" ថើបម្លឹងៗក្រហមថ្ពាល់អស់ហើយ "
" ថ្ពាល់ប៉ោងៗទន់ៗបែបនេះចង់តែចាប់ក្រញិចឲ្យដាច់ទេ..នេះ " និយាយហើយក៏ទាញថ្ពាល់របស់នាយតូចលេងខ្លាំងៗតែម្ដងនេះមិនមែនរបស់លេងទេគឺថ្ពាល់របស់មនុស្សណាចាប់ទាញបែបនេះឈឺស្លាប់ហើយលេងស្អីឆ្កួតៗ ។
មានឯណាទ្រាំឈឺមិនបានក៏** ផាច់ ** ទះនាយមួយដៃចំដើមដៃឲ្យដកចេញឈប់ទាញទៀតទៅឈឺណាស់ស្រែកយំឲ្យលួងឥឡូវហើយកុំថាគេខូចឲ្យសោះគួរបន្ទោសខ្លួនឯងដែលលេងខុសរបៀប
" ឈប់លេងក៏បានប៉ុន្តែ... " និយាយចប់នាយក៏អឹបមាត់ទៅលើបបូរមាត់របស់នាយតូចដោយមិនខ្មាស់ឬខ្លាចអ្នកណាមកឃើញនោះទេនាយហើបមាត់តិចៗបឺតលើបបូរមាត់ទន់ៗថើរៗលឺសូរ** ជីបៗ ** ជាមួយនឹងការថើបតបវិញរបស់ថេយ៉ុងៗបិទភ្នែកទទួលយកការថើបយ៉ាងពេញចិត្តមិនប្រកែកទៀតទេដៃលូកទៅអោបកររបស់ជុងហ្គុកមើលទៅគួរឲ្យច្រណែនណាស់ឈរថើបគ្នានៅកណ្ដាលកោះក្រោមពន្លឺព្រះអាទិត្យទៀតរូមែនទិចសាហាវ ><
" លោកម្ចាស់ប៉ុន្នឹងអាចជឿបាននៅ? នេះមិនមែនសម្ដែងទេពិតៗ " កូនចៅរបស់លោកតាដែលឈរមើលពីចម្ងាយក៏បានខលទៅគាត់រួចបើកកាំមេរ៉ាឲ្យមើលច្បាស់ៗតែម្ដងកុំឲ្យថាសម្ដែងបោកទៀតប៉ុន្នឹងមិនជឿទេចប់ហើយ ។
< ពិតៗមែនយកពួកគេមកវិញបានហើយ > និយាយរួចក៏ចុចបិទទូរស័ព្ទតែម្ដងកូនចៅរបស់គាត់ក៏ត្រឡប់ទៅផ្ទះលើកោះវិញមកពីមិនចង់នៅមើលទៀតទេវាស្រណោះខ្លួនកំពុងអត់គូផងមកមើលគេថើបគ្នាដូចវាមិនសមសោះ ~,~
ក្រឡែកមកមើលគូស្នេហ៏ថ្មីថ្មោងក្ដៅៗហុយៗនេះវិញបន្ទាប់ពីថើបគ្នាអស់ចិត្តហើយក៏មកដើរកាន់ដៃគ្នាមើលផ្ទៃទឹកជាមួយគ្នាផ្អែមល្ហែមដល់ហើយអត់ឃើញឈ្លោះគ្នាទៀតសោះបានស្រលាញ់គ្នាឈ្លោះលែងចេញ ។
" បរិយាកាសល្អបែបនេះបើបានមួយទឹកមិនដឹងល្អយ៉ាងណាទេ " នាយនិយាយទាំងបិទភ្នែកស្រមៃញញឹមផងដូចរោគចិត្តអញ្ចឹងមានអីក៏មានសុីមួយដៃលេងពីថេយ៉ុងលឺសូរតែ** ផាច់ ** ងាកទៅម្ខាងទៀតប៉ុន្តែមិនទះធ្ងន់ដៃដូចមុនៗទេលើកនេះស្រាលជាងរាល់ដង ><
" ម៉េចក៏ទះបង? "
" ខួរក្បាលស្មោគគ្រោកណាស់ "
" គិតម្ដងម្កាលសោះ..ប្រពន្ធធ្វើកុំកាចពេកមើស " នាយចាប់កាន់ដៃដែលទះគេមិញនេះមកអង្អែលតិចៗនិងញញឹមលួងចិត្តកុំកាចពេកស្លូតៗមួយថ្ងៃទៅមិនបានទេឬ? អាងតែប្ដីនេះស្លូតចេះតែប្រើហិង្សារហូតជីវិតមួយនេះពិតជាកំសត់ខ្លាំងណាស់ ។
