" មានតែមនុស្សល្ងង់ទេដែលស្រាតពេញផ្ទះឲ្យឯងមើលនោះ..ឆឺសស!!! មនុស្សមាត់អត់គម្របដូចឯងសមតែត្រូវខ្លាំងឲ្យជាងនឹងទេ "
" លេងសើចមិនបាន? តាមចិត្ត " យកដៃខ្ទប់មាត់ខ្លួនឯងរួចក៏ងាកមុខចេញមករកការងារវិញដោយទឹកមុខមាំវិញទាំងដែលមិញនេះគឺញញឹមស្រស់សោះសុីមួយកំប្លៀងប្ដូរឡើងលឿន ~,~ ថេយ៉ុងពេលឃើញកាយវិការរបស់ជុងហ្គុកបែបនេះក៏ដឹងថានាយកំពុងតែខឹងនឹងគេហើយប៉ុន្តែគេទះលេងតើហេតុអ្វីចាំបាច់ខឹងដែរ? ចិត្តច្រើនម្លេះមុនៗទះអញ្ចឹងដែរប៉ុន្តែមិនឃើញខឹងផង ។
" ជុងហ្គុក... "
" ហឹមម " គ្រាន់តែក្រហឹមបន្តិចប៉ុន្តែមិនបានងាកមកមើលមុខរបស់ថេយ៉ុងនោះទេនៅមើលការងារដដែរមើលទៅបែបខឹងមែនទែនហើយ •,•
" ជូនយើងទៅក្រៅបានទេ? "
" រវល់ណាស់ "
" ទុកសិនទៅយើងអផ្សុកណាស់កំដរយើងបន្តិចមកបានទេ? " នាយតូចអង្វរករនាយឲ្យជួយកំដរគេទៅក្រៅផងមានគ្នាស្រួលនិយាយគ្នាផងទៅម្នាក់ឯងឯការណាស់លើកទីមួយហើយដែលថេយ៉ុងមកអង្គុយអង្វរជុងហ្គុកបែបនេះ ។
" ណាៗ..បានទេ "
" រវល់គឺរវល់មិនមើលទេឬ? " ក្រវាសដៃរបស់នាយតូចចេញទាំងអារម្មណ៏មិនល្អថេយ៉ុងកាលដែលនាយធ្វើបែបនេះទៅហើយក៏មិនបាននិយាយអ្វីច្រើនដែរមានតែងើបចេញពីទីនេះដើរលេងក្បែរៗនេះម្នាក់ឯងក៏បានដែរមនុស្សអាក្រក់ម្ដងល្អម្ដងអាក្រក់គួរឲ្យស្អប់ណាស់បើខឹងក៏ប្រាប់មកចាំបាច់ស្រែកដាក់ដែរមិនដឹងគេភ័យអីអត់ទេ ><
" មិនរំខានទេអញ្ចឹង " និយាយចប់ហើយក៏ដើរចេញពីនាយតែម្ដងទាំងទឹកមុខអន់ចិត្តជាខ្លាំងបែបគេលេងធ្ងន់ដៃពេកហើយបានខឹងរួចប្រើកាយវិការបែបនេះមកលើគេវិញប៉ុន្តែមិនអីទេមិនរំខានក៏បានដែរធ្វើការងារតាមសម្រួលចុះ ។
បន្ទាប់ពីចេញមកខាងក្រៅនាយតូចដើរទាត់ខ្យល់និងនិយាយរអ៊ូម្នាក់ឯងតិចៗទាំងមុខក្រញូវនៅអន់ចិត្តនៅឡើយ •,•
" ហៅយើងឡើងរលួយដល់ទះតិចសោះខឹងងក់ងរមិននិយាយរកនៅធ្វើសោះកក្រោះដាក់ទៀត..ឆឺស!!! បែបនេះគួរឲ្យស្អប់ណាស់មិនគួរឲ្យស្រលាញ់ទេ "
" ស្រលាញ់តិចទៅថី? "
" មិន..មិនស្រលាញ់ទេ..ប្រុសឆ្កួតស្រែកឲ្យយើងផងចាំមើលណាកុំសង្ឃឹមថាប៉ះទៀតនោះ " នាយតូចនិយាយតបជាមួយអ្នកណាក៏មិនដឹងហើយមិនបានចាប់អារម្មណ៏ទៀតនៅរវល់តែខឹងចិត្តជាមួយជុងហ្គុកនេះគ្មានខ្វល់ជាមួយអ្នកណាទេ ។
" កំណាញ់ម្លេះ? ស្រលាញ់តិចទៅប្ដីនេះស្រលាញ់ប្រពន្ធចង់ស្លាប់ហើយបានដឹងទេនឹង " នេះជាសម្លេងរបស់ជុងហ្គុកដែលនិយាយតបពីក្រោយខ្នងនាយមកតាមដែរព្រោះឃើញខឹងនឹងខ្លួនណាស់ហើយមកដល់ក៏លឺសម្លេងរអ៊ូផងជេរស្ដីឲ្យច្រើនណាស់ >< ប៉ុន្តែនាយតូវមិនបានចាប់អារម្មណ៏នោះទេនៅតែបន្តការដើរទៅមុខទៀតមិនងាកមកក្រោយបន្តិចឡើយ ។
" ទោះស្រលាញ់ក៏មិនប្រាប់ដែរ..ឆឺសស "
" បានន័យថាស្រលាញ់ប៉ុន្តែមិនសារភាពមែនទេប្រពន្ធសម្លាញ់? " ថេយ៉ុងលឺសំណួរនេះក៏ងាកមកមើលឡើងភ្ញាក់ផ្អើលនេះលឺអស់ហើយមែនទេ? ចប់ៗហើយមិនសល់ទេមកតាំងពីពេលណាមិនផ្ដល់ដំណឹងសោះមនុស្សរវល់តែក្ដៅចិត្តភ្លេចមើលក្រោយ
ជុងហ្គុកក៏មកឈរទល់មុខរបស់ថេយ៉ុងទាមទារចម្លើយដែលសួរមិញនេះទាំងញញឹមស្រាលៗប៉ុន្តែនាយតូចគេចទៀតហើយដើរទៅមុខទៀតធ្វើប្រងើយនេះចង់គេចពីសំណួររបស់ប្ដីពេលណាទៀត? កាលឆ្លើយថាស្រលាញ់ទៅ? ទុកឲ្យគេចាំធ្វើអ្វីទៀតឆ្លើយភ្លែតៗទៅ ><
TO BE CONTINUED...
- PICH -
YOU ARE READING
✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )
Short Storyប្រលោមលោកភាគខ្លីៗប្រុសនិងប្រុសបែបកំប្លែងស្រើបស្រាល Jungkook Top / Taehyung btt ><
PART 16 : ស្រលាញ់ក៏មិនប្រាប់ដែរ!!!
Start from the beginning
