតដើរទៅឈរក្រោយខ្នងគេហើយលើកដៃច្របាច់ស្មារធ្វើសរសៃឲ្យនាយដឹងថានេះច្បាស់ជាមករំអួយពឹងពាក់អ្វីគេទៀតមិនខានព្រោះអាចរិតពូកែរំអួយធ្វើឲ្យអ្នកដទៃទន់ចិត្តនេះណា៎ជាជំនាញរបស់ Tae ស្រាប់ហើយ ។
« គឺអញ្ចេះទេ ល្ងាចនេះខួបកំណើតម៉ាក់ខ្ញុំ លោកពូដឹងហើយមិនចឹងមែនដែរទេ? »Tae និយាយមួយៗស្របពេលដៃខំច្របាច់ម៉ាស្សាឲ្យគេ ។
« អ្ហឹម ម៉ាក់ឯងខលប្រាប់រួចហើយថាយប់នេះញ៊ាំបាយជុំគ្រួសារ » Namjoon
« ពិតមែនហើយ ម៉ាក់ថែមទាំងបបួល Jimin ទៅទៀតផងប៉ុន្តែគេខ្លាចថាលោកMin មិនព្រមឲ្យទៅទើបខ្ញុំមកនេះចង់ឲ្យពូ...ជួយសុំឲ្យផង តើបានទេ? » Tae
« នេះពូក្លាយជាអ្នកនាំសារឲ្យមិត្តឯងតាំងពីអង្កាល? » Namjoon សួរបែបលេងសើចទើប Tae ពេបមាត់ដើរមកឈរក្បែរដៃគេវិញ ។
« ហូយ៎...លោកពូក៏ដឹងហើយថាលោកMin នោះចរិតយ៉ាងម៉េច ខ្លាចតែ Jimin សុំទៅគេមិនព្រមទើបខ្ញុំមកពឹងលោកពូហ្នឹងណា៎ ណា៎លោកពូសង្ហារបំផុតលើផែនដីរបស់Tae ជួយតិចទៅណា៎ » Tae កាន់ដៃនាយយោលទៅយោលមកធ្វើឲ្យ Namjoon ចាញ់ចិត្តគេពិតមែន ។
« សុំខ្លាចដៃឯងហើយអាល្អិត ក៏បានៗចាំពូខលទៅសុំគេឲ្យ » Namjoon
« ហិហិលោកពូNamjoon របស់ Tae សង្ហារហើយថែមទាំងចិត្តបុណ្យទៀត ជូនពរឲ្យពូឆាប់រកបានប្រពន្ធកុំឲ្យចាញ់លោកMin ឲ្យសោះ សាធុ!! » Tae លើកដៃសំពះឲ្យពរនាយមួយសព្វធ្វើឲ្យរាងសង្ហារបានត្រឹមអស់សំណើចគ្រវីក្បាលក្មួយកំហូចរបស់ខ្លួន ។
« ឆើសទៅធ្វើការវិញបានហើយ » ថាហើយ Tae ក៏ថើបថ្ពាល់លោកពូមួយខ្សឺតយ៉ាងច្រឡើមមុននឹងចាកចេញទៅឯ Namjoon ក៏ទាញទូរស័ព្ទខលទៅរក Yoongi តាមក្រោយ ។

លាក់បាំងស្នេហា (Completed)Hikayelerin yaşadığı yer. Şimdi keşfedin