" គេថាប្រពន្ធកាចទើបប្ដីសម្ដីបង្គាប់បើស្លូតៗប្រាកដជាចេញទៅរកក្រៅបានហើយ "
" ប៉ុន្តែប្ដីម្នាក់នេះទោះអូនស្លូតក៏មិនហ៊ានចេញទៅរកក្រៅដែរព្រោះថាបងមានប្រពន្ធស្អាតចាំបម្រើទៅហើយស្រីផ្សេងមើលមិនចូលភ្នែកទេ " មើលៗចុះសម្ដីឲ្យរលួយអ្នកណាមិនស្រលាញ់ឆ្កួតសុទ្ធសង្ហារហើយចេះយកចិត្តទៀតសំណាងធំបំផុតដែលបាននាយជាប្ដីចេះគ្រប់សព្វទាំងធ្វើម្ហូបដាំបាយនិងអ្វីផ្សេងៗទៀតមិនឲ្យប្រពន្ធលំបាកឡើយ ><
" ឆឺសស..ជ្រេញនឹងសម្ដីប្រុសព្រានណាស់ " រុញនាយចេញបន្តិចហើយងើបចេញទៅមុនឡើងលឿនមិនមែនអៀនអ្វីទេគឺជ្រេញច្រើនជាងឲ្យផ្អែមរលួយជាងទឹកឃ្មុំទៅទៀត ~,~ ភាគច្រើនសម្ដីប្រុសព្រានតែប៉ុន្នឹងនិយាយលួងចិត្តច្បាស់ណាស់រួចហើយក៏សុំមួយបែបនឹងមែនទេ? កុំសង្ឃឹមនោះបើសុំស្រួលៗគ្រាន់ឲ្យនេះមកលួងលោមវិធីនេះមិនទន់ចិត្តទេ ។
បន្ទាប់មកទៀតពួកគេក៏បានត្រឡប់មកផ្ទះលើកោះវិញចូលមកក៏ឃើញកូនចៅរបស់លោកតាអង្គុយនិយាយលេងជាមួយអ្នកបម្រើទីនេះ ~,~
" អ្នកប្រុសញ៉ែគ្នារួចហើយ? "
" នេះមកលួចមើលមែនទេ? " ជុងហ្គុកចង្អុលមុខនិងញញឹមចុងមាត់ខូចណាស់កូនចៅមួយនេះច្បាស់ជាលោកតាបញ្ជូនមកហើយបានហ៊ានទៅលួចមើលអញ្ចឹងនោះ ។
កូនចៅម្នាក់នោះឈរញឹមៗមិនហ៊ាននិយាយអ្វីទេច្រឡំមាត់សួរបែបនឹងសំណាងមិនត្រូវមាត់របស់ចាហ្វាយនិងមិនសួរនាំផ្សេងទៀត ><
" អ្នកប្រុស...លោកម្ចាស់ឲ្យអ្នកប្រុសត្រឡប់ទៅវិញបានហើយប៉ុន្តែទល់តែស្អែកទើបចេញដំណើរបានព្រោះមេឃជិតងងឹតហើយ "
" ប្រសើរណាស់ " នាយតូចញញឹមទាំងសប្បាយចិត្តទីបំផុតគេអាចទៅវិញហើយនៅលើកោះពិតជាធុញណាស់ព្រោះមិនបានចេញទៅណាផ្សេងទៀតនេះជាដំណឹងល្អបំផុត ><
បន្ទាប់មកទៀតពួកគេក៏នាំគ្នាទៅខាងលើសម្អាតខ្លួននិងបានចុះមកញាំអាហារជាមួយគ្នាក៏បានឲ្យកូនចៅរបស់លោកតាទៅរកកន្លែងសម្រាកសិនដែរហើយស្អែកនឹងបានចេញដំណើរទៅទីក្រុងវិញ ។
TO BE CONTINUED...
- PICH -
YOU ARE READING
✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )
Short Storyប្រលោមលោកភាគខ្លីៗប្រុសនិងប្រុសបែបកំប្លែងស្រើបស្រាល Jungkook Top / Taehyung btt ><
PART 17 : បងមានប្រពន្ធស្អាត..!!!
Start from the beginning